
ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កការរំខានយ៉ាងខ្លាំងដល់ការរៀនសូត្ររបស់សិស្សានុសិស្ស ចាប់តាំងពីដើមឆ្នាំ ២០២០មក។ សាលាបានផ្លាស់ប្តូរមកបង្រៀនតាមរយៈអនឡាញដើម្បីធានាដល់សុវត្ថិភាពរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់។ ជំងឺនេះនឹងមិនងាយបញ្ចប់នោះទេ ដូច្នេះយើងត្រូវអនុវត្តវិធានការណ៍ដូចខាងក្រោម ដើម្បីបានថាយើងទាំងអស់គ្នាមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន។
វ៉ាក់សាំង COVID-19
មនុស្សពេញវ័យ និងកុមារទាំងអស់ដែលមានអាយុលើសពី ១២ឆ្នាំ បច្ចុប្បន្នមានសិទ្ធិទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ គួរតែចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន ដើម្បីទទួលបានប្រព័ន្ធការពារពេញលេញ។ យើងជំរុញឱ្យអ្នកអាណាព្យាបាល មាតាបិតា និងសិស្សានុសិស្សទាំងអស់សូមស្វែងយល់អំពីវិធានការសុវត្ថិភាព និងចាក់វ៉ាក់សាំងមុនពេលចូលរៀននៅក្នុងថា្នក់វិញ។
ការត្រួតពិនិត្យសីតុណ្ហភាព
ការវាស់សីតុណ្ហភាពរបស់សិស្សានុសិស្សទាំងអស់នៅឯសាលារៀន ប្រហែលជាមិនអាចធ្វើទៅបានទេ។ ក្រុមគ្រួសារសិស្សទាំងអស់គួរតែតាមដានសុខភាពសិស្សានុសិស្ស និងឱ្យពួកគេនៅផ្ទះប្រសិនជាគ្រុនមានកម្តៅចាប់ពី ៣៧.៥អង្សារឡើងទៅ ឬមានអាការមិនស្រួល។
ការពាក់ម៉ាស់
អ្នកដែលមានអាយុលើសពី២ឆ្នាំឡើងទៅគួរតែពាក់ម៉ាស់ដែលអាចគ្របជិតមាត់ និងច្រមុះ។ នេះគឺជាវិធីសាមញ្ញ និងមានប្រសិទ្ធិភាពក្នុងការការពារអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ឬអ្នកដែលមិនអាចចាក់បាន។
ការរក្សាគម្លាតសង្គម
សិស្សានុសិស្សគួររក្សាគម្លាតពីគ្នាយ៉ាងតិច១.៥ ម៉ែត្រនៅក្នុងថ្នាក់។ ការរក្សាគម្លាតសង្គមគឺជាគន្លឹះក្នុងការបង្ការ ការរីករាលដាលនៃជំងឺកូវីដ-១៩។ យើងលើកទឹកចិត្តឱ្យប្រើប្រាស់ទីធ្លាខាងក្រៅ និងទីធ្លាដែលទំនេរក្នុងការសន្ទនា និងបរិភោគអាហារ ដើម្បីលើកកម្ពស់នៃការធ្វើគម្លាតសង្គម។
រោគសញ្ញានៅក្នុងសាលារៀន
គិលានុបដ្ឋាយិកាប្រចាំសាលារៀនគួរឆែកសីតុណ្ហភាពរបស់សិស្សានុសិស្សដែលមានអារម្មណ៍មិនស្រួលខ្លួនកំឡុងពេលរៀន។ គួរតែមានកន្លែងដាច់ដោយឡែកសម្រាប់ដាក់កូនសិស្សដែលមិនស្រួលខ្លួនឱ្យដាច់ពីគេ។
• ការសំអាត ការសម្លាប់មេរោគ និងអនាម័យ៖ សាលាត្រូវអនុវត្តតាមការណែនាំស្តីពីការសម្លាប់មេរោគ និងធ្វើអនាម័យក្នុងបន្ទប់រៀន និងតំបន់ទូទៅឱ្យបានត្រឹមត្រូវ។ សិស្សានុសិស្ស និងបុគ្គលិកគួរតែត្រូវបានលើកទឹកចិត្តខ្ពស់ឱ្យលាងដៃជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃឱ្យបានទៀងទាត់។
• ខ្យល់ចេញចូល៖
សាលាគួរកែលម្អលំហូរខ្យល់តាមដែលអាចធ្វើទៅបានដោយបើកបង្អួច និងទ្វារ។
ក្នុងនាមជាគ្រឹះស្ថានអប់រំមួយ យើងនឹងបន្តអនុវត្តតាម SOP និងវិធានការត្រួតពិនិត្យជំងឺកូវីដ-១៩ ដើម្បីរក្សាសុវត្ថិភាពសិស្ស បុគ្គលិក និងលោកគ្រូ អ្នកគ្រូទាំងអស់តាមដែលអាចធ្វើទៅបានពេលត្រលប់មករៀនក្នុងថា្នក់វិញ។