កំពុងបម្រើការជាប្រធានគ្រូផ្នែកភាសាអងគ្លេសនៅមជ្ឈមណ្ឌលភាសាអេអាយអាយ។ គាត់បានទទួលបរិញ្ញាបត្រផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០២០។ នៅឆ្នាំ ២០២១ គាត់បានទទួលអាហារូបករណ៍រដ្ឋាភិបាលចិន ដើម្បីសិក្សាថ្នា ក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអប់រំ ហើយថែមទាំងទទួលបានពានរង្វាន់ដ៏សំខានចំនួនពីរគឺ Excellent Graduate និង ExcellentThesis នៅថ្ងៃទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតនៅ ឆ្នាំ២០២៣។
ក្នុងជីវិតសិក្សានៅសាកលវិទ្យាល័យនៅទីក្រុងភ្នំពេញគាត់បានធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង នៅសាលាទើបបង្កើតថ្មីមួយពីឆ្នាំ២០១៥ ដល់ ២០១៨ ជាគ្រូបង្រៀន និងជាអ្នក សម្របសម្រួលមជ្ឈមណ្ឌលនៅអង្គការក្រៅរដ្ឋាភិបាលមួយពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងជាអ្នក សម្របសម្រួលកម្មវិធីភាសាអង់គ្លេសទូទៅនៅសាលាអន្តរជាតិមួយពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ មុនពេលគាត់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសចិននៅឆ្នាំ២០២១។ ដោយមើលឃើញ ពីតួនាទីយ៉ាងសំខាន់នៃការអប់រំ និងដោយសារមានចិត្តចង់ចូលរួមក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា បន្ទាប់ពីគាត់ត្រលប់មកពីប្រទេសចិនវិញ គាត់ក៏បានដាក់ពាក្យធ្វើជាប្រធានគ្រូបង្រៀនផ្នែកភាសាអង់គ្លេសនៅមជ្ឈមណ្ឌលភាសា Aii ហើយគាត់ត្រូវបានជ្រើសរើស។ ក្នុងនាមជាអ្នកអប់រំ និងជាវាគ្មិ លើកទឹកចិត្ត គាត់ជឿជាក់ថាសិស្សានុសិស្សនឹងមិនមានកម្លាំងចិត្តក្នុងការរៀនទេ ប្រសិនបើគ្រូមិនមានកម្លាំងចិត្តក្នុងការបង្រៀន។ ជាមួយគ្នានេះ លោកជឿជាក់ថា សិស្សានុសិស្សមានសក្ដានុពលក្នុងការទទួលបានជោគជ័យ ប្រសិនបើភាគីពាក់ព័ន្ធក្នុងវិស័យអប់រំផ្តល់ការគាំទ្រ និងឱកាសត្រឹមត្រូវដល់ពួកគេ ហើយគាត់បន្្ថែមទៀតថាសិស្សានុសិស្សគួរតែទទួលបានជំនាញមិនបច្ចេកទេស និងជំនាញខាងអារម្មណ៍សង្គមតាមរយៈការរៀនភាសាព្រោះវាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អាជីពនាពេលអនាគតជី វិតប្រចាំថ្ងៃ និងការងារក្នុងពិភពពិតជាក់ស្តែងរបស់ពួកគេ ។