
ជំងឺរាតត្បាតបានបើកគេហរទំព័រថ្មី ដើម្បីផ្តល់ឱកាសជាច្រើនឱ្យយើងដើម្បីធ្វើការសិក្សា និងការសរសេរអ៊ីម៉ែលមួយដែលមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាផ្នែកមួយនៃបរិបទថ្មី។ តើពាក្យថាវិជ្ជាជីវៈមានន័យយ៉ាងដូចម្តេច មិនថាយើងធ្វើការប្រាស្រ័យទាក់ទងតាមរយៈអ៊ីម៉ែលក៏នោះទេ? តើវាពិតជាសំខាន់ទេ?
មិនថាអ្នកចង់ប្រាស្រ័យទាក់ទងជាមួយអតិថិជន ឬមិត្តរួមការងារ អ្នកគ្រប់គ្រង ឬកូនក្រុម គ្រូបង្រៀន អ្នកអាណាព្យាបាល ឬសិស្សានុសិស្សនោះទេ អ្វីដែលអ្នកសរសេរ និងរបៀបដែលអ្នកសរសេរ នឹងបង្ហាញអំពីការគិតរបស់អ្នកដទៃមកលើអ្នក និងស្ថាប័នរបស់អ្នក។ ការសរសេរអ៊ីមែលដែលមានជំនាញវិជ្ជាជីវៈ មានសារៈសំខាន់ណាស់ដូច្នេះ ហើយយើងត្រូវមើលឱ្យបានវែងឆ្ងាយ៖ ថាតើអ្នកសរសេរទៅកាន់អ្នកណា តើសារអ្វីដែលអ្នកចង់ប្រាប់ទៅកាន់មនុស្សដែលអ្នកចង់ផ្ញើទៅ ហើយលទ្ធផលអ្វីដល់អ្នកចង់នៅចុងបញ្ចប់។
នៅពេលដែលអ្នកត្រៀមរួចរាល់ក្នុងការសរសេរអ៊ីមែល សូមអ្នកចូលទៅមើលដោយសេរីអំពីប្រភពដែលប្រាប់អ្នកលម្អិតក្នុងការសរសេរអ៊ីម៉ែលមួយដែលប្រកបទៅដោយវិជ្ជាជីវៈ ហើយធ្វើឱ្យសាររបស់មានភាពងាយស្រួលយល់ និងអាចជឿទុកចិត្តបាន។
សូមចូលទៅកាន់តំណ៖ https://qrgo.page.link/5665J
អត្ថបទដោយ៖ Michael Jake Arcilla