អត្ថបទដោយ៖ អ្នកគ្រូ Angel dela Cruz

តើអ្នកដឹងទេថា មានមនុស្សជាង៧០លាននាក់នៅទូទាំងពិភពលោកដែលថ្លង់? មនុស្សទាំងនេះមិនអាចស្តាប់បានទាំងស្រុង ឬមួយផ្នែក។

យោងតាមអង្គការសហប្រជាជាតិ ពួកគេប្រើភាសាសញ្ញាជាង៣០០ផ្សេងៗគ្នាដើម្បីទំនាក់ទំនង និងបញ្ចេញមតិ។ តើពួកគេធ្វើដូចម្តេច? ពួកគេប្រើកាយវិការដៃ និងចលនានៃមុខ។

មានភាសាសញ្ញាផ្សេងៗគ្នានៅក្នុងប្រទេស ឬតំបន់ផ្សេងៗគ្នាដូចជា អេសអេល ឬភាសាសញ្ញាអាមេរិក និងប៊ីអេសអិល ឬភាសាសញ្ញាអង់គ្លេស។ វាមិនច្បាស់ទេថា មានភាសាសញ្ញាប៉ុន្មាននៅជុំវិញពិភពលោក ប៉ុន្តែមនុស្សមួយចំនួនអាចស្តាប់មិនយល់។

តើអ្នកអាណាព្យាបាល និងកូនៗភាគច្រើនរៀនភាសាសញ្ញាទាំងនេះដោយរបៀបណា? អ្នកអាណាព្យាបាល តែងតែរៀនវាជាមួយកូនៗរបស់ពួកគាត់ ឬរៀនភាសាសញ្ញាតាមរយៈមិត្តភក្តិគថ្លង់ ហើយពួកគាត់កាន់តែស្ទាត់ជំនាញ។

ថ្ងៃទី២៣ ខែកញ្ញា គឺជាទិវាភាសាសញ្ញាអន្តរជាតិ។ ទិវានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងចែករំលែកសារៈសំខាន់នៃភាសាសញ្ញាសម្រាប់មនុស្សដែលថ្លង់ និងគថ្លង់ ឬមានបញ្ហាក្នុងការស្តាប់។          ការយល់ដឹងប្រភេទនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះ វាជួយសម្រួលដល់ស្ពានរវាងមនុស្សស្តាប់ និងមនុស្សថ្លង់ ហើយវាបង្កើតសង្គមដែលមានភាពចម្រុះ និងបើកចំហ៕