អត្ថបទដោយ : ទឹម ចរិយ៉ាន

យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ទឹកត្រចៀកកាំគឺជាអាហារបំប៉នមួយដ៏សំខាន់សំរាប់មនុស្សគ្រប់វ័យ។ ដូច្នេះបើយើងប្រើប្រាស់ដោយមិនបានដឺងច្បាស់ពីពេលវេលាដែលសមគួរក្នុនការប្រើប្រាស់នោះទេ វានឹងក្លាយជារបស់ដែលគ្មានប្រយោជន៍។
ដោយយោងតាមអ្នកឯកទេសខាងសារធាតុចិញ្ចឹមបានផ្តល់អនុសាសន៍ថា ពេលវេលាដ៏ល្អបំផុតក្នុងការទទួលទានទឹកត្រចៀកកាំគឺ ព្រឹកព្រលឹមនៅពេលដែលក្រពះទទេ និងពេលល្ងាចមុនពេលចូលគេង។
ជាធម្មតានៅពេលព្រឹកព្រលឹម ពេលដែលយើងទើបតែភ្ញាក់ពីដំណេក រាងកាយរបស់យើងមិនទាន់បានទទួលសារធាតុចិញ្ចឹមផ្សេងៗឡើយ។ ដូចនេះជាហេតុធ្វើឱ្យសារធាតុចិញ្ចឹមនៅក្នុងទឹកត្រចៀកកាំអាចជ្រាបចូលក្នុងរាងកាយបានយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ និងស្រស់ស្រាយនៅពេលព្រឺក។ ហើយអ្វីដែលពិសេសជាងនេះទៅទៀត ការពិសាទឹកត្រចៀកកាំនៅពេលល្ងាចមុនពេលចូលគេងប្រហែល១ម៉ោង គឹដោយសារតែកំហាប់នៃអ័រម៉ូនផ្សេងៗជាច្រើនបានកើនឡើង ជាពេលដែលសារធាតុចិញ្ចឹមត្រូវបានគេប្រើដើម្បីបង្កើនសមត្ថភាពខ្ពស់បំផុត និងការប្រើប្រាស់ល្អបំផុតសម្រាប់រាងកាយដែលអាចធ្វើឱ្យលោកអ្នកគេងលក់បានស្កប់ស្កល់ពេញមួយយប់។
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រើប្រាស់ទឹកត្រចៀកកាំឱ្យត្រូវតាមពេលវេលា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
គុណប្រយោជន៍របស់ទឹកមាត់ត្រចៀកកាំ៖
– បង្កើនថាមពល និងប៉ូវកម្លាំង
– ជួយសួត និងព្យាបាលជំងឺហឺត
– ប៉ូវក្រលៀន និងបំបាត់ការនោមញឹក
– បំបាត់អាការៈក្អួត និងបំបាត់ក្អក
– ធ្វើឱ្យបេះដូងមានសុខភាពល្អ
– ជួយទប់ស្កាត់ការរាលដាលជំងឺថ្លើម
– ជួសជុល និងបង្កើតកោសិកាថ្មី
– ការពារ និងកាត់បន្ថយជំងឺមហារីក
– ជួយម្ដាយ និងទារកឱ្យមានសុខភាពល្អ