អត្ថបទដោយ: Alyssa Angelique Dela Cruz

យើងចំណាយពេលគេង១ភាគ៣នៃជីវិតរបស់យើង។ វាពិតជាមានសារៈសំខាន់ណាស់នៅពេលដែលយើងគេងគ្រប់គ្រាន់ ព្រោះអាចធ្វើឱ្យយើងមានថាមពល និងទទួលបានសមិទ្ធិផលល្អៗជារៀងរាល់ថ្ងៃ។ បច្ចេកវិទ្យាជួយ និងបង្កើនជីវិតប្រចាំថ្ងៃរបស់យើង។ នៅពេលមានជំងឺរាតត្បាតកូវីដ-១៩ ប្រជាជនមិនដើរចេញក្រៅ ហើយចំណាយពេលវេលារបស់ពួកគេនៅក្នុងផ្ទះ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់បច្ចេកវិទ្យាមានកាន់តែច្រើនឡើងដូចជាការរៀន និងបង្រៀន ការប្រជុំ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផ្សេងៗជាច្រើនទៀត។

យើងធ្វើការពឹងផ្អែកខ្លាំងទៅលើប្រព័ន្ធបច្ចេកវិទ្យា។ មនុស្សជាច្រើនប្រើប្រាស់ទូរសព្ទដៃ, Tablets, កុំព្យូទ័រ ទោះបីជាពួកគេកំពុងដេកជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើអំពូលដែលមានពន្លឺព័ត៌ខៀវអាចកាត់បន្ថយជាតិមេឡានីនដែលអរម៉ូននៅក្នុងរាងកាយ ឬខួរក្បាលបញ្ចេញដើម្បីធ្វើឱ្យយើងគេងលក់បានស្រួល។
ជាមួយគ្នានេះដែរ ប្រជាជនមានទំនោរទៅលើការចំណាយពេលវេលាច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ។ ផលប៉ះពាល់ទាំងអស់នោះ គឺជាសកម្មភាពនៃការស្រូបយកធ្វើឱ្យយើងភ្ញាក់ទាំងកណ្តាលអធ្រាត្រ ប៉ះពាល់ភ្នែករបស់អ្នក អស់កម្លាំងនៅពេលព្រឹក និងធ្វើឱ្យមានបញ្ហាសុខភាព។
ដើម្បីការពារបញ្ហាទាំងអស់នោះ ការដាក់វិន័យផ្ទាល់ខ្លួន គឺជាកត្តាដែលចាំបាច់បំផុត។ វិធីសាស្ត្រទាំងអស់នោះ គឺជាវិធីសាស្ត្រដែលធ្វើឱ្យអ្នកគេងលក់បានស្រួល៖
1. បញ្ឈប់ការប្រើប្រាស់បច្ចេកវិទ្យា ឬប្រើអេក្រង់យ៉ាងហោចណាស់ ៣០នាទី ឬ១ម៉ោងមុនពេលចូលគេង។
2. ដឹង និងកំណត់អាទិភាពរបស់អ្នក។ រៀបចំកាលវិភាគ និងគ្រប់គ្រងពេលវេលារបស់អ្នក មិនត្រឹមតែក្នុងការប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះ ទេប៉ុន្តែ ថែមទាំងសកម្មភាពប្រចាំថ្ងៃរបស់អ្នកទៀតផង។
3. បើកពន្លឺតិចៗ ឬប្រើវ៉ែនតាការពារពន្លឺ ដើម្បីការពារភ្នែករបស់អ្នក។
4. ដាក់ទូរសព្ទរបស់អ្នកនៅឱ្យឆ្ងាយពីអ្នក ឬប្រើកម្មវិធីតាមដាននៅលើទូរសព្ទដៃនៅពេលដែលអ្នកគេង។

ជាមួយនឹងវិធីសាស្ត្រទាំងអស់នេះ វានឹងអាចជួយឱ្យអ្នកគេងលក់បានគ្រប់គ្រាន់ និងមានអារម្មណ៍ភាពស្រស់ថ្លានៅពេលព្រឹក!