
ដោយ៖ Royd Guyon
យោងតាមលោក Mark Twain, មនុស្សជាតិពិតជាមានអាវុធដ៏មានប្រសិទ្ធិភាពមួយ គឺសំណើច។ វាមានថាមពលដើម្បីបន្ធូរបន្ថយអ្វីមួយក្នុងពេលយ៉ាងខ្លី។ គ្មានអ្វីដែលអាចទប់ទល់ជាមួយការនឹងវាយប្រហាររបស់សំណើចបានឡើយ។ ត្រង់ចំណុចនេះ Twain ពិតជានិយាយត្រឹមត្រូវ ប៉ុន្តែគាត់ភ្លេចបានបញ្ជាក់ថាសំណើចក៏មានសមត្ថភាពជួយដល់សុខភាពរបស់យើងផងដែរ។
មានហេតុផលដែលបានបញ្ជាក់ដោយវិទ្យាសាស្ត្រជាច្រើនបានយើងដឹងថា សំណើចគឺជាឱសថដ៏ល្អបំផុត។ សំណើចគឺស្ថិតក្នុងចំណោម ឱសថដែលកាត់បន្ថយស្ត្រេសដ៏មានប្រសិទ្ធិភាពបំផុត។ ការសើចរឹងពោះមួយ អាចបន្ធូរសាច់ដុំពេញរាងកាយរបស់អ្នកក្នុងរយៈពេលរហូតទៅដល់ ៤៥នាទី។ សាកស្រម៉ៃថាបើអ្នកនិយាយរឿងកំប្លែងពីរទៅបីរឿងពេញមួយថ្ងៃ អ្នកនឹងមិនមានការស្ពឹកក ឬឈឺខ្នងទៀតឡើយ។ វេជ្ជបណ្ឌិត Gulshan Sethi, គ្រូពេទ្យវះកាត់បេះដូងនៅ Tucson Medical Center, ប្រៀបប្រដូចសំណើចទៅនឹងការរត់យឺតៗក្នុងរាងកាយ ព្រោះវាធ្វើអោយសរីរាង្គខាងក្នុងរបស់យើងរឹងមាំ និងជួយពង្រឹងសាច់ដុំពោះដោយមិនចាំបាច់ការធ្វើចលនាSit-Up។
សំណើចធ្វើអោយទំនាក់ទំនងសង្គមប្រសើរឡើង ព្រោះធម្មជាតិនៃការញញឹម ឬសើចឆ្លងគ្នា អនុញ្ញាត អោយយើងបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ដែលនាំអោយមានការបង្កើតមិត្តភាព និងភាពស្និទ្ធស្នាលស្នេហា។ ជាការពិតណាស់ គូរស្នេហ៍ដែលសើចជាមួយគ្នា មានឱកាសខ្ពស់ក្នុងការរក្សាចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ មនុស្សដែលមានទំនាក់ទំនងយូរអង្វែងមានអ្វីៗលើសអ្នកដែលមានមិត្តភក្តិតិច ឬអ្នកដែលមិនដែលរៀបការ។
សំណើចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើង។ ការសិក្សាជាច្រើនបានបង្ហាញថាការសើចពេលមើលភាពយន្តកំប្លែង ឬការអស់សំណើចក្នុងស្ថានភាពដែលមានស្ត្រេស ជួយបង្កើនការផលិតគ្រាប់ឈាមស ដែលប្រឆាំងនឹងជំងឺមហារីក ផ្ដាសាយ និងបាក់តេរីខាងក្រៅ។ សំណើចជួយប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ព្រោះនៅពេលដែលយើងសើច រាងកាយរបស់យើងបញ្ចេញសារធាតុ Neuropeptides ល្អចូលក្នុងចរន្តឈាមរបស់យើង ដូចជាអុកស៊ីតូស៊ីន និងដូប៉ាមីន។ សំណើចជួយសម្រាលការឈឺចាប់របស់រាងកាយ។ ពេលខ្លះ ជីវិតរបស់យើងអាចជួបប្រទះការឈឺចាប់ ប៉ុន្តែសំណើចជួយយើងអោយដោះស្រាយជាមួយការឈឺចាប់ទាំងនោះបានច្រើន។
ជាចុងក្រោយ សំណើចគឺជាលក្ខណៈដែលយើងអាចមើ់លឃើញបាន ចំពោះមនុស្សដែលមានភាពអត់ធន់ច្រើន។ ប្រសិនបើអ្នកចង់ស្វែងរកបុគ្គលជោគជ័យដែលអាចស៊ូទ្រាំការលំបាកនានាក្នុងជីវិត អ្នកត្រូវស្វែងរកមនុស្សដែលសើចច្រើន។ សំណើចជួយពង្រឹងចរឹតរបស់អ្នក និងបន្ធូរភាពម៉ឺងម៉ាត់ពេក។ សើចអោយបានច្រើន អ្នកនឹងភ្ញាក់ផ្អើលថាសំណើចមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពអ្នក។