
ដោយ៖ Royd Guyon
ជាតិសាសន៍មិនមែនមានត្រឹមតែពណ៌សម្បុរ និងរូបសម្បត្តិប៉ុណ្ណោះទេ វាក៏រួមបញ្ចូលទាំងភាសា ចម្រៀង និងរបាំផងដែរ។ វាគឺជាសមាសធាតុផ្សំរួមមួយ ដែលបង្ហាញពីបទពិសោធន៍ប្រវត្តិសាស្ត្រ គោលដៅ និងទស្សនៈពិភពលោករបស់បុគ្គលម្នាក់។ វាគឺជាការតំណាងឲគុណតម្លៃ ស្ថាប័ន និងគំរូអាកប្បកិរិយាណាមួយ។ ប្រសិនបើអ្នកដកយកជាតិសាសន៍របស់បុគ្គលណាម្នាក់ ឫក៏វប្បធម៌របស់ពួកគេចេញ អ្នកក៏ដូចជាដកចេញនូវស្មារតីទិសដៅ និងគោលបំណងរួមរបស់ពួកគេទាំងស្រុងដែរ។ សហគមន៍ជនជាតិភាគតិចដែលបានស៊ូទ្រាំនឹងអាណានិគមនិយម កំពុងប្រឈមមុខនឹងបន្លាស់ផ្តូរនាពេលបច្ចុប្បន្ននេះ។ របៀបរស់នៅតាមបែបប្រពៃណី ជំនឿ និងវប្បធម៌ត្រូវបាន ជឿនលឿនជាងមុន ហើយវាក៏ជារឿងអកុសលមួយដែរ ពេលដែលឮថាក្មេងៗមួយចំនួនដែលមកពីក្រុមជនជាតិភាគតិច ប្រឈមមុខនិងការរើសអើងនៅពេលដែលពួកគេចែករំលែកវប្បធម៌ជនជាតិរបស់ពួកគេ។ ខ្ញុំធ្លាប់មានការជួបប្រទះមួយនៅពេលដែលខ្ញុំត្រូវបានគេសួរថាតើ ជនជាតិភាគតិចអុីហ្កូរុត (Igorots) មានកន្ទុយ មានសម្បុរខ្មៅ និងធ្វេីការបរបាញ់យកតែផ្នែកក្បាលដែរឫទេ នេះដោយសារតែខ្ញុំមកពីក្រុមជនជាតិភាគតិចមួយ ដែលគេស្គាល់ថាជាក្រុមជនជាតិភាគតិចអុីហ្កូរុតនេះឯង។ អ្នកដែលធ្លាប់បានដឹងពីមុន ដោយផ្អែកលើការសិក្សាតាមរយៈសៀវភៅ និងរឿងនិទាន មានការភ្ញាក់ផ្អើលនៅពេលដែលខ្ញុំប្រាប់ពួកគេពីការពិតអំពីក្រុមជនជាតិភាគតិចអុីហ្កូរុត ដែលរស់នៅតាមតំបន់ខ្ពង់រាប ហើយស្លៀកបាហាក (bahag ជាសម្លៀកបំពាក់ម្យ៉ាងរបស់ជនជាតិភាគតិចអុីហ្កូរុត សម្រាប់បិទបាំងរាងកាយផ្នែកខាងក្រោម) ដែលជាសម្លៀកបំពាក់ប្រពៃណីរបស់យើង។ បន្ទាប់មក ពួកគេចាប់ផ្តើមចាប់អារម្មណ៍ និងចង់ស្វែងយល់បន្ថែមពីទំនៀមទម្លាប់របស់ជនជាតិភាគតិចអុីហ្កូរុត និងមូលហេតុដែលពួកគេនៅតែបន្តអនុវត្តទំនៀមទម្លាប់នេះដល់សព្វថ្ងៃ។ បទពិសោធន៍មួយនេះហើយបានបង្រៀនខ្ញុំឲដឹងថា មានការយល់ខុសជាច្រើនអំពីក្រុមជនជាតិភាគតិចដែលត្រូវការ ការកែតម្រូវ។ ខ្ញុំសង្ឃឹមថា ពួកយើងនៅបន្តគោរពជាតិសាសន៍របស់អ្នកដទៃ ព្រោះវា