
ៅក្នុងថ្នាក់រៀនភាសាអង់គ្លេសជាច្រើនការសរសេរ Cursive អាចមើលទៅដូចជារឿងដែលហួសសម័យ និងមិនចាំបាច់លើកមកបង្រៀនសិស្សនោះទេ ផ្ទុយមកវិញការសរសេរបែបនេះអាចជួយជំរុញការអាននិងសរសេរដល់សិស្សានុសិស្សបាន។
ទាំងនេះគឺជាគុណប្រយោជន៍ខ្លះៗនៃការសរសេរ Cursive
ការប្រកបពាក្យបានប្រសើរជាងមុន
តើការសរសេរ cursive អាចជួយឱ្យការប្រកបពាក្យបានប្រសើរជាងមុនដោយរបៀបណា? នៅពេលរៀនសរសេរ cursive សិស្សានុសិស្សត្រូវបន្ថយល្បឿន និងផ្តោតអារម្មណ៍ទៅលើពាក្យនីមួយៗ ដូច្នេះនៅក្នុងពេលតែមួយ ពួកគេអាចរៀនប្រកបដោយមិនដឹងខ្លួន។
សមត្ថភាពក្នុងការអាន cursive
ជាធម្មតាសិស្សានុសិស្សដែលមិនធ្លាប់រៀន cursive
តែងតែអានវាយឺតៗដើម្បីជៀសវាងកំហុសព្រោះពូកគេមិនស៊ាំទៅនឹងអក្សរបែបហ្នឹងទេ។ ប៉ុន្តែប្រសិនបើពួកគេបានរៀនសរសេរ cursive ហើយការអានវានឹងមានភាពងាយស្រួលដោយស្វ័យប្រវត្តិ។
ល្បឿនក្នុងការសរសេរ
នៅក្នុងការសរសេរ cursive ជាធម្មតាអក្ស រនីមួយៗត្រូវបានសរសេរជាប់គ្នា ដូច្នេះវាជួយឱ្យការសរសេរបានលឿននៅពេលដែលយើងចេះវាស្ទាត់។
រៀបរៀងដោយ: ពុំ គឹមហាក់