អត្ថបទដោយ: ជួន វុទ្ធីរ៉ូ

ចាប៉ីដងវែង គឺជាឧបករណ៍ភ្លេងបុរាណខ្មែរមួយប្រភេទ ដែលដូនតាយើង បន្សល់ទុករហូតមកដល់ជំនាន់នេះ។ វាមើលទៅដូចជាហ្គីតា ប៉ុន្តែវាមានត្រឹមតែ 2 ខ្សែប៉ុណ្ណោះ។ ដោយផ្អែកលើឯកសារមួយចំនួន ឧបករណ៍នេះ មានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ នៅក្នុងប្រទេសយើង។ ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍នេះ ហាក់ដូចជាបាត់បង់ប្រជាប្រិយភាពនៅ ក្នុងសតវត្សចុងក្រោយ។
ខ្ញុំបានស្តាប់បទចម្រៀងជាច្រើនដោយមិនគិតពីភាសាដូចជា ថៃ ចិន ឬអង់គ្លេស។ បទ​ចម្រៀង​ទាំង​នោះ​ តែង​មាន​ឧបករណ៍​ភ្លេង​ប្រគុំ​ជា​មួយ​នឹង​ការ​ច្រៀង។ អ្វី​ដែល​ប្លែក​ពី​ចាប៉ី​ដង​វែង គឺ​អ្នក​ចម្រៀង​មិន​លេង​ភ្លេងនៅ​ពេល​ច្រៀង​ទេ ហើយ​មិនច្រៀងនៅពេលលេងភ្លេង។ បើតាម​ខ្ញុំ​ដឹង មិនមាន​សិល្បៈ​ណា​ស្រដៀង​នេះ​ទេ។ ឧបករណ៍នេះ ជាធម្មតាត្រូវបានលេងដោយសិល្បករបុរាណរបស់យើង ដែលបានរៀន និងអនុវត្តជាច្រើនឆ្នាំអំពីរបៀបសម្តែង ព្រោះវាមិនមែនជារឿងងាយស្រួលនោះទេ។ បទចម្រៀងមួយបទអាចមានរយៈពេល 6 នាទីយ៉ាងច្រើន ប៉ុន្តែ ចាប៉ីដងវែង មានរយៈពេលយ៉ាងហោចណាស់ 1 ម៉ោង ហើយសិល្បករ នៅតែបន្តច្រៀងរាល់ពេល។ រឿងដ៏អស្ចារ្យមួយទៀតរបស់ចាប៉ីដងវែង គឺសិល្បករយកវាមកលេង និងរៀបរាប់អំពីរឿងព្រេងប្រពៃណីខ្មែរ។ ពេលខ្លះឧបករណ៍នេះ ត្រូវបានលេងដោយសិល្បករ ២ នាក់ ហើយអ្នកទាំងពីរនឹងប្រជែងគ្នា ទាក់ទិននឹងភាពវៃឆ្លាត ការដោះប្រស្នា ការដោះស្រាយបញ្ហា ។ល។