
អាហារនិងទឹកមានសារៈសំខាន់ណាស់សម្រាប់ការរស់រានរបស់មនុស្សយេីងពីព្រោះយើងមិនអាចរស់នៅដោយគ្មានអាហារនិងទឹកបានទេ។អាហារខ្លះមានជីវជាតិ និងមានអត្ថប្រយោជន៍ជាងអាហារដទៃផ្សេងទៀត។យោងតាមការសិក្សាស្រាវជ្រាវមានក្រុមអាហារសំខាន់ៗចំនួន4យ៉ាងដែលយើងត្រូវការដើម្បីធានាសុខភាព និងសុខុមាលភាពរបស់យើង។
ប្រភេទអាហារសំខាន់ទីមួយ គឺក្រុមប្រូតេអ៊ីន ដែលត្រូវបានរកឃើញជាចម្បងនៅក្នុងសាច់ អាហារសមុទ្រ បសុបក្សី និងគ្រាប់ធុញ្ញជាតិផ្សេងៗ ដូចជា គ្រាប់សណ្តែក និងផលិតផលមកពីគ្រាប់់សណ្តែក។ទាំងនេះគឺជាប្រភពអាហារប្រូតេអ៊ីនសំខាន់ៗ សម្រាប់សុខភាពនិងរាងកាយរបស់អ្នកព្រោះវាជួយទៅដល់ដំណើរការលូតលាស់ និងការអភិវឌ្ឍន៍ចំពោះកុមារ ក្មេងជំទង់ និងស្ត្រីមានផ្ទៃពោះ។
គ្រាប់ធញ្ញជាតិគឺជាប្រភេទអាហារសំខាន់ទីពីរ។វារួមបញ្ចូលគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ពីស្រូវសាលី អង្ករសំរូប ក៏ដូចជាគ្រាប់ធញ្ញជាតិភផ្សេងៗទៀត។ ពួកវាមានកាបូអ៊ីដ្រាត ជាតិសរសៃនិងវីតាមីននិងសារធាតុរ៉ែមួយចំនួនទៀត។ប្រសិនបើអ្នកទទួលទានគ្រាប់ធញ្ញជាតិទាំងអស់នេះបានគ្រប់គ្រាន់អ្នកអាចរក្សាសុខភាពរបស់អ្នក និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃក្នុងកម្រិតជាក់លាក់ណាមួយ។
ផ្លែឈើ និងបន្លែ គឺជាក្រុមទី៣ ដើម្បីរក្សាសុខភាពរបស់អ្នក។ ពួកវាផ្តល់ឱ្យអ្នកនូវ វីតាមីន សារធាតុរ៉ែ កាបូអ៊ីដ្រាត និងជាតិសរសៃ។ ជាការពិតណាស់ នៅពេលដែលអ្នកទទួលទាន បន្លែនិងផ្លែឈើក្នុងបរិមាណគ្រប់គ្រាន់វាជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ហេីយនិងធ្វើឱ្យបេះដូង និងសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើង។ ជារួមមក ផ្លែឈើ និងបន្លែ ជួួយរក្សាសុខភាព ការពារសរីរាង្គសំខាន់ៗនៃរាងកាយ ជួយគ្រប់គ្រងទម្ងន់ និងលើកកម្ពស់ស្បែក និងសក់របស់អ្នកឱ្យមានសុខភាពល្អ។
ក្រុមអាហារជាចុងក្រោយ គឺជាក្រុមដែលរួមមានទឹកដោះគោ ទឹកដោះគោជូរ និងឈីស។ ផលិតផលទឹកដោះគោជួយកសាង និងថែរក្សាសុខភាពឆ្អឹង និងធ្មេញ។ ក្នុងកម្រិតខ្លះ ពួកវាអាចកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងរក្សាសម្ពាធឈាមសម្រាប់មនុស្សពេញវ័យ។
សរុបមកជាចុងក្រោយអាហារទាំងប្រាំប្រភេទដែលបានរៀបរាប់ខាងលើគឺមានអត្ថប្រយោជន៍ដូចៗគ្នាសម្រាប់មនុស្សគ្រប់ៗរូប។ពួកវានីមួយៗរក្សារាងកាយរបស់យើងឱ្យមានដំណើរការល្អ និងស្ថិតក្នុងស្ថានភាពល្អប្រក្រតី។សំខាន់ជាងនេះទៅទៀតអាហារទាំងអស់នេះការពារហានិភ័យនៃជំងឺនិងជំងឺជាច្រើន។ដូច្នេះយើងទាំងអស់គ្នាត្រូវបានលើកទឹកចិត្តឱ្យបញ្ចូលក្រុមអាហារទាំងអស់នេះក្នុងអាហារប្រចាំថ្ងៃរបស់យើង។
ដោយ ពេញ ស្រីស្រីលក្ខណ៍