អត្ថបទដោយ៖​ Eun Lee

វាអាចជាការលំបាកក្នុងការរក្សាភាពវិជ្ជមាននៅក្នុងពិភពលោកដែលយើងរស់នៅ។ យើងជាប់នៅក្នុងជីវិតរបស់យើងជារឿយៗភ្លេចថា រឿងសាមញ្ញបំផុតអាចបង្កើតផលប៉ះពាល់យ៉ាងសំខាន់បំផុតដល់អ្នកដទៃ និងខ្លួនយើង។
នៅឆ្នាំ១៩៩៨ ចលនាសប្បុរសធម៌ពិភពលោកបានចាប់ផ្តើមទិវាសប្បុរសធម៌ពិភពលោកជាលើកដំបូងនៅថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីលើកកម្ពស់សេចក្តីល្អចំពោះគ្នាទៅវិញទៅមក និងពិភពលោកទាំងមូល។ ការអាណិតអាសូរចំពោះអ្នកដទៃ នាំឱ្យយើងមានភាពសាមគ្គីគ្នា ហើយការយល់ដឹងនេះ មានឥទ្ធិពលក្នុងការផ្សារភ្ជាប់គម្លាតរវាងប្រជាជាតិនានា។ ដូច្នេះ យើងត្រូវមានការផ្លាស់ប្តូរ ការបង្ហាញចិត្តសប្បុរសដ៏យូអង្វែង។ សេចក្តីសប្បុរសជួយអ្នកដទៃមានតម្លៃ។ ការមានចិត្តសប្បុរសចំពោះអ្នកដទៃ ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។
ការចូលរួមដោយចិត្តសប្បុរស មិនចាំបាច់ចំណាយពេលវេលា ឬពិបាកនោះទេ។ អំពើសប្បុរសមិនថាតូច ឬធំ ក៏អាចធ្វើឱ្យមានភាពខុសគ្នាដែរ។ នេះគឺជាវិធីសាមញ្ញមួយចំនួនដើម្បីអនុវត្តសេចក្តីសប្បុរស៖
• ញញឹម ហើយនិយាយជម្រាបសួរទៅកាន់មិត្តរួមការងាររបស់អ្នក
• បើកចិត្តឱ្យទូលាយដល់នរណាម្នាក់
• សរសើរមិត្តភក្តិរបស់អ្នក
• ប្រើអាកប្បកិរិយារបស់អ្នក ហើយនិយាយថា “សូម” និង “សូមអរគុណ”
• ផ្ញើសារលើកទឹកចិត្តទៅកាន់មិត្តភក្តិ ឬសមាជិកគ្រួសារ
• អនុញ្ញាតឱ្យនរណាម្នាក់នាំមុខអ្នក
• រើសសំរាមនៅតាមផ្លូវ ហើយបោះវាចោលនៅក្នុងធុងសំរាម
• ទិញអាហារឆ្ងាញ់ៗជូនដល់អ្នកក្រីក្រ
ចែកចាយសេចក្តីសប្បុរសធម៌តាមរយៈថវិកាបន្តិចបន្តួច និងបំផុសគំនិតដល់អ្នកដទៃឱ្យធ្វើគំរូតាមអ្នក។
World Kindness Day: Change the World, One Random Kindness at a Time