
ក្នុងនាមជាឪពុកម្តាយនិងអ្នកអាណាព្យាបាល យើងមានការព្រួយបារម្ភរួចទៅហើយចំពោះសកម្មភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បុត្រធីតារបស់យើងដែលមានដូចជា៖ ការផ្តល់ព័ត៌មានមិនត្រឹមត្រូវនិងការពឹងពាក់កាន់តែខ្លាំងឡើងលើទូរស័ព្ទអំឡុងពេលជំងឺរាតត្បាតកាន់តែធ្វើឱ្យការថប់បារម្ភ
មានកម្រិតខ្លាំងឡើង។ យើងគួរតែធ្វើការរួមគ្នាជាមួយបុត្រធីតារបស់យើងនិងរកវិធីដើម្បីគាំទ្រពួកគាត់ ។
ការរៀនសូត្រតាមប្រព័ន្ធអ៊ិនធឺរណេតអាចជួយកុមារក្នុងការស្វែងរកទំនាក់ទំនងសង្គម ការទទួលយកនិងការគាំទ្រពីអ្នកគ្រូលោកគ្រូ។ ការស្នាក់នៅគេហដ្ឌានក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩អាចផ្តល់នូវអារម្មណ៍សុវត្ថិភាពនិងការលួងលោម។ គេហដ្ឌានរបស់ពួកគេគឺជាបរិយាកាសសម្រាប់សិក្សារៀនសូត្រប្រកបដោយសុវត្ថិភាពដែលពួកគេមានអារម្មណ៍មមាញឹកនិងមានផលិតភាព។
ការធ្វើលំហាត់ប្រាណទៀងទាត់ជាមួយបុត្រធីតារបស់យើងអាចមានឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងទៅលើកបញ្ហាថប់បារម្ភ។ វាក៏ជួយបន្ធូរភាពតានតឹង ធ្វើឱ្យការចងចាំមានភាពប្រសើរឡើង ជួយឱ្យពួកគេគេងលក់ស្កប់ស្កល់និងបង្កើនអារម្មណ៍ស្រស់ថ្លា។ យើងមិនចាំបាច់ធ្វើជាអ្នកជំនាញខាងកាយសម្បទាដើម្បីបំបាត់បញ្ហានេះនោះទេ។ ការធ្វើលំហាត់ប្រាណឱ្យបានសមល្មមអាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។ មិនថាយើងមានអាយុឬកម្រិតកាយសម្បទាយ៉ាងណានោះឡើយ យើងអាចរៀនប្រើលំហាត់ប្រាណជាមធ្យោបាយដើម្បីដោះស្រាយការថប់បារម្ភ ធ្វើឱ្យថាមពលរបស់យើងមានភាពប្រសើរឡើងនិងមានភាពសប្បាយរីករាយជាមួយគ្រួសារផងដែរ។
– Jayrald A. Salvacion