ទស្សនៈសង្គម៖ នៅក្នុងមាត្រា ៣៦ ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣បានចែង ថា៖ « ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នា។ ការងារមេផ្ទះមានតម្លៃស្មើគ្នាទៅនឹង កម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ»។ ប៉ុន្តែបើពិនិត្យមើលការអនុវត្តជាក់ស្តែងនៅក្នុងសង្គមខ្មែរស្ត្រីហាក់ដូចជាមិនទាន់ត្រូវបានគេឱ្យតម្លៃបានត្រឹមត្រូវនៅឡើយទេ។ ស្ត្រីនៅតែត្រូវបានគេចាត់ទុកថាជា ភេទទន់ខ្សោយ ហើយ សមត្ថភាពនៅមានកម្រិតការទទួលប្រាក់បៀវត្សរ៍ក៏មិនសូវពេញទៅតាមអ្វីដែលខ្លួនបានខិតខំប្រឹងប្រែងនៅឡើយដែរ។ ស្ថានភាពនេះបានធ្វើឱ្យស្ត្រីទទួលរងទុក្ខផ្នែកផ្លូវចិត្តនិង បាត់បង់តម្លៃរបស់ខ្លួន។ នេះ មិនទាន់ គិត ពី ការ ប្រើ អំពើ ហិង្សានានាប្រឆាំងនឹង ស្រ្តីភេទពីសំណាក់បុរសមួយចំនួនផង។ នៅក្នុងសម័យសកលភាវូបនីយកម្មក្នុងសតវត្សរ៍ទី២១នេះ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាដោយមិនប្រកាន់ឋានៈពណ៌សម្បុរភេទជាតិសាសន៍ឡើយ។ នៅក្នុងមាត្រា៤៥ នៃ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងថា៖ «ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹង ស្ដ្រីភេទត្រូវបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងាររបស់ស្ដ្រីត្រូវហាមឃាត់។ បុរសនិង ស្ដ្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់ វិស័យ ទាំង អស់ ជា ពិសេស ក្នុងអាពាហ៍ពិពាហ៍និង គ្រួសារ។ ទន្ទឹមនឹង ការលើកតម្កើងនេះស្ត្រីខ្លួនឯងផ្ទាល់ក៏គួរខិតខំប្រឹងប្រែងបន្ថែមទៀតពីលើ អ្វីដែលខ្លួនបានធ្វើហើយបង្ហាញអំពីការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងកិច្ចអភិវឌ្ឍនៅគ្រប់កម្រិតគ្រប់វិស័យនិង គ្រប់ កាលៈទេសៈស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិង សង្គមជាតិ »។ ស្ត្រីគួរតែត្រូវបានលើកទឹកចិត្តឱ្យបានច្រើនបំផុតក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនជាជាងការ មើល ឃើញ ពីភាព ខ្សោយរបស់ស្ត្រីហើយចំពោះទ្រឹស្តី«ស្ត្រីបង្វិលជើងក្រានមិនជុំក៏កាន់តែគ្មានន័យថែមទៀតសម្រាប់សង្គមនិង ពិភពលោកដ៏ស៊ីវិល័យនាពេលបច្ចុប្ប ន្ននេះ » ៕

-ស៊ូ គីមផេង