មនុស្សជាច្រើនកំពុងប្រឈមមុខនឹងការលំបាកក្នុងកំឡុងពេលការមានជំងឺរាតត្បាតខណៈពេលដែលមនុស្សមួយចំនួនទៀតជាពិសេសសិស្សានុសិស្សបានទទួលផលប្រយោជន៍ក្នុងកំឡុងពេលនេះ។
នេះគឺជាគន្លឹះចំនួន៨ ដែលអ្នកអាចប្រើដើម្បីអភិវឌ្ឍខ្លួនអ្នកនៅក្នុងកំឡុងពេលជំងឺរាត ត្បាត។
១. ត្រៀមខ្លួនអោយបានរួចរាល់ ត្រូវធ្វើកិច្ចការផ្ទះឬអានមេរៀន មុនពេលចាប់ផ្ដើមថ្នាក់រៀនហើយត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងគ្រូរបស់អ្នក។ដោយសារមានដែនកំណត់ក្នុងការប្រាស្រ៏យទាក់ទងគ្នាដោយផ្ទាល់ ពេលខ្លះវាក៏មានភាពងាយស្រួលដែរក្នុងការផ្ដាច់ខ្លួនឯងអោយនៅដោយឡែកក្នុងពេលដ៏លំបាកមួយនេះ។លើសពីនេះសិស្សទាំងអស់ក៏ត្រូវរក្សាការទំនាក់ទំនងក្នុងថ្នាក់របស់ពួកគេផងដែរ។អ្នកត្រូវតែមានទំនួលខុសត្រូវចំពោះចំណេះដឹងខ្លួនរបស់អ្នក។
២. រៀនអត់ធ្មត់ ត្រូវរៀនអត់ធ្មត់ជាមួយខ្លួនឯងក៏ដូចជាជាមួយអ្នកដទៃផងដែរ។ ខណៈពេលដែលយើងលើកទឹកចិត្តអ្នកទាំងអស់គ្នាឱ្យរក្សាភាពវិជ្ជមាននិងក្តីសង្ឃឹម យើងក៏ទទួលស្គាល់ថានេះគឺជាការរំខានមួយយ៉ាងខ្លាំងចំពោះមនុស្សជាច្រើនអោយសម្របខ្លួនក្នុងការផ្លាស់ប្ដូរ វាពិតជាពិបាកណាស់។ភាពអត់ធ្មត់ដោយដឹងថាអ្វីដែលអ្នកកំពុងជួបប្រទះមានសុពលភាពហើយខណៈពេលអ្នកផ្សេងទៀតអាចនឹងជួបឬឆ្លងកាត់វាខុសគ្នាពីយើង។ យើងទាំងអស់គ្នាត្រូវប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីជួយខ្លួនឯង។
៣. រក្សាការទំនាក់ទំនង ការរក្សាគំលាតសង្គមអាចធ្វើអោយយើងមានអារម្មណ៏ថាឯកោប៉ុន្តែវាមិនមានន័យថាអ្នកនៅតែម្នាក់ឯងទេការរក្សាការទំនាក់ទំនងរវាងគ្នានឹងគ្នានិងទំនាក់ទំនងសង្គមអាចជាមធ្យោបាយមួយដ៏ល្អបំផុតក្នុងការរក្សាមិត្តភាពជាមួយមិត្តភក្កិរបស់
អ្នក។ព្យាយាមទំនាក់ទំនងគ្នាតាមរយះការតេតាមទូរសព្ទឬវីដេអូដើម្បីច្នៃប្រឌិតអោយសកម្មភាពសង្គមនឹងក្លាយជាទម្រង់ឌីជីថល។
៤. កុំមានការភ័យខ្លាចក្នុងការសុំអោយគេជួយ វានឹងមិនអីទេប្រសិនបើអ្នកឃើញថាខ្លួនអ្នកកំពុងជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងបទដ្ឋានថ្មី របស់យើង។ការជួបផ្ទាល់ឬការគាំទ្រផ្នែកផ្លូវអារម្មណ៏ប្រហែលជាអាចមិនមានទេប៉ុន្តែសាលារៀនជាច្រើនជាពិសេសមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានរៀបចំផ្លូវដើរថ្មីក៏ដូចជាធនធានជាច្រើនសំរាប់សិស្សគ្រប់គ្នាដើម្បីទទួលបាននូវអ្វីដែលពួកគាត់ត្រូវការ។ចូរប្រើធនធានណាដែលអាចប្រើបាន លោកគ្រូអ្នកគ្រូរបស់អ្នកនឹងជួយអ្នកក្នុងការស្វែងរកធនធានណាដែលល្អបំផុតសម្រាប់អ្នក។
៥. ត្រូវមានវិន័យផ្ទាល់ខ្លួន យើងកំពុងតែស្វែងរកមនុស្សដែលទុកកន្លែងរៀនដូចជាកន្លែងដែលពួកគាត់រស់នៅ ការចេះរៀបចំរចនាសម្ព័ន្ធនិងអនុវត្តវិន័យដោយខ្លួនឯងគឺវាអាចជួយអ្នកកំណត់ជ្រុងមួយហើយចាប់ផ្តើមរក្សាទម្លាប់ថ្មី។
៦. រៀនភាសា ខ្ញុំមិនមែនសំណូមពរអោយអ្នកត្រូវតែស្ទាត់ជំនាញក្នុងការរៀនភាសាដែលអ្នកចង់រៀននោះទេប៉ុន្តែរៀនមូលដ្ឋានគ្រឹះនៃភាសាថ្មី ហើយវាជាវិធីមួយដើម្បីបែងចែកពេលវេលានិងរក្សាគំនិតរបស់អ្នកអោយច្បាស់។
៧. ចាប់ផ្តើមការប្រកួតប្រជែងអាន ប្រសិនបើអ្នកជាមនុស្សប្រភេទដែលចូលចិត្តព្យាយាមរៀបចំគោលដៅ ការអានគឺជាមធ្យោបាយមួយដ៏ល្អដើម្បីបង្កើនការសិក្សារបស់អ្នក។ស្វែងរកកម្មវិធីណាដែលឥតគិតថ្លៃដើម្បីធ្វើជាចំណេះដឹងនៃការអានរបស់អ្នក។
៨. ធ្វើលំហាត់ប្រាណនៅផ្ទះ
ទោះបីជាអ្នកគិតថាការធ្វើលំហាត់ប្រាណគឺមិនសូវល្អតែវាគឺមានសារៈសំខាន់ណាស់ក្នុងការរក្សារាងកាយរបស់អ្នកអោយមានចលនាជាពិសេសពេលដែលអ្នកមិនដែលចេញពីផ្ទះ។មានការបង្រៀនណែនាំជាច្រើនអំពីការហាត់ប្រាណសម្រាប់គ្រប់កម្រិតទាំងអស់នៅលើយូធ្យូប។

បន្ទាប់ពីបានអានគន្លឹះទាំងនេះហើយយើងសង្ឃឹមថាអ្នកនឹងមានទម្លាប់ល្អប្រសើរក្នុងពេលដែលមានជំងឺរាតត្បាតនេះ។ សូមរក្សាសុវត្ថិភាពទាំងអស់គ្នា។

 

-ដោយ សយ វឌ្ឍនា