ដោយលោក សាំង រិទ្ធ

តើជំនាញអ្វីខ្លះដែលមានសារៈសំខាន់នាពេលបច្ចុប្បន្ននេះ? ជំនាញមួយក្នុងចំនេាមជំនាញសំខាន់ៗគឺការដឹងពីរបៀបរៀនអ្វីមួយដែលថ្មីដោយខ្លួនឯង។ ក្នុងពេលបច្ចុប្បន្ននេះមានព័ត៌មាននិងចំនេះដឹងជាច្រើនត្រូវបានចែកចាយ ដែលទាំងនោះជាជំនួយជួយឱ្យអ្នកអាចទទួលបាននូវជំនាញថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ អ្នកគ្រាន់តែមានទូរស័ព្ទដៃ ឬឧបករណ៍ភ្ជាប់ទៅប្រព័ន្ធអ៊ីនធឺណិត អ្នកនឹងអាចរៀនជំនាញផ្សេងៗបានដោយងាយស្រួល។ អ្នកអាចរៀនជំនាញថ្មីៗជាច្រើនរួមមាន ភាសា ការនិយាយជាសាធារណៈ របៀបចំអិនម្ហូបអាហារ ការជួសជុលឧបករណ៍ផ្សេងៗ ការរចនា ឬកម្មវិធីកុំព្យូទ័រនានា។ អ្នកអាចស្វែងរកនិងរៀនជំនាញទាំងនេះតាមរយៈ កម្មវិធីហ្គូហ្គល ឬយូធ្យូបជាដើម។ អ្នកជំនាញជាច្រើនបានចាប់ផ្តើមចែករំលែកពីំំចំនេះដឹង ជំនាញ និងបទពិសោធន៍ល្អៗរបស់ពួកគេតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីជាប្រយោជន៍ក្នុងការជួយអ្នកដទៃ។
អ្នកគ្រាន់តែជ្រើសរើសអ្វីដែលអ្នកចាប់អារម្មណ៍ហើយធ្វើតាមជំហានម្តងមួយៗ។ មុនដំបូងប្រហែលមិនមានភាពងាយស្រួល ប៉ុន្តែវាជារឿងធម្មតាពេលអ្នកសាកល្បងរៀនអ្វីដេលថ្មី
សូមអ្នកកំុបោះបង់ ហើយព្យាយាមរហូតទទួលបានជេាគជ័យ។