អត្ថបទដោយ៖ អ្នកគ្រូ Joanna S. Cabredo

 

Inclisiran ការព្យាបាលបែបថ្មីដែលជួយសង្គ្រោះជីវិតក្នុងការគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលនឹងផ្តល់ជូនអ្នកជំងឺដែលមានជំងឺបេះដូង។ សេវាសុខភាព ដែលជាសេវាកម្មដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលដើម្បីធ្វើការព្យាបាលដោយឥតគិតថ្លៃនៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះបានប្រកាសថា អ្នកជំងឺរាប់ពាន់នាក់មានលទ្ធភាពពេញលេញក្នុងការប្រើថ្នាំដែលប្រកបដោយមានប្រសិទ្ធភាព។

ការសិក្សាបង្ហាញថាជំងឺបេះដូង គឺជាឃាតករដ៏ធំបំផុតរបស់ពិភពលោកដែលមានមនុស្សចំនួន១៤ ម៉ឺននាក់បានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។

កម្រិត LDL-C ខ្ពស់ធ្វើឱ្យមនុស្សងាយប្រឈមនឹងជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ Inclisiran បន្ថយកម្រិតនៃប្រភេទជាតិខ្លាញ់ប្រភេទមួយហៅថា LDL-C ដែលមាននៅក្នុងឈាម។ ការព្យាបាលបញ្ចុះកូឡេស្តេរ៉ុលប្រើការជ្រៀតជ្រែក RNA (RNAi) ដើម្បីបង្កើនសមត្ថភាពថ្លើមក្នុងការយកកូលេស្តេរ៉ុលដែលបង្កគ្រោះថ្នាក់ចេញពីឈាម។ បន្ទាប់ពីកម្រិតដំបូងថ្នាំនឹងត្រូវបានផ្តល់ម្តងទៀតបន្ទាប់ពីលេបបានចាប់ពី២ខែ ទៅ ​៣ខែ បន្ទាប់ពីនេះត្រូវលេបពីរដងក្នុងមួយឆ្នាំ។

វាត្រូវបានគេប៉ាន់ប្រមាណថាអ៊ិនក្លីស៊ីរ៉ានអាចការពារការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលចំនួន ៥៥.០០០ ដោយជួយសង្គ្រោះជីវិតមនុស្ស ៣០.០០០ នាក់ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ។

ការព្យាបាលបែបទំនើបត្រូវបានគេនិយាយថា ជាការជួយសង្គ្រោះ និងធ្វើឱ្យជីវិតអ្នកជំងឺប្រសើរឡើង។

ឯកសារយោង៖

https://www.thetimes.co.uk/article/cholesterol-jab-nhs-save-30000-lives-world-first-j5sn86h59​​

https://www.england.nhs.uk/2021/09/nhs-cholesterol-busting-jab-to-save-th Thousands-of-lives/​