ពួកខ្ញុំបានសរសេរសំបុត្រដ៏ខ្លឹមមួយនេះដើម្បីរំលឹកនិងបញ្ជាក់នូវការថ្លែងអំណរដឹងគុណ ចំពោះអ្វីៗទាំអស់ដែលលោកបានធ្វើដើម្បីពួកខ្ញុំ។ មិនងាយនឹងមានឧបសគ្គអ្វីដែលមករារាំងលោកគ្រូអ្នកគ្រូក្នុងការជំរុញនិងលើកទឹកចិត្តសិស្សឲខិតខំក្រេបជញ្ជក់ចំណេះដឹងដើម្បីយល់ច្បាស់ពីពិភពលោកខាងក្រៅនោះទេ។ ប៉ុន្តែដោយមានវិបត្តិការឆ្លងរាតត្បាតជំងឺកូវិដ-19 ពួកខ្ញុំដឹងថាមានផលវិបាកជាច្រើនចំពោះលោកគ្រូអ្នកគ្រូក្នុងការប្រាស្រ័យទាក់ទង ដាស់តឿនសិស្សឲធ្វើកិច្ចការផ្ទះ បញ្ហាបច្ចេកវិទ្យា។ល។ ទោះជាយ៉ាងណាក្តីលោកបានដោះស្រាយបញ្ហានោះប្រៀបដូចគ្មានអ្វីអស្ចារ្យដោយសារលោកគឺជាវីរៈបុរសសម្រាប់ពួកយើង។ ក្តីស្រលាញ់របស់លោកចំពោះពួកយើងគឺមិនអាចវាស់វែងបានទេ។ ការដាស់តឿនប្រដៅជារឿយៗរបស់លោកធ្វើឲយើងព្យាយាមប្រឹងប្រែងសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងខ្ជាប់ខ្ជួនដើម្បីអនាគតភ្លឺស្វាងរបស់យើង។ ពួកយើងមានអារម្មណ៍ថាមានអ្នកខ្វល់ខ្វាយអំពីយើង នៅពេលដែលលោកសួរសុខទុក្ខ។ លោកគ្រូអ្នកគ្រូមិនដែលឈប់ដាស់តឿនយើងឲរៀនទេពេលដែលយើងចង់បោះបង់ការសិក្សា។ ពេលដែលយើងមានបញ្ហមិនយល់មេរៀន លោកអ្នកបានចំណាយពេលដ៏មានតម្លៃរបស់លោកអ្នកមកពន្យល់យើង។ លោកព្រមទាំងទ្រាំបង្រៀនទាំងពេលហត់នឿយនឹងភាពគ្មានសណ្តាប់ធ្នាប់របស់យើងឲក្លាយជាសិស្សកតញ្ញូទៀតផង។

ក្នុងឱកាសនេះពួកយើងចង់ផ្ញើរសេចក្តីរំលឹកដឹងគុណ ក្តីស្រលាញ់ និងការជូនពរទៅឲលោកអ្នក។ អរគុណដែលបានចំណាយពេលទំនេររបដ់លោកអ្នកដើម្បីត្រៀមមេរៀនមកបង្រៀននិងកែរកិច្ចការរបស់យើង។ អរគុណចំពោះភាពអត់ធ្មត់របស់លោក។ អរគុណដែលបានប្រាប់ចង្អុលទិសដៅក្នុងជីវិតរបស់ពួកយើង។ អរគុណចំពោះការខ្វលខ្វាយ ការស្រលាញ់ និងការលើកទឹកចិត្ត ដូចម្តាយឪពុក។ អរគុណខ្លាំងណាស់ដែលបានចាប់យកមុខរបរក្នុងការបង្រៀនបង្ហាត់ និងកែប្រែជីវិតរបស់ពួកយើងជាសិស្ស។ ខ្ញុំសូមសំណូមពរឲលោកគ្រូអ្នកគ្រូមើលថែរសុខភាពរបស់ខ្លួនព្រមទាំងចំពោះគ្រួសាររបស់លោកគ្រូអ្នកគ្រូទៀតសោក ដោយមូលហេតុវត្តមានរបស់លោកអ្នកគឺមានន័យនិងសំខាន់ចំពោះពួកយើងណាស់។ ជាចុងក្រោយសូមចង់ចាំថាទោះថាមានលោកគ្រូអ្នកគ្រូថ្មីមកជំនួសយ៉ាងណាក្តី ក៏លោកគ្រូអ្នកគ្រូនៅតែនៅក្នុងបេះដូងនិងត្រូវបានចង់ចាំជារៀងរហូតដែរ។

ដោយភាពស្មោះត្រង់
ពីសិស្សរបស់លោកគ្រូអ្នកគ្រូទាំងអស់