គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ជាបុត្រសម្ពន្ធមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលត្រូវបានបង្កើតឡើងក្នុងបំណងស្រាវជ្រាវ និងប្រមូលចងក្រងនូវគំនិត ទស្សនៈយល់ឃើញជុំវិញបញ្ហាសុខភាព សង្គម ការអប់រំ អាជីវកម្ម វប្បធម៌ ប្រវត្តិសាស្ត្រ អក្សរសិល្ប៍ ។ល។ ដើម្បីចែករំលែកចំណេះដឹងទាំងអស់នោះទៅកាន់មហាជន តាមរយៈការបោះពុម្ពផ្សាយយ៉ាងទូលំទូលាយ។ មកទល់នឹងពេល​នេះ គ្រឹះ​ស្ថាន​យើងបានផលិតស្នាដៃរហូតដល់ទៅ១១ចំណងជើង ក្នុងនោះស្នាដៃ៨ចំណងជើង និពន្ធដោយ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចាន់ឌី ​ ដែលស្នាដៃទាំងនេះសុទ្ធសឹងតែជាទស្សនៈយល់ឃើញជុំវិញបញ្ហាសង្គម ការអប់រំ ទស្សនៈស្ដីពីជីវិត ប្រវត្តិសាស្ត្រជាតិ និងគតិអាជីវកម្ម ជាដើម។

ក្រៅពីចែករំលែកស្នាដៃទៅដល់បណ្ណាល័យនៅទីជនបទដាច់ស្រយាល និងចែកជូនជាធម្មទានដល់បព្វជិត យុវជន និងសិស្សនិស្សិត រាល់ចំណូលទទួលបានពីការលក់ស្នាដៃទាំងនេះនៅលើទីផ្សារ គ្រឹះស្ថានយើងបានប្រើប្រាស់ដើម្បី​គាំទ្រដល់កម្មវិធីសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច (MJQF) ដែលជានិច្ចកាល មូលនិធិនេះតែងតែចុះជួយប្រជាពលរដ្ឋខ្វះខាតនៅតាមមូលដ្ឋានជាក់ស្តែង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត ដោយមាន​ការទទួលស្គាល់​លើគុណភាពនៃប្រព័ន្ធអប់រំរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលា​រៀន អនុ្តរទ្វីប អាមេរិកាំង នៅទូទាំង​ប្រទេស ទើបបណ្តាលឱ្យគ្រឹះ​ស្ថាន​បោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច អាចបញ្ជ្រាបខ្លួនទៅ​កាន់អ្នកអានបានកាន់តែច្រើនឡើងៗ និងស្ទើរពេញផ្ទៃប្រទេស។

លំដាប់លំដោយស្នាដៃដែលបានចេញផ្សាយកន្លងមក

១-​ អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ  បោះពុម្ពលោកទី១ ខែកុម្ភៈ ឆ្នាំ២០១៦

២- ជំនួបតុកាហ្វេ បោះពុម្ពលោកទី១  កញ្ញា ២០១៦

៣- ទស្សនៈអាជីវកម្ម គួច ម៉េងលី បោះពុម្ពលោកទី១ កញ្ញា ២០១៦

៤- ភ្នំដងរែក ទីពុំអាចភ្លេច បោះពុម្ពលោកទី១  កក្កដា ២០១៨

៥- ១០៨ ចក្ខុវិស័យ គួច ម៉េងលី បោះពុម្ពលោកទី១  តុលា ២០១៨

៦- គំនិតរកស៊ី គួច ម៉េងលី បោះពុម្ពលោកទី១  មេសា ២០១៩

៧- ពេលមួយ ដែលខ្ញុំបានស្គាល់ ដុកទ័រ គួច ម៉េងលី បោះពុម្ពលោកទី១  មេសា ២០១៩

៨- កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ បោះពុម្ពលោកទី១ កក្កដា ២០១៩

៩- កម្រងរឿងខ្លី អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ បោះពុម្ពលោកទី១ មីនា ២០២០

១០- បណ្តុំទស្សនៈ បោះពុម្ពលោកទី១ សីហា ២០២០

១១- កម្រងកំណាព្យពីដួងចិត្ត បោះពុម្ពលោកទី១ មករា ២០២១

១២- បេះដូងឪពុក បោះពុម្ពលោកទី១ ២០២១

១៣- ខោអាវចាស់ បោះពុម្ពលោកទី១ ២០២១

បោះពុម្ពជាមួយយើង

គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច លើកទឹកចិត្តឱ្យកវីនិងអ្នកនិពន្ធខ្មែរទាំងអស់ មិនថានិពន្ធស្នាដៃប្រភេទណានោះទេ គឺអាចផ្ញើស្នាដៃទាំងនោះមកគ្រឹះស្ថានយើងខ្ញុំ ដើម្បីទទួលបានឱកាសបោះពុម្ព​ផ្សាយស្នាដៃខ្លួន។ យើងខ្ញុំនឹងពិចារណាជួយទ្រទ្រង់ដល់ការបោះពុម្ពផ្សាយ ក៏ដូចជាចូលរួមលើកកម្ពស់ដល់វិស័យអក្សរសិល្ប៍ និងអក្សរសាស្ត្រជាតិ។ ជាពិសេស យើងខ្ញុំចង់លើកទឹកចិត្តដល់កវីនិងអ្នកនិពន្ធ មិនថាក្នុងវ័យ ឬភេទណានោះទេ ដែលមានស្នាដៃពោរពេញដោយប្រតិដ្ឋញាណ។

រាល់កិច្ចការនិពន្ធ ស្រាវជ្រាវ ប្រមូលចងក្រង និងបោះពុម្ពផ្សាយរបស់គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច គឺជាចំណែកនៃការប្រឹងប្រែងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងគោលបំណង​សាយភាយ​ចំ​ណេះ​​ដឹងដ៏មានគុណភាពទៅដល់អ្នកអានក្នុងប្រទេស និងនៅថ្នាក់តំបន់។