
ដោយលោកស្រី គយ គឹមង៉ែត
ការរៀនគិតពិចារណាអាចជាជំនាញដ៏សំខាន់បំផុតមួយដែលកុមារសព្វថ្ងៃនេះនឹងត្រូវការ សម្រាប់ពេលអនាគត ។ នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងលឿននាពេល បច្ចុប្បន្នកុមារចាំបាច់ត្រូវតែអាចពង្រឹងជំនាញការគិតរបស់ពួកគេដោយយល់ដឹងពី ព័ត៌មានវិភាគការប្រៀបធៀបភាពផ្ទុយគ្នានិងជំនាញទំនាក់ទំនងជាដើម។
បទពិសោធន៍ដែលអាចជួយកសាងជំនាញក្នុងការគិតគឺតាមរយៈការរស់នៅប្រចាំថ្ងៃ។ នៅ ពេលដែលអ្នកនិយាយជាមួយកូនរបស់អ្នកហើយសួរសំណួរដោយបើកអនុញ្ញាតឲ្យកូន របស់អ្នកស្វែងរកវិធីច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាទាំង នោះក៍ជាការរៀនគិតពិចារណាដែរ ។
សូមឲ្យកូនរបស់អ្នករៀនគិតរកដំណោះស្រាយដែលអាចកើតឡើងចំពោះបញ្ហាណាមួយ និងជាវិធីដ៏ល្អបំផុតដើម្បីស្ថាបនាជំនាញគិតពិចារណា។ ឧទាហរណ៍ប្រសិនបើអ្នកនាំកូន របស់អ្នកទៅវិស្សមកាលហើយអ្នកឃើញថាកន្លែងនោះខ្ចាត់ខ្ចាយដោយ សំរាមអ្នកអាចធ្វើ ឲ្យបញ្ហានេះក្លាយជាប្រធានបទមួយសម្រាប់កូនរបស់អ្នកដើម្បីគិតហើយស្វែងរកដំណោះ ស្រាយ ។
ក្រៅពី ការផ្ដល់ភាពរីករាយហ្គេមជាច្រើនក៏អាចបង្កើន ឬបង្ហាត់ខួរក្បាលបានដែរ ព្រោះនៅពេលដែល អ្នកលេងហ្គេមអ្នកត្រូវតែរៀនជំនាញដែលចាំបាច់ ដើម្បីឈ្នះការ ប្រកួត។ ឧទាហរណ៍ Chess and Clue គឺជាល្បែងដ៏អស្ចារ្យ សម្រាប់ការបង្ហាត់ បង្រៀននូវ ហេតុផល និងការដោះស្រាយបញ្ហា។ ម៉្យាងវិញទៀត Scrabble ក៏អាចបង្កើនភាពចងចាំពាក្យផងដែរ។
បង្កើតទម្លាប់អានរកពេលវេលាល្អដែល អ្នកអាចអានជាមួយកូនៗ ជានិច្ចអាចជាពេលយប់ ឬ ពេលដែលស្ងប់ស្ងាត់ ហើយសួរសំណួរអំពីអ្វីដែលបានអាន។ នេះមិនមែនគ្រាន់តែ ដើម្បី បង្កើតពេលវេលាដ៏មានតម្លៃរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកចំណេះដឹងទូទៅ របស់កូនអ្នកផងដែរ ។
កុំភ្លេចសរសើរកូនជានិច្ចចំពោះការងារដ៏អស្ចារ្យដែលគេបានសម្រេច។ ការ សរសើរ អាច ជាមេរៀនដ៏អស្ចារ្យមួយ សម្រាប់កូនរបស់អ្នកដើម្បីរៀនពីរបៀបនិយាយ និង គិតវិជ្ជមាន។ តាមរយះការសសើរ អ្នកបង្រៀនពួកគេឲ្យសាទរពេលពួកគេធ្វើបានល្អហើយមាន មោទនភាពចំពោះខ្លួនឯង។