រៀបរៀងដោយ លោក Rodel Gecera Burre

មានមនុស្សជាច្រើនប្រហែលជាឆ្ងល់ថាតើតេស្ត TOEFL គឺជាអ្វី? ហើយហេតុអ្វីបានជាវាក្លាយជារឿងចាំបាច់ ឬជានិន្នាការមួយក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកជាសិស្ស ឬជាបុគ្គលិកអាជីព អ្នកប្រាកដជាធ្លាប់បានឮពី TOEFL និងសារៈសំខាន់របស់វាជាមិនខាន។ យ៉ាងណាមិញ ប្រសិនបើអ្នកមិនទាន់បានឮពីវានោះទេ យើងនឹងធ្វើការស្វែងយល់ជាមួយគ្នាក្នុងអត្ថបទខ្លីមួយនេះ។
តោះសាកសួរខ្លួនឯងថាតេស្ត TOEFL ជាអ្វី? TOEFL គឺជាពាក្យកាត់ដែលតំណាងឱ្យ (Test of English as a Foreign Language)។ វាជាតេស្តដែលវាយតម្លៃសមត្ថភាពរបស់អ្នកក្នុងការនិយាយ និងការយល់ភាសាអង់គ្លេស ហើយវាយតម្លៃលើសមត្ថភាពរបស់អ្នកក្នុងការអាន ការនិយាយ ការស្តាប់ និង ការសរសេរ។ ជាធម្មតា អ្នកដែលធ្វើតេស្ត TOEFL ដោយសារគាត់ចង់ចូលរៀននៅសកលវិទ្យាល័យ ឬ បញ្ចប់ការសិក្សានៅបរទេស ប៉ុន្តែសម្រាប់អ្នកដែលចង់បង្ហាញពីសមត្ថភាពភាសាអង់គ្លេសក្នុងការសិក្សាក៏អាចធ្វើការប្រឡងតេស្ត TOEFL បានដែរ។ ទាំងអស់នេះ រួមបញ្ចូលទាំងអ្នកដែលដាក់ពាក្យសុំចូលរៀននៅបរទេស ការសុំចូលបម្រើការងារ កម្មវិធីផ្លាស់ប្តូរការសិក្សា អាហារូបករណ៍ សហគមន៍នៃមហាវិទ្យាល័យនានា ឬការស្នើសុំទិដ្ឋាការរបស់សិស្សានុសិស្ស។
ដូច្នេះ សំណួរដ៏សំខាន់នោះ គឺហេតុអ្វីបានជាយើងត្រូវប្រឡងតេស្ត TOEFL? ទីមួយតេស្ត TOEFL ដើរតួនាទីយ៉ាងសំខាន់សម្រាប់សិស្សានុសិស្ស ឬអ្នកជំនាញដែលមានបំណងចង់វាយតម្លៃសមត្ថភាពស្តង់ដារការសិក្សា ឬវិជ្ជាជីវៈ ឬសមត្ថភាពផ្ទាល់ខ្លួន។ ទីពីរ គឺការធ្វើឱ្យខ្លួនឯងមានភាពជឿជាក់ក្នុងការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លូនឯងនឹងជួយបើកឱកាសផ្សេងៗជាច្រើន។ វាដូចជាពាក្យមួយឃ្លាថា “បើអ្នកបញ្ចូលកាន់តែច្រើន នោះអ្នកនឹងមានឱកាសឈ្នះកាន់តែច្រើន”។ ទីបី គឺការជួយឱ្យអ្នកមានទំនាក់ទំនងជាមួយមនុស្សម្នាកាន់តែច្រើនជាងមុន ពិសេសក្នុងសម័យបច្ចេកវិទ្យាទំនើប។ អ្នកនឹងមិនត្រូវបានគេដាក់បញ្ចូលក្នុងក្រុមមនុស្សណាមួយនោះទេ ប៉ុន្តែអ្នកនឹងអាចពង្រីកបណ្តាញរបស់ខ្លួនឯងបានកាន់តែទូលំទូលាយ។ ចំនុចចុងក្រោយនោះ គឺអ្នកនឹងទទួលបាននូវចំណេះដឹងកាន់តែប្រសើរឡើងពីភាសាអង់គ្លេសដែលអាចឱ្យអ្នកស្គាល់ពាក្យថ្មី ដែលនឹងធ្វើឱ្យអ្នកមានការងាយស្រួលនៅក្នុងការសិក្សា។ លើសពីនេះទៅទៀត វាអាចឱ្យអ្នកបង្ហាញពីជំនាញភាសាអង់គ្លេសរបស់អ្នកទៅកាន់អ្នកទទួលខុសត្រូវក្នុងការចុះឈ្មោះចូលរៀន និងនិយោជករបស់អ្នកនៅពេលជាក់លាក់ណាមួយនាពេលអនាគត។ តាមរយៈការប្រឡងតេស្ត TOEFL វានឹងជួយអ្នកឱ្យសម្រេចបាននូវអ្វីៗដែលយើងបានរៀបរាប់ខាងលើនោះ។ អ្នកអាចធ្វើតេស្ត TOEFL នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានដោយសារយើងជាមជ្ឈមណ្ឌលមួយដែលមានការទទួលស្គាល់ច្បាស់លាស់នៅក្នុងប្រទេសយើង។
ដូច្នេះ ខ្ញុំសូមសង្ខេបអត្ថបទមួយនេះរួមជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការប្រលងតេស្តTOEFL។ ជាក់ស្ដែងតេស្ត TOEFL បានបង្កើនទំនុកចិត្តរបស់ខ្ញុំផ្ទាល់ ក្នុងនាមខ្ញុំជាអ្នកអប់រំភាសាអង់គ្លេសម្នាក់ និង បន្ថែមលើលិខិតបញ្ជាក់ការសិក្សា និងវិជ្ជាជីវៈរបស់ខ្ញុំ។ ទោះបីជា ខ្ញុំកំពុងធ្វើការជាអ្នកអប់រំភាសាអង់គ្លេសរួចហើយក៏ដោយ មានពេលខ្លះដែលខួរក្បាលរបស់ខ្ញុំហាក់ដូចជាមិនសហការជាមួយខ្ញុំសោះ។ ការទទួលបានឱកាសប្រឡងតេស្ត TOEFL នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ខ្ញុំអាចភ្ជាប់ការរៀនសូត្រពីអតីតកាលរបស់ខ្ញុំ ជាមួយនឹងការអភិវឌ្ឍន៍បន្ថែមទៀត។ ខ្ញុំសង្ឃឹមថានៅពេលអ្នកអានអត្ថបទមួយនេះ អ្នកនឹងអាចសញ្ជឹងគិត និងទទួលយកបញ្ហាដែលអ្នកនឹងអាចប្រឈមជាមួយការប្រើប្រាស់ភាសាអង់គ្លេស។ ខ្ញុំដឹងថាវាអាចធុញទ្រាន់បន្តិច ប៉ុន្តែអ្នកនឹងមិនដឹងនោះទេ ប្រសិនបើអ្នកមិនធ្វើវាសោះ។ កុំដកថយ ដោយមិនបានប្រយុទ្ធឱ្យសោះ។