រៀបរៀងដោយ៖ អូវែន សុខស្រីឡា

ខ្ញុំធ្លាប់គិតថា ដរាបណាខ្ញុំសប្បាយចិត្ត និងជាមនុស្សល្អ វាមិនសំខាន់ថាសម្បកក្រៅយ៉ាងម៉េចទេ។ តាមពិត ការគិតបែបនេះគីខុសហើយ! ទោះជាការវិនិច្ឆ័យសៀវភៅដោយគម្របរបស់វាមិនល្អក៏ដោយ។ ប៉ុន្តែពេលដែលជួបនរណាម្នាក់ដំបូង អ្នកច្បាស់ជាចាប់អារម្មណ៍លើសម្បកក្រៅរបស់គេមុនបង្អស់។ ដូច្នេះ ការទាញយកចំណាប់អារម្មណ៍គ្រាដំបូងពិតជាសំខាន់។ របៀបដែលអ្នកស្លៀកពាក់ និងបង្ហាញខ្លួនឯងមានសារៈសំខាន់ណាស់។
ការតុបតែងមុខ
អ្នកប្រហែលជាគិតថា៖ «អូ ខ្ញុំមិនដូចមនុស្សស្រីឯទៀតទេ។ ខ្ញុំមិនចង់លាក់សម្រស់ធម្មជាតិរបស់ខ្ញុំទេ»។ ប៉ុន្តែនេះគឺជារឿងពីរខុសគ្នា។ ការចេញក្រៅដោយទឹកមុខទទេ និងបបូរមាត់ស្លេក ពុំអាចឱ្យទទួលបានការគិតល្អពីអ្នកដ៏ទៃឡើយ។ ប្រសិនបើអ្នកចង់បង្ហាញសម្រស់ធម្មជាតិរបស់អ្នក អ្នកអាចគ្រាន់តែប្រើក្រែមលាបមាត់ និង concealer បន្តិចបន្ទួចបានហើយ ប្រសិនបើអ្នកចង់ឱ្យឡូយបន្តិច អ្នកអាចប្រើម្សៅ eyeshadow និង blush ដើម្បីធ្វើឱ្យអ្នកមើលទៅកាន់តែទាក់ទាញ។
ម៉ូត និងគ្រឿងអលង្ការ
ប្រសិនបើខ្ញុំមានជម្រើស ខ្ញុំនឹងស្លៀកខោអាវដែលស្រួលខ្លួនទៅគ្រប់ទីកន្លែង។ ទោះយ៉ាងណាក៏ដោយ មានពេលវេលា និងឱកាសសម្រាប់សំលៀកបំពាក់សមរម្យ។ ការជ្រើសរើសសម្លៀកបំពាក់ត្រឹមត្រូវសម្រាប់ឱកាសត្រឹមត្រូវនឹងផ្តល់ឱ្យអ្នកនូវវត្តមាននិងការទាក់ទាញកាន់តែច្រើន។ ការផ្សំសម្លៀកបំពាក់ជាមួយនឹងគ្រឿងអលង្ការក៏នឹងបន្ថែមភាពស្រស់ស្អាតដល់អ្នកផងដែរ។ ប្រសិនបើអ្នកមិនដឹងអំពីម៉ូដ ឬរបៀបស្លៀកពាក់ឱ្យបានល្អ អ្នកអាចរកមើលលើ instagram ឬ pinterest ។ អ្នកក៏អាចមើលការណែនាំអំពីរបៀបស្លៀកពាក់សម្រាប់ឱកាសផ្សេងៗនៅលើ YouTube យ៉ាងងាយស្រួល។
មិនថាអ្នកចង់បានការតុបតែងមុខបែបធម្មជាតិ ឬស្ទីលឡូយឆាយ និងទាន់សម័យនោះទេ វាសំខាន់ណាស់ដែលអ្នកស្វែងរកស្ទីលផ្ទាល់ខ្លួនរបស់អ្នក និងភាពប្លែកដែលនឹងធ្វើឱ្យមានការចាប់អារម្មណ៍យូរអង្វែងពីអ្នកដទៃ។ យ៉ាងណាមិញ នៅពេលដែលអ្នកមានទំនុកចិត្ត និងមើលទៅអស្ចារ្យ ផ្លូវទៅកាន់ភាពជោគជ័យគឺបើកជាស្រេចដល់លោកអ្នក។