By: Karen Edegan Pagulayan

 

មុនពេលអ្នកចាប់ផ្តើមអានខ្ញុំចង់អោយអ្នកបើកបាតដៃខាងឆ្វេងរបស់អ្នក ដោយប្រើម្រាមដៃចង្អុលខាងស្តាំរបស់អ្នកចាប់ផ្តើមគូររង្វង់ធំ។ នៅខាងក្នុងរង្វង់ធំនោះសូមអ្នកគូររង្វង់តូចពីរនៅផ្នែកខាងលើនិងខ្សែកោងមួយនៅផ្នែកខាងក្រោមនៃរង្វង់។ ខ្ញុំសង្ឃឹមថាអ្នកចូលចិត្តអ្វីដែលអ្នកបានឃើញ។

នៅពេលអ្នកបន្តអានរឿងនេះខ្ញុំមានសំណួរមួយសម្រាប់អ្នកថា“តើពេលណាដែលអ្នកចង់លិបចូល ទៅក្នុងដី ដោយសារតែព្រឹត្តិការណ៍ដែលមិននឹកស្មានដល់?” សម្រាប់ខ្ញុំវាបានកើតឡើងនៅថ្ងៃដំបូងរបស់ខ្ញុំនៅក្នុងការងារផ្លូវការដំបូងរបស់ខ្ញុំ! ខ្ញុំចាំបានថា ពេលខ្ញុំមកដល់ប្រទេសកម្ពុជា រឿងដំបូងដែលមីងខ្ញុំបានធ្វើ គឺបង្ហាត់ខ្ញុំ។ គាត់បានបង្រៀនខ្ញុំពីវប្បធម៌និងអ្វីៗអំពីខ្មែរ ប៉ុន្តែខ្ញុំមានអាថ៌កំបាំងមួយគឺ ខ្ញុំមិនស្តាប់ទេ។ ប្រសិនបើមីងរបស់ខ្ញុំអានរឿងនេះខ្ញុំអាចនឹងទទួលនូវការស្តីបន្ទោសពីគាត់។ ខ្ញុំចាំបានតែឃ្លាមួយរបស់គាត់ហើយនោះគឺ “ជាធម្មតា នៅពេលដែលអ្នកឃើញមនុស្សម្នាក់ ដែលមានរាងកាយបានកសាងឡើងដូចពួកយើង ពួកគាត់ប្រហែលជាជនជាតិហ្វីលីពីន” ។ ប្រសិនបើអ្នកស្គាល់ខ្ញុំអ្នកប្រហែលជាកំពុងញញឹមឥឡូវនេះ ប៉ុន្តែប្រសិនបើអ្នកមិនស្គាល់ខ្ញុំ សូមផ្តល់ឱ្យអ្នកនូវតម្រុយមួយ​  “ស្ត្រីឆ្នើម”។

មនុស្សមួយចំនួន ដែលខ្ញុំកំពុងធ្វើការជាមួយពេលនេះ ប្រហែលជាមិនបានឃើញខ្ញុំពាក់ស្បែកជើង កែងចោទទេ ប៉ុន្តែអ្នកយល់អារម្មណ៍នៅពេលអ្នកជាចំណូលថ្មី ហើយអ្នកចង់ស្លៀកពាក់គួរអោយចាប់អារម្មណ៍។ ខ្ញុំមានឱកាសទាំងនោះ ដូច្នេះនៅព្រឹកថ្ងៃអង្គារទី ២១ ខែសីហាឆ្នាំ ២០១៨ ខ្ញុំមានទំនុកចិត្តលើខោ និង អាវខ្មៅ ព្រោះខ្ញុំស្រលាញ់ពណ៍ខ្មៅ ស្បែកជើងកែង ហើយជាពិសេសគឺបបូរមាត់ក្រហមរបស់ខ្ញុំ។ ខ្ញុំបានទៅការិយាល័យរបស់យើងក្នុងពេលសម្រាកនៅចាក់អង្រែ ព្រោះនោះជាសាលាដំបូងរបស់ខ្ញុំ។ ខ្ញុំឈរហើយក្រឡេកមើលជុំវិញជនជាតិហ្វីលីពីនយឺតៗ ព្រោះខ្ញុំត្រូវការខ្ចីSpeakerសម្រាប់ថ្នាក់បន្ទាប់របស់ខ្ញុំ។ សំណាងល្អ ខ្ញុំបានប្រទះឃើញនារីម្នាក់ ដែលមានដងខ្លួនស្រដៀងនឹងខ្ញុំ ដែលអង្គុយក្បែរតុ។ ខ្ញុំដើរទៅរកនាងហើយឱបនាងពីខាងក្រោយ។ ប្រហែលជាអ្នកយល់ថាវាជារឿងចំលែកក្នុងការអានរឿងនេះ​​ ប៉ុន្តែខ្ញុំពិតជាបានធ្វើវា។ ខ្ញុំក៏ឆ្ងល់ដែរថាហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ។ ពេលខ្ញុំដាក់ដៃលើនាង​ ខ្ញុំបានខ្សឹបជាភាសាហ្វីលីពីនថា ‘’សួស្តីបងស្រីតើខ្ញុំអាចខ្ចីSpeakerរបស់អ្នកបានទេ?” នាងងាកបែរក្បាលមករកខ្ញុំ ដោយទឹកមុខងឿងឆ្ងល់អំពីមូលហេតុ ហើយនិយាយថា នាងជាជនជាតិខ្មែរ។ នៅពេលដែលខ្ញុំបានលឺ ខ្ញុំំមានអារម្មណ៏ថាខ្មាសអៀនយ៉ាងខ្លាំង​ ព្រោះនោះមិនមែនជាអ្វីដែលខ្ញុំនឹកស្មានថា ជាការជួបគ្នាលើកដំបូងរបស់ខ្ញុំ ជាមួយប្រជាជនខ្មែរនោះទេ។

វាគួរឱ្យអស់សំណើច និងគួរឱ្យខ្មាសអៀន ប៉ុន្តែខ្ញុំមិនសោកស្តាយទេពីព្រោះអ្វីគ្រប់យ៉ាងកើតឡើងក្នុងគោលបំណងល្អ ហើយនោះជារបៀបដែលខ្ញុំបានជួបដៃគូបង្រៀនពីមុនរបស់ខ្ញុំ ហើយឥឡូវនេះជាមិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំគឺអ្នកគ្រូ “កុយគីមង៉ែត”។