
ដោយលោកគ្រូ Jayrald A. Salvacion
ពី MJQE Tower ទៅកាន់ទីកន្លែងនានា! ការជិះកង់គឺជាកីឡាដ៏អស្ចារ្យមួយ។ ពួកយើងដឹង ហើយសមាជិកក្លឹបជិះកង់ អេ អាយ អាយ ក៏ដឹងថាការជិះកង់ធ្វើឱ្យពួកយើងមានអារម្មណ៍ល្អយ៉ាងណា។ ប៉ុន្តែតើអ្វីដែលធ្វើឱ្យពួកយើងចូលចិត្តជិះកង់?
ការជិះកង់មានលក្ខណៈខុសៗគ្នាដែលជម្រុញឱ្យមានការរីកលូតលាស់ ភាពសប្បាយរីករាយនិងភាពវិជ្ជមាន។ ខណៈពេលដែលយើងរីករាយជាមួយនឹងការជិះតែម្នាក់ឯងហើយវាពិតជាពិសេស។ ពេលវេលាដ៏ល្អនិងរីករាយបំផុតគឺការជិះជាក្រុម – ជាមួយគ្រួសារ មិត្តភក្តិនិងសមាជិកក្លឹបជិះកង់ អេ អាយ អាយ។ នៅពេលដែលពួកយើងចេញដំណើរ ពួកយើងមិនកត់សម្គាល់ពីភាពអវិជ្ជមានទាល់តែសោះពីព្រោះពួកយើងផ្តោតលើដំណើរដ៏អស្ចារ្យ។
សមិទ្ធផលរបស់ពួកយើងគឺសាមញ្ញនិងគួរឱ្យពេញចិត្ត! ពួកយើងរីករាយជាមួយសមាជិកក្រុម ខ្យល់អាកាស ព្រះអាទិត្យនិងខ្យល់ធម្មជាតិ។ លើសពីនេះទៅទៀត ពួកយើងរីករាយជាមួយទីកន្លែងនាពេលបច្ចុប្បន្ន ទីកន្លែងដែលគួរឱ្យចាប់អារម្មណ៍និងទីកន្លែងស្រស់ស្អាតនៅក្នុងប្រទេសកម្ពុជា។
នៅពេលណាដែលអ្នកមានអារម្មណ៍ធុញទ្រាន់ ស្ត្រេស ហើយអ្នកត្រូវការភាពអស្ចារ្យបន្តិច ចូរប្រុងប្រៀមឧបករណ៍របស់អ្នក ហើយចេញដំណើរជិះកង់របស់អ្នក។ អ្នកនឹងឃើញថាអារម្មណ៍អវិជ្ជមានរបស់អ្នកនឹងល្អប្រសើរនិងវិជ្ជមានជាងមុន។