គុណភាព,​
​វិន័យ​ និងសេវាកម្ម​

វិថីឆ្ពោះទៅកាន់ពិភពលោក

At a glance

  • មាន ៣ សាខា
  • មណ្ឌលថែទាំសុខភាព ១
  • មានសិស្សជាង ៦, ០០០ នាក់
  • អតីតសិស្សច្រើនជាង ៤៥, ០០០ នាក់
  • មានលោកគ្រូ អ្នកគ្រូ និងបុគ្គលិកផ្សេងៗជាង​ ១, ០០០ នាក់
  • កម្មវិធីសិក្សាសម្រាប់កុមារ
  • កម្មវិធីសិក្សាសម្រាប់មនុស្សពេញវ័យ
  • អគារសិក្សាខ្ពស់ជាងគេនៅប្រទេសកម្ពុជា
  • មជ្ឈមណ្ឌលប្រឡង TOEFL iBT
  • មជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យគ្រូ
  • កម្មវិធីសិក្សាភាសាចិន

ស្ថានទូតអាមេរិកបានថ្លែងថា “មជ្ឈមណ្ឌលភាសា ​អេ​ ​អាយ​ ​អាយ​ គឺជា​មជ្ឈមណ្ឌល​អប់រំ​ឈានមុខគេ​ និងប្រកប​ដោយភាព​ច្នៃ​ប្រឌិត​មួយនៅក្នុង​ប្រទេស​កម្ពុជា​ហើយត្រូវបានគេ​ចាត់ទុកថា​ជា​គំរូ​សម្រាប់​សាលា​ដទៃទៀត​នៅក្នុង​ប្រទេសផងដែរ”

ចាប់តាំងពីការ​ចាប់ផ្តើម​ដំបូង​របស់ខ្លួន​ក្នុងឆ្នាំ២០០៥​ ​ដែលមាន​បុគ្គលិក​ ​៥​ ​នាក់​ និងសិស្ស ២៥​ នាក់ មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ គឺជា​សាលា​ភាសា​អង់គ្លេស​ដ៏ធំ​បំផុតមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយមាន​សិស្ស​ប្រហែល​ ​៦០០០​ ​នាក់​ ​បុគ្គលិក​ចំនួន​ ​១០០០​ ​នាក់​ និងអតីតសិស្ស​ជាង​ ​៤៥០០០​ ​នាក់ដែល​កំពុង​រស់នៅ​ ​សិក្សា​ ​និងធ្វើការ​នៅ​ជុំវិញ​ពិភពលោក។​ បច្ចុប្បន្ន​នេះ​យើង​មាន​ទីតាំង​ចំនួន​ ​៣​ ​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា​នៃ​រាជធានី​ភំ្នពេញ។​

មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ បន្ត​ផ្តល់​ជូននូវ​គុណភាព​អប់រំ​ដែលល្អ​បំផុត​ដែល​រួមបញ្ចូល​គ្នា​រវាង​ស្តង់ដារ​ជាតិ​ ​និងអន្តរជាតិ​ ​ដោយ​ផ្អែក​លើ​កម្មវិធី​សិក្សា​នៅសតវត្សរ៍ទី២១។​ យើងផ្តល់​នូវ​កម្មវិធី​ភាសាអង់គ្លេស​ និងភាសាចិន​យ៉ាង​ទូលំទូលាយ​ដើម្បី​បំពេញ​តម្រូវការ​ខុសៗគ្នា​របស់សិស្ស​គ្រប់វ័យ​ ​និងគ្រប់​កម្រិត​ចាប់ពី​ថ្នាក់​មត្តេយ្យ​ដល់ថ្នាក់​មនុស្ស​ពេញវ័យ​ និងចាប់ពី​ថ្នាក់​កម្រិត​ដំបូង​រហូត​ដល់​ទៅ​ថា្នក់​ត្រៀម​ប្រឡង​ថលហ្វល​ ​(TOEFL)។​

គ្រូបង្រៀន​ជាជនជាតិ​ដើម​របស់យើង​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​គ្នា​ដូចជា​អង់គ្លេស​ ​កាណាដា​ អាមេរិក​ ​និងអូស្ត្រាលី។​ ​ម្យ៉ាងវិញទៀត​ យើងមាន​គ្រូមួយ​ចំនួន​ដែល​និយាយ​ភាសា​អង់គ្លេស​ជា​ភាសា​ទី២​ ​ដែលពួកគាត់​មក​ពី​ប្រទេស​ហ្វីលីពីន​ ​នីហ្សេរីយ៉ា​ ​និងឥណ្ឌា។​ ​លើសពីនេះ​ទៅទៀត​ យើង​មាន​គ្រូ​ជនជាតិ​ខ្មែរ​ដែល​មាន​ចំណេះដឹង​ភាសា​អង់គ្លេស​ជ្រៅជ្រះ។​លោកគ្រូ​អ្នកគ្រូ​ដែល​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់​ ​និងមាន​បទពិសោធន៍​ក្នុងការ​បង្រៀន​ជាច្រើនឆ្នាំ​ ទាំងនេះ​ដែលជា​ឆ្អឹង​ខ្នង​និងបេះដូង​នៃ​សាលា​របស់យើង។​

ថ្នាក់រៀន​ ​និងបរិវេណ​សាលា​របស់យើង​ត្រូវបាន​រចនា​ឡើង​ប្រកប​ដោយ​ផាសុកភាព​ និងសុវត្ថិភាព​សម្រាប់​សិស្សនុសិស្ស​គ្រប់ៗ​រូប។​ ​គោលបំណង​របស់​យើង​គឺផ្តល់​នូវ​បរិយាកាស​រីករាយ​ និងបើកចំហរ​ជាមួយនឹង​ទីកន្លែង​ធំទូលាយ​ដែលអាច​ឱ្យ​សិស្សសិក្សា​រៀនសូត្រ និងផ្លាស់ប្តូរ​យោបល់​តាម​វិធី​ជាច្រើន។​ ​ថ្នាក់រៀន​របស់យើង​មាន​ពន្លឺ​គ្រប់គ្រាន់​ ​បំពាក់ដោយ​គ្រឿង​សង្ហារឹម​ និងបរិកា្ខរ​ស្តង់ដារ​ទំនើប​ហើយត្រូវបាន​សម្អាត និងថែរក្សា​យ៉ាងល្អ​ពីសំនាក់​ក្រុម​អ្នកបោស​សំអាត​របស់យើង​ទៀតផង។​