
ការចែករំលែកតែងតែកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ហើយយើងបានចូល រួមចែករំលែកជាមួយមនុស្សជុំវិញខ្លួនតាំងពីតូចមកម្លេះ។ វាគឺជាវិធីចម្បងមួយដែលយើងរៀនធ្វើការទំនាក់ ទំនង។ ស្ថិតក្នុងវ័យកុមារ យើងត្រូវបានឪពុកម្តាយបង្ហាត់បង្រៀនឱ្យចេះចែករំលែក បន្តែយើងព្យាយាម បដិសេធក្នុងការធ្វើវា ព្រោះយើងប្រកាន់នូចិត្តអស្មិមានះ។ ទោះជាយ៉ាងណាក៏ដោយ យើងរៀនចែករំលែក នៅពេលដែលយើងកត់សម្គាល់ពីប្រភពនៃសេចក្តីអំណរដែលវាផ្តល់ជូនមនុស្សទាំងឡាយដែលយើង ជ្រើសរើសចែករំលែកពីខ្លួនយើង និងរបស់របរដែលយើងមាន។ យើងបានចាត់ទុកវថាការចែករំលែកគឺ ជារឿងល្អដែលគួរប្រតិបត្តិ។
ការចែករំលែកអាចមានទម្រងដូចជាការផ្លាស់ប្តូរការសរសើរ ឬភាពរីករាយ។ ទង្វើសាមញ្ញៗបែបនេះ ក៏អាចធ្វើមឱ្យនុស្សម្នាក់មានភាពស្រស់ថ្លាផងដែរ ហើយធ្វើឱ្យពួកគេមានអារម្មណ៍វិជ្ជមានថែមទៀត។ ជាងនេះទៅទៀត ទាំងទង្វើនៃការផ្តល់ និងទទួលទាមទារការដឹងគុណចំពោះអ្នកចូលរួមនៃការផ្លាស់ប្តូរ។ គំនិតនៃការចែករំលែកអាចធ្វើឡើងតាមវិធីផ្សេងៗដូចជាចែករំលែកអ្វីដែលមនុស្សត្រូវកា រចំណេះដឹង ឬបទពិសោធន៍ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវិតរបស់មនុស្ស។ អ្នកទទួលគឺដឹងគុណចំពោះអំពើល្អ ហើយអ្នកផ្តល់មានអារម្មណ៍ប្រសើរដែលអាចមានការផ្លាស់ប្តូរ និងឥទ្ធិពលទាំងនោះ។
យើងធ្វើការចែករំលែកកាន់តែច្រើន នោះយើងកាន់តែសប្បាយចិត្ត។ ការចែករំលែកមិនចាំបាច់អនុវត្ត ក្នុងទម្រង់ជាសម្ភារៈទេ។ ការចែករំលែកក៏អាចធ្វើឡើងក្នុងទម្រង់មិនមែរជាសម្ភារៈដូចគ្នា។ អ្នកអាចចែក រំលែកការឱបក្រសោប ស្នាមញញឹម ពាក្យរីករាយ បទពិសោធន៍ រឿងរ៉ាវ និងអ្វីៗជាច្រើនទៀត។ អ្នកក៏អាចចែករំលែកកិច្ចការ និងទំនួលខុសត្រូវផងដែរ។ មិនថាអ្នកជ្រើសរើសការចែករំលែកក្នុងកម្រិត ណានោះទេ ការចែករំលែកផ្តលនូវអារម្មណ៍វិជ្ជមានក្នុងចិត្តរបស់យើង។ វាបង្កើតការជឿទុកចិត្តលើអ្នក ដទៃ និងជួយយើងបង្កើតទំនាក់ទំនងកាន់តែប្រសើរឡើង ដែលជាហេតុទ្រទ្រង់យើងក្នុងការរស់នៅក្នុង សង្គមអស់មួយជីវិត។
អត្ថបទដោយ: ហុន វណ្ណថា