
ទិវាតន្រ្តីពិភពលោកត្រូវបានប្រារព្ធចាប់តាំងពីឆ្នាំ ១៩៨១ រហូតមកដល់បច្ចុប្បន្ន។ ដោយមានដើមកំណើតមកពីប្រទេសបារាំង ឥឡូវនេះប្រជាជននៅជុំវិញពិភពលោកប្រារព្ធពិធីនេះនៅថ្ងៃទី ២១ ខែមិថុនា ជារៀងរាល់ឆ្នាំ។ ទិវាតន្រ្តីពិភពលោកត្រូវបានសម្គាល់ភាពស្រស់ស្អាតនៃស្មារតីសេរី និងអំណាចតន្ត្រី។ វាក៏លើកទឹកចិត្តដល់តន្រ្តីករស្ម័គ្រចិត្តឱ្យបង្ហាញស្នាដៃរបស់ពួកគេទៅកាន់ពិភពលោក។ ដូចគ្នានេះដែរការសិក្សាបង្ហាញថាតន្ត្រីមានឥទ្ធិពលវិជ្ជមានដល់មនុស្សជាតិតាមវិធីផ្សេងៗ ច្រើនជាងអ្វីដែលមនុស្សអាចដឹងបាន ទាំងរាងកាយ និងបញ្ញាស្មារតី។ តន្ត្រីជួយបន្ថយភាពតានតឹងនៃស្ត្រេស ជួយឱ្យមនុស្សគេងលក់ស្រួល បង្កើនផលិតភាពនៃការហាត់ប្រាណ បង្កើនការផ្តោតអារម្មណ៍លើការសិក្សា ជាពិសេសសម្រាប់សិស្សានុសិស្ស និងជំរុញការច្នៃប្រឌិតបង្កើតសិល្បៈនានា។ តន្ត្រីគ្រប់ប្រភេទមានលក្ខណៈពិសេសដោយឡែកពីគ្នា នឹងជាពិសេសនៅពេលដែលយើងនិយាយអំពីចំណង់ចំណូលចិត្ត និងភាពពាក់ព័ន្ធរបស់មនុស្សម្នាក់ៗ ដែលអាចជួយឱ្យពួកគេទទួលយកនូវអត្តសញ្ញាណនៃបែបបទផ្ទាល់ខ្លួន ដើម្បីបង្កើនសក្តានុពលនឹងភាពជឿជាក់ ទៅតាមបែបផែនខ្លួនឯងដល់កម្រិតអតិបរិមា។ សិស្សានុសិស្សដែលមានការថប់បារម្ភ និងភាពតានតឹង អាចរីករាយជាមួយនឹងតន្ត្រីបាន។
អនុញ្ញាតឱ្យយើងស្គាល់តន្ត្រីដែលលោកអ្នកចូលចិត្ត តាមរយៈមតិយោបល់របស់លោកអ្នក។
រៀបរៀងដោយអ្នកគ្រូ ញ៉េស សៅកញ្ញារី