
អត្ថបទនេះរៀបរៀងដោយ៖ លោក Michael Jake Arcilla
ការសិក្សានាពេលបច្ចុប្បន្ននេះ បានបង្ហាញឱ្យឃើញថា ការចូលរួមពីអ្នកអាណាព្យាបាលក្នុងការអប់រំដល់កូនៗរបស់ពួកគាត់ហាក់បីដូចជាមានភាពប្រសើរជាងការសិក្សានៅក្នុងសាលារៀន។ សិស្សដែលទទួលលទ្ធផលល្អពីការសិក្សា គឺផ្សារភ្ជាប់ទៅនឹងការចូលរួមរបស់ អ្នកអាណាព្យាបាល ដូចជាការចំណាយពេលវេលាក្នុងការសិក្សា និងការនិយាយអំពីសកម្មភាពនៅក្នុងសាលារៀន ទាំងអស់នោះពិតជាមានសារៈសំខាន់ណាស់សម្រាប់កូនៗរបស់ពួកគេ ហើយនឹងមានការណែរនាំជាច្រើនទៀត ដែលផ្តល់ដោយសមាគមន៍អប់រំជាតិ។
នៅពេលដែលអ្នកអាណាព្យាបាលប្រឡូកដោយផ្ទាល់ក្នុងការអប់រំកូនៗរបស់ពួកគាត់ មានន័យថាពួកគាត់បានផ្តល់ការគាំទ្រយ៉ាងពិតប្រាកដ ហើយធ្វើឱ្យបរិយាកាសសិក្សាតាមប្រព័ន្ធអនឡាញដំណើរការបានយ៉ាងរលូនដូចជាការសិក្សានៅក្នុងថ្នាក់រៀនអញ្ចឹងដែរ។
យើងសង្ឃឹមថា ការជួយគាំទ្រក្នុងការសិក្សានៅតាមផ្ទះពីសំណាក់អ្នកអាណាព្យាបាល នឹងមានការពង្រឹងកាន់តែខ្លាំងឡើង។ ការស្វែងរកទីតាំងសម្រាប់ការសិក្សា ការផ្តល់ឧបករណ៍សម្រាប់ការសិក្សាតាមអនឡាញ ការចំណាយពេលវេលានិយាយអំពីបទពិសោធក្នុងសិក្សា និងការកំណត់ពេលវេលាក្នុងការសិក្សាពីសំណាក់អ្នកអាណាព្យាបាល គឺជាការបង្ហាញអំពីការជ្រោមជ្រែងមួយដល់ការសិក្សាកូនៗរបស់ពួក គាត់។ យើងអាចកត់សម្គាល់បានថា នៅពេលដែលអ្នកណាអាព្យាបាលដាក់ច្បាប់ទម្លាប់ក្នុងការសិក្សានៅតាមផ្ទះ គឺជាការទំនាក់ទំនង និងអត្ថប្រយោជន៍ដ៏មានតម្លៃបំផុតដើម្បីឱ្យកូនៗរបស់ពួកគាត់ទទួលបានលទ្ធផលល្អក្នុងសិក្សា។
ការគាំទ្រពីសំណាក់អ្នកអាណាព្យាបាល គឺការបង្ហាញអំពីភាពស៊ីសង្វាក់គ្នា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅក្នុងជីវិតកូនៗ របស់ពួកគេ។