Chansoma Yen is Campus Director of the Aii Language Center, Chak Angre Campus.
លោក យ៉េន ចាន់សុម៉ា គឺជានាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។
លោក យ៉េន ចាន់សុម៉ា គឺជាសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបក្នុងក្រុមហ៊ុនម៉េងលី ជេ. គួច អេដ្យូខេសិន ហើយសព្វថ្ងៃនេះលោកមានតួនាទីជានាយកមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។ នៅក្នុងតួនាទីដ៏សំខាន់មួយនេះលោកទទួលបន្ទុកមើលការខុសត្រូវលើការងារទូទៅរបស់មជ្ឈមណ្ឌលរួមមាន ការងារដែលទាក់ទងនឹងការអប់រំព្រមទាំងការងារប្រតិបត្តិការទូទៅផងដែរ។
លោក យ៉េន ចាន់សុម៉ា បានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅឆ្នាំ២០១០ ហើយគាត់បានចាប់ ផ្តើមការងារជាគ្រូបង្រៀនក្រៅម៉ោង។ គាត់ត្រូវបានគេតម្លើងតួនាទីជាគ្រូពាក់កណ្តាលពេញម៉ោង និងជាគ្រូពេញម៉ោង។ ដោយសារការខិតខំប្រឹងប្រែង គាត់ត្រូវបានគេតម្លើងតួនាទីជាប្រធានគ្រូ នៅឆ្នាំ២០១៤។ ពីមុនឡើយគាត់ធ្វើការជាអ្នកគ្រប់គ្រងប្រតិបត្តិការនៅសាលាឯកជន និងមជ្ឈមណ្ឌលកុំព្យូទ័រ នៅខេត្តសៀមរាបអស់រយៈពេលពីរឆ្នាំ។ បន្ទាប់មកទៀតគាត់បានផ្លាស់ប្តូរមកភ្នំពេញ ហើយធ្វើការជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនNOKIA ក្នុងឆ្នាំ២០១០។ ជាមួយនឹងបំណងប្រាថ្នា និងសេចក្តីស្រលាញ់យ៉ាងខ្លាំងចំពោះវិស័យអប់រំ គាត់ក៏សម្រេចចិត្តឈប់ធ្វើជាអ្នកគ្រប់គ្រង ហើយបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ។
គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំ TESOL ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា នៅឆ្នាំ២០១៥។ លើសពីនេះទៅទៀតគាត់បានទទួលវិញ្ញាបនបត្រផ្នែក TESOL ជាមួយ TEYL.