
ខេត្តសៀមរាប មានភាពល្បីល្បាញមិនត្រឹមតែខាងគ្រឿងអលង្ការ និងប្រាសាទ អង្គរវត្តប៉ុណ្ណោះទេ ប៉ុន្តែក៏មានជីវចម្រុះដ៏សម្បូរបែបផងដែរ ដែលរួមមានពពួកសត្វ ចម្រុះ និងធនធានព្រៃឈើដែលប្រជាជនជាច្រើននៅទីជនបទពឹងផ្អែកលើការចិញ្ចឹម ជីវិត។ ក្រសួងអប់រំ យុវជន និងកីឡាបានលើកទឹកចិត្តយ៉ាងខ្លាំងដល់សាលារៀនឱ្យ លើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស និងបង្កើតគំនិតផ្តួចផ្តើមទាក់ទងនឹង បរិស្ថាន ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដែលជា ផ្នែកមួយនៃផែនការយុទ្ធសាស្រ្តសម្រាប់កាបម្រែលបម្រួលអាកាសធាតុក្នុងវិស័យអប់រំ ។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលាអន្តរទ្វីបអាមេរិចកាំង បានធ្វើយុទ្ធនា ការ ទិវាបៃតង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ប្រកបដោយជោគជ័យនៅ ខេត្តសៀមរាប។ ពិធីនេះមានការចូលរួមពីបុគ្គលិកនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលាអន្តរទ្វីបអាមេរិចកាំង ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារដ្ឋ និងអាជ្ញាធរមូលដ្ឋាននៃខេត្តសៀមរាបផងដែរ។ ព្រឹត្តិការណ៍ ទិវាបៃតងមានអ្នកចូលរួមប្រមាណ ៣០០នាក់ ក្នុងព្រឹត្តិការណ៍ដែលចែកចេញជា ៨ក្រុម ហើយផ្តោតលើតាំងផ្សេងៗគ្នាក្នុងខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះបានចាប់ផ្តើមជាមួយនឹងកម្មវិធីខ្លីមួយដែលពន្យល់ពីគោលបំណងនៃសកម្មភាព និងឥទ្ធិពលរបស់វាចំពោះសហគមន៍ និងបរិស្ថាន។ លោកស្រីនាយិកា គង់ លក្ខិណា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាសៀមរាបបានមាន ប្រសាសន៍ថា ទិវាបៃតងនេះមានគោលបំណងបំផុសទឹកចិត្តលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឆ្ពោះទៅរកការថែរក្សាសោភ័ណភាពបរិស្ថាន ដោយកាត់បន្ថយការ ប្រើប្រាស់ថង់ប្លាស្ទិក។ លោកស្រីនាយិកាសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅ ដែលរស់នៅក្នុងខេត្តសៀមរាប កុំចោលសំរាមពាសវាលពាសកាល ដើម្បីធ្វើឱ្យ ទីក្រុងនេះកាន់តែមាន សោភ័ណ្ឌភាពស្អាត និងបរិស្ថានល្អ។
ការការពារភពផែនដីរបស់យើងពិតជាមានឥទ្ធិពលយ៉ាងសំខាន់លើយើងទាំងអស់គ្នាដែលកំពុងរស់នៅក្នុងបច្ចុប្បន្ន ហើយយើងត្រូវតែចូលរួមយ៉ាងខ្ជាប់ខ្ជួនជាមួយនុស្ស ជំនាន់ក្រោយក្នុងសកម្មភាពនាៗដូចជាការដាំដើមឈើ និងទិវាបៃតង។ ពួកគេនឹង យល់ដឹងពីសារៈសំខាន់នៃបរិស្ថានស្អាត និងបៃតង ហើយសង្ឃឹមថាពួកគេនឹងប្រើ ប្រាស់វាជាការបំផុសគំនិតដើម្បីបង្កើតដំណោះស្រាយរយៈពេលវែងដើម្បីធានាសុវត្ថិភាព និងការការពារបរិស្ថាននាពេលអនាគត។