
សិស្សានុសិស្សវៀតណាមកំពុងស្វែងរកមធ្យោបាយថ្មីក្នុងការបង្កើនវាក្យសព្ទបន្ទាប់ពីពួកគេខ្លួនឯងមានអារម្មណ៍ថាការបង្រៀនមានលក្ខណ:ច្រំដែល ត្បិតពួកគេមិនបានផ្លាស់ប្តូរវិធីដែលពួកគេរៀនវានោះទេ។ ឧទាហរណ៍ ក្នុងអំឡុងពេលមេរៀនវាក្យសព្ទ ពួកគេតែងតែសរសេរពាក្យនៅលើក្រដាស ដោយព្យាយាមសិក្សាឬរៀនដោយអសកម្មតាមរយៈការពន្យល់របស់គ្រូ។ ហេតុដូច្នេះហើយ ពួកគេមានបំណងសាករៀនវាក្យសព្ទតាមរយៈការលងហ្គេម។
តើហ្គេមអាចជួយសិស្សរៀនវាក្យសព្ទយ៉ាងមានប្រសិទ្ធភាពទេ ហើយបើដូច្នេះមែន តើធ្វើដូចម្តេច?
លោក Nguyen and Khuat ប្រើវិធីសាស្រ្តចម្រុះក្នុងការសិក្សារបស់ពួកគេ។ មានគ្រូបង្រៀន CLT នៅ HUFS និងសិស្សនៅ DEC ដែលបានចូលរួមក្នុងការស្រាវជ្រាវមួយនេះ។ កម្រងសំណួរ ការសង្កេត ការឆ្លុះបញ្ចាំង និងការសិក្សាពីការអនុវត្តហ្គេមជាច្រើន ព្រមទាំងការសម្ភាសផ្ទាល់មាត់ត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យនេះ។
លទ្ធផលត្រូវបានបង្ហាញជាបីផ្នែកដូចខាងក្រោម៖
1. ការរំពឹងទុក និងអាកប្បកិរិយារបស់សិស្សចំពោះការលេងហ្គេម៖ សិស្ស 17 នាក់ក្នុងចំណោមសិស្ស 20 នាក់បានបង្ហាញពីអារម្មណ៍រីករាយនិងអាកប្បកិរិយាវិជ្ជមានរបស់ពួកគេចំពោះការរៀនវាក្យសព្ទតាមវិធីនេះ។
2. វឌ្ឍនភាពឬការរីកចម្រើនរបស់សិស្ស៖ បន្ទាប់ពីការលេងហ្គេម ពួកគេបានរកឃើញថា វាមានភាពសប្បាយរីករាយ គួរឲ្យចាប់អារម្មណ៍ និងមានប្រយោជន៍ក្នុងការពង្រឹងផ្នែកវាក្យសព្ទរបស់ពួកគេ។ ពួកគេហាក់ដូចជារៀនពាក្យ និងឃ្លាថ្មីៗដែលបានមាននៅក្នុងហ្គេម បូករួមទាំងពួកគេក៏អាចរំលឹកវាក្យសព្ទដែលពួកគេធ្លាប់ចេះ ក្នុងពេលដំណាលគ្នាផងដែរ។ សិស្សភាគច្រើនបានយល់ស្របថាវាក្យសព្ទភាសាអង់គ្លេសរបស់ពួកគេ មានភាពប្រសើរឡើងនៅពេលដែលពួកគេបានចូលរួមយ៉ាងសកម្មនៅក្នុងហ្គេម។
3. បញ្ហាដែលមិនអាចដឺងមុន៖ ទោះជាយ៉ាងណាក៏ដោយ ការរៀនវាក្យសព្ទតាមរយៈហ្គេមក៏អាចមានបញ្ហាសម្រាប់សិស្សមួយចំនួនផងដែរ។ បញ្ហាទីមួយគឺថាសិស្សប្រហែលជាមិនយល់ពីការណែនាំនៃការហ្គេម។ បញ្ហាទីពីរគឺ សិស្សមួយក្រុមអាច ប្រឈមនឹងចាញ់ការប្រកួតលុះត្រាតែពួកគេសហការគ្នាបានល្អ។ បញ្ហាចុងក្រោយគឺទាក់ទងនឹងការប្រើប្រាស់ភាសា។ ក្នុងអំឡុងពេលពិភាក្សា អ្នកលេងនៅក្នុងក្រុមអាច មានទំនោរនិយាយជាភាសាកំណើតរបស់ពួកគេជាជាងនិយាយភាសាដែលកំពុងរៀន – ភាសាអង់គ្លេស៕
Reference: Huyen, N. & Nga, K. Learning vocabulary through games. Asian EFL Journal
សរសេរដោយ: លោក សាឡេះ មហាំម៉ាត់ណាសៀត