អត្ថបទដោយ អ្នកគ្រួ គយ​ គីមង៉ែត

មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលភាសាឈានមុខគេ និងប្រកបដោយភាពច្នៃប្រឌិតក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជាចាប់ពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់មនុស្សពេញវ័យ ក៏ដូចជាថ្នាក់ TOEFL ផងដែរ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្តល់ជូននូវកម្មវិធីសិក្សាភាសាអង់គ្លេស ភាសាចិន និងភាសាថៃ សម្រាប់សិស្សានុសិស្សគ្រប់វ័យ និងកម្រិត។ សាខាចាក់អង្រែ គឺជាសាខាមួយក្នុងចំណោមសាខាទាំង ៦ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៥។ មានហេតុផលបីយ៉ាងដែលអ្នកគួរតែជ្រើសរើស មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ។
១. កម្មវិធីសិក្សាល្អឥតខ្ចោះ
មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានគេស្គាល់លើគុណភាព វិន័យ និងសេវាកម្ម ​និងត្រូវបានទទួលស្គាល់ថាមានភាពច្នៃប្រឌិត និងសក្តានុពលខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាមជ្ឈមណ្ឌលដែលមានមូលដ្ឋានតាមស្តង់ដារអាមេរិកខាងជើង មានឯកទេសបង្រៀនភាសាដែលសិស្សអាច រៀនជាមួយនឹងវិធីសាស្រ្តបង្រៀនដែលពោរពេញដោយភាពសប្បាយរីករាយ​ ជាមួយនឹងសៀវភៅសិក្សាដែលសុទ្ធសឹងតែផ្តល់នូវភាពច្នៃប្រឌិត រួមទាំង សកម្មភាពក្នុង និងក្រៅកម្មវិធីសិក្សាដូចជា ការប្រកួតប្រកបពាក្យ​ ការប្រកួតបញ្ចេញសំឡេងជាភាសាអង់គ្លេស ការប្រកួតតែងសេចក្តីជាភាសាអង់គ្លេស​ ព្រមទាំងការប្រគួតកីឡាអត្តពលកម្ម និងដំណើរកម្សាន្តផ្សេងៗជាដើម។
២. លោកគ្រួអ្នកគ្រូមានសមត្ថភាពខ្ពស់ និងបទពិសោធន៍ច្រើនឆ្នាំ
លោកគ្រួអ្នកគ្រូទាំងអស់នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ មានគ្រប់ចម្រុះជាតិសាសន៍ ពួកគាត់មកពីប្រទេសផ្សេងៗគ្នាជាច្រើនជុំវិញពិភពលោក។ ការជ្រើសរើសគ្រូបង្រៀនមនៅជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាកត្តាសំខាន់និងមានការយកចិត្តទុកដាក់បំផុត ជាពិសេសជ្រើសរើសអ្នកដែលមានគំនិតច្នៃប្រឌិត មានភាពស្វាហាប់ និងយកចិត្តទុកដាក់ចំពោះអនាគតរបស់សិស្សានុសិស្ស។ ពួកគាត់សុទ្ធតែមានសញ្ញាបត្រ័ផ្នែកអប់រំ ជាមួយនឹងបទពិសោធន៍បង្រៀនជាច្រើនឆ្នាំ។ ពួកគាត់តែងតែគាំទ្រ លើកទឹកចិត្ត និងផ្តល់ការប្រឹក្សាដល់សិស្សានុសិស្សរបស់យើង ក៏ដូចជាអ្នកអាណាព្យាបាលនៅពេលដែលចាំបាច់ផងដែរ។
៣. បរិយាកាសល្អបំផុត និងសុវត្ថិភាពក្នុងការរៀន
មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ មានបរិយាកាសល្អបរិសុទ្ធជាមួយនិងទីធ្លាធំទូលាយ ប្រកបដោយមានសុវត្តិភាព ផាសុកភាព និងបើកសម្រាប់ការសិក្សាស្រាវជ្រៀវផ្សេងៗ។ ចំនែកឯថ្នាក់រៀនមានទំហំធំ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងកង្ហារ ដើម្បីឱ្យប្រាកដថាសិស្ស និងគ្រូមានផាសុកភាពសម្រាប់ការរៀន និងការបង្រៀន។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានទីលានបាល់ទាត់ធំទូលាយដែលសិស្សានុសិស្សអាចហាត់អប់រំកាយដើម្បីពង្រឹងកាយសម្បទានឹងបញ្ហាប្រឈមផ្សេងៗ។