រៀបរៀងដោយអ្នកគ្រូ ញ៉េស សៅកញ្ញារី

តើអ្នកដឹងទេថា ការជុំរុញលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃទស្សនៈគំនិត ហើយវារឹតតែសំខាន់ណាស់ទៅទៀត ដែលមនុស្សត្រូវយកចិត្តទុកដាក់បំផុតទៅលើវានោះ? ការជំរុញលើកទឹកចិត្ត គឺជាហេតុផលអរូបីមួយ ដែលយើងគួរតែមាននៅក្នុងជីវិតរបស់យើង មិនមែនក្នុងមួយពេលទេ ប៉ុន្តែសម្រាប់ជារៀងរាល់ថ្ងៃ។ យើងធ្លាប់បានស្តាប់លឺជារឿយៗ នូវសម្រង់សម្តីនៃការលើកទឹកចិត្តផ្សេងៗ រហូតមកហើយមកត្រឹមពេលនេះ។ ទោះបីជាយ៉ាងនេះក្តី ខ្ញុំពេញចិត្តបំផុតចំពោះការដកស្រង់សម្តីរបស់លោក Zig Ziglar ដែលបានលើកឡើងថា “មនុស្សជាច្រើននិយាយថាការលើកទឹកចិត្តមិនស្ថិតស្ថេរនោះទេ។ វាជាការពិត ហើយដូចគ្នាទៅនឹងការងូតទឹកសម្អាតកាយ ដែលយើងត្រូវការជាប្រចាំ។ វាសមហេតុសមផលខ្លះដែរ សម្រាប់ជីវិតជាក់ស្តែង ដែលលោកអ្នកអាចធ្វើការប្រៀបធៀប ទៅនឹងអ្វីដែលយើងផ្សារភ្ជាប់ជាទម្លាប់ប្រចាំថ្ងៃ។ វាប្រហែលជាហេតុផលមួយនេះហើយ ដែលធ្វើឪ្យខ្ញុំចងចាំសម្រង់សម្តីមួយនេះបំផុត។ ដូច្នេះសំណួរមួយទៀតទំនងជាចោតសួរថា“ តើយើងត្រូវធ្វើអ្វី នៅពេលដែលការលើកទឹកចិត្តដំណើរការយឺតមែនទេ? ការឆ្លើយតបដ៏អស្ចារ្យចំពោះបញ្ហានេះគឺ“ នៅពេលការលើកទឹកចិត្តមានភាពយឺតយ៉ាវ វិន័យត្រូវតែកើតមានឡើង” ។ ក្នុងន័យនេះ សិស្សានុសិស្ស អាចទទួលបានគំនិតនេះដើម្បីអនុវត្តលើការងារ កិច្ចការសាលា និងបែបផែនជីវិតផ្សេងៗទៀតរបស់ពួកគេ ដែលជាសត្យានុមត័ នៃវិន័យ នឹងធ្វើឱ្យសិស្សានុសិស្ស ទទួលបាននូវអ្វីដែលពួកគេចង់បាន។ ត្រូវអនុវត្តនូវរឿងរ៉ាវទាំងអស់នេះ ដើម្បីនឹងឈានឆ្ពោះទៅមុខជាដរាប។ មិនមានរឿងងាយស្រួលណានៅក្នុងសកលលោកយើងនេះ ដែលកើតឡើងដោយមិនចាំបាច់ខិតខំប្រឹងប្រែងឆ្លងកាត់ការលំបាកឡើយ។ តើអ្នកយល់យ៉ាងណាដែរ?