អត្ថបទដោយ៖ អ្នកគ្រូ Mutiah Fauzan
ក្រៅពីការធ្វើដំណើរ និងការគូររូប ខ្ញុំក៏មានចំណង់ចំណូលចិត្តទៅលើការអានផងដែរ។ ខ្ញុំបានឃើញអត្ថបទមួយដែលជាទ្រឹស្តីមួយហៅថា “ការអស់កម្លាំងរបស់គ្រូបង្រៀន”។ តើវាជាអ្វីហើយដោយសារហេតុអ្វី?
យោងទៅតាម Psychology Today ពួកគេពិពណ៌នា “ការអស់កម្លាំងលើការងារ” ថាជាស្ថានភាពនៃភាពតានតឹងរ៉ាំរ៉ៃដែលនាំឱ្យអស់កម្លាំងទាំងផ្លូវកាយនិងផ្លូវចិត្ត ការមើលងាយ ការផ្ដាច់ខ្លួន និងអារម្មណ៍ដែលគិតថាគ្មានប្រសិទ្ធភាពការងារ និងកង្វះខាតសមិទ្ធិផលការងារ។
ប៉ុន្តែតើគ្រូបង្រៀនអាចឈានដល់ចំណុចនោះដោយរបៀបណា? ចម្លើយគឺពិតជាសាមញ្ញណាស់។ គ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់តែងតែខិតខំជំរុញសិស្សរបស់ពួកគេឱ្យឈានដល់សក្តានុពលខ្ពស់បំផុត។ ប៉ុន្តែនេះគឺដូចជាដាវមុខពីរអញ្ចឹង។ គ្រូបង្រៀនប្រភេទនេះនឹងមិនឈប់ឈរក្នុងការស្វែងរកវិធីសាស្ត្រធ្វើឱ្យបច្ចេកទេសរបស់ពួកគេល្អឥតខ្ចោះ ដើម្បីសម្រេចបានលទ្ធផលល្អបំផុតឡើយ។ ពួកគេប្រើប្រាស់ថ្ងៃឈប់សម្រាករបស់ពួកគេដើម្បីធ្វើឱ្យមេរៀនរបស់ពួកគេល្អឥតខ្ចោះ ព្យាយាមផ្លាស់ប្តូរថ្នាក់រៀនរបស់ពួកគេ ឬក៏គេងយប់ជ្រៅដើម្បីធ្វើឱ្យប្រាកដថាគាត់គ្របដណ្តប់លើទិដ្ឋភាពទាំងអស់និងកាត់បន្ថយចំណុចខ្វះខាតនានា។ វាគួរឱ្យអស់សំណើចណាស់ដែលកត្តាទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យគ្រូបង្រៀនអស់កម្លាំងលើការងារ។
ខ្ញុំគិតថាតម្លៃអប់រំនៃរឿងនេះគឺ ប្រសិនបើការផ្តោតអារម្មណ៍របស់អ្នកគឺសិស្សរបស់អ្នក; ប្រសិនបើអ្នកស្រឡាញ់ការងាររបស់អ្នក និងសិស្សរបស់អ្នក; អ្នកត្រូវស្រឡាញ់ និងយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់អ្នកជាមុនសិន។
មេរៀនមួយអស្ចារ្យគឺនៅពេលដែលមនុស្សដែលជួបប្រទះរឿងនោះជាអ្នកផ្តល់អោយ។
ដូច្នេះសូមតៀមខ្លួនឱ្យបានរួចរាល់ ទទួលយកសារដែលអ្នកចង់បាន ហើយគិតអំពីរឿងនេះជាវិធីមួយដើម្បីឱ្យអ្នកប្រសើរឡើងក្នុងនាមជាអ្នកអប់រំ។