កញ្ញា​ ​សុខ សុផល​ ​គឺ​ជា​ប្រធាន​គ្រូ​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​សាខា​ម៉ៅសេទុង។​ កញ្ញា​ ​សុផល​ ​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​ការ​រៀបចំ​ផែនការ​ ​ផ្តល់​ជំនួយ​ និងវាយ​តម្លៃ​ការ​បំពេញ​ការងារ​របស់​អ្នកគ្រូ​ជំនួយការ​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ។​

កញ្ញា​ ​សុផល​ ​បាន​ចូល​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​កាល​ពី​ចុង​ឆ្នាំ២០១៥​ ក្នុង​តំណែង​ជា​លេខាធិការ​ប្រតិបត្តិ​នៃ​ការិយាល័យ​អគ្គនាយក​អប់រំ​ ​និងទំនាក់ទំនង។​ ​ដោយសារ​តែ​ ​ការ​ប្តេជ្ញា​ចិត្ត​ ​និងការ​បំពេញ​ការងារ​បាន​ល្អ​ប្រសើរ​ក្នុង​ឋានៈ​ជា​លេខាធិការ​ប្រតិបត្តិ​រយៈពេល​៩ខែ​ កញ្ញា​ ​សុផល​ ​ក៏​ត្រូវ​បាន​តំឡើង​តួនាទី​ជា​អ្នក​សម្រប​សម្រួល​អ្នកគ្រូ​ជំនួយការ​នៅ​ក្នុង​ឆ្នាំ២០១៦។​

នៅ​ក្នុង​ឆ្នាំ២០១៦​ ​ដដែល​នេះ​ដែរ​ ​កញ្ញា​ ​សុផល​ ​ក៏​ត្រូវ​បាន​តំឡើង​តួនាទី​ម្តងទៀត​ជា​ប្រធានគ្រូ។​ កញ្ញា​ ​សុផល​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​ ​(TESOL)​ ពី​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​ ​(PUC)​ ​នៅ​ក្នុង​ឆ្នាំ២០១៥។​