សុខា​ ឆៃលីន

តើអ្នកមានមិត្តភក្តិប៉ុន្មាននាក់? តើអ្នកមានកល្យាណមិត្តប៉ុន្មាននាក់? អ្នក​ខ្លះ​មាន​មិត្តភក្តិ ច្រើន ប៉ុន្តែ​អ្នក​ខ្លះ​មាន​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ កល្យាណមិត្តគឺខុសពីមិត្តភក្តិធម្មតា។ មនុស្សភាគច្រើនមានកល្យាណមិត្តតែពីរបីនាក់​ប៉ុណ្ណោះ ប៉ុន្តែពួកគេមាន​មិត្តភក្តិធម្មតាជាច្រើន។ សម្រាប់​ខ្ញុំ ខ្ញុំ​មាន​កល្យាណមិត្ត​​តែ​ពីរ​នាក់​គត់​កាល​នៅ​វិទ្យាល័យ។
តើខ្ញុំឲនិយមន័យកល្យាណមិត្តដោយរបៀបណា? ខ្ញុំអាចនិយាយបានថាពួកគេគឺចិត្តល្អ ចេះជួយគ្នា រួសរាយរាក់ទាក់ និងលើកទឹកចិត្ត។ ពេល​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​មាន​បញ្ហា​ក្នុង​ការ​សិក្សា។ មិត្តភក្តិរបស់ខ្ញុំទាំងពីរនាក់នៅជាមួយខ្ញុំ ហើយពួកគេបានលើកទឹកចិត្ត ហើយនិងបង្រៀនខ្ញុំយ៉ាងច្រើន។ ពួកគេខ្លាចថាខ្ញុំមិនអាចទៅរៀននៅសកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញ។ ពួកគេបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយខ្ញុំ​ ព្រោះពួកគេមិនចង់ឃើញខ្ញុំធ្លាក់ថ្នាក់ទី១២។ ខ្ញុំ​អាច​បញ្ចប់​ថ្នាក់​ទី ១២ ដោយសារ​វត្តមាន​របស់​ពួកគេទាំងពីរនាក់។ បើ​គ្មានអ្នកទាំង​ពីរ​នាក់​ទេ ខ្ញុំ​មិន​អាច​បញ្ចប់​ការ​សិក្សា ហើយ​មាន​ការងារ​ល្អ​បានឡើយ។​ កល្យាណមិត្ត គឺ​សំខាន់​សម្រាប់​មនុស្ស​ម្នាក់ៗ ដូច្នេះ​សូម​បង្កើតកល្យាណ​មិត្ត​ឲ្យ​បាន​ច្រើន ជៀសជាងបង្កើត​សត្រូវ។