កញ្ញា សាន សុភក្តី បច្ចុប្បន្នជាប្រធានផ្នែកគ្រូភាសាចិននៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាប។

កញ្ញាបានចាប់ផ្តើមធ្វើការជាគ្រូបង្រៀនភាសាចិនក្រៅម៉ោងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្នុងឆ្នាំ ២០២២។ តាមរយៈការខិតខំប្រឹងប្រែង ការលះបង់ និងចំណង់ចំណូលចិត្តជាច្រើនឆ្នាំ កញ្ញាត្រូវបានតែងតាំងជាប្រធានគ្រូផ្នែកភាសាចិន នៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៣។ កញ្ញាជឿជាក់ថា ដរាបណាយើងមានឆន្ទៈក្នុងការខិតខំប្រឹងប្រែង នោះយើងនឹងបានជោគជ័យជាក់ជាមិនខាន។

កញ្ញា សាន សុភក្តី បានបញ្ចប់និងទទួលបរិញ្ញាបត្រផ្នែកគណនេយ្យ នៅវិទ្យាស្ថានវ៉ាន់ដា។