រៀបរៀងដោយអ្នកគ្រូ ញ៉េស សៅកញ្ញារី
តើអ្នករើសចំំណីអាហារដែរឬទេ? តើអ្នកចូលចិត្តសាច់ ឬបន្លែច្រើនជាង? រវាងជម្រើសទាំងពីរ តើរបៀបរស់នៅណាមួយ ដែលមានសុខភាពល្អជាង? យើងចង់នាំអារម្មណ៍លោកអ្នក ឱ្យមកគិតអំពីអ្វីដែលលោកអ្នកកំពុងញ៉ាំ និងអ្វីដែលលោកអ្នកគួរតែញ៉ាំបន្ថែមទៀតជារៀងរាល់ថ្ងៃ។
លោកអ្នកប្រហែលជាឆ្ងល់អំពីភាពខុសគ្នារវាង“ Vegetarian នឹង Vegan” ។ ជាទូទៅ Vegetarian មិនទទួលទាន ស៊ុត សាច់ ឬផលិតផលសត្វដទៃនោះទេ។ ចំណែក Vegan ថែមទាំងមិនទទួលទានផលិតផលទឹកដោះគោ ឬផលិតផលសត្វដទៃទៀតដូចជា ស៊ុត ជេឡាទីន ទឹកឃ្មុំ ឬអ្វីដែលផលិតអំពីសត្វទៀតផងឡើយ។ អ្នកនឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលដឹងថា Vegan មិនប្រើសាប៊ូសំលៀកបំពាក់ ឬផលិតផលសម្រស់ដែលបានមកពីសត្វ។ តាមការពន្យល់បែបបច្ចេកទេស Vegan មានការយល់ដឹងពីបរិស្ថានច្រើនជាងVegetarian ដោយពួកគេមានរបៀបរបបចំំណីអាហារតឹងតែងខ្លាំងជាង ។
ឥឡូវនេះ អ្នកដឹងអំពីភាពខុសគ្នារវាង របៀបរបបទាំងពីរប្រភេទ នៅតែការសម្រេចចិត្តប៉ុណ្ណោះ ថាតើ អ្នកចូលចិត្តសាច់ ឬមានទម្លាប់ញ៉ាំបន្លែច្រើនជាង។ ប្រសិនបើអ្នកមិនសូវបានទទួលទានបន្លែច្រើនគ្រប់គ្រាន់ទេ អ្នកអាចពិចារណាចំពោះជម្រើសបន្ថែមបន្លែ។ អ្នកអាចចាប់ផ្តើមសាកល្បងបន្ថែមបន្លែបន្តិចម្តង ៗ រហូតអ្នកមានអារម្មណ៍ចូលចិត្ត និងបង្កើតទម្លាប់ទទួលទានបន្លែដោយឈ្លាសវៃ។
ដោយសារតែមានការយល់ដឹងពីគុណតម្លៃនៃការហូបបន្លែដ៏អស្ចារ្យ មនុស្សជាច្រើនជំុវិញពិភពលោកធ្វេីការប្រារព្ធទិវា “World Vegan Day” “ទិវាអាហារបួសពិភពលោក” នៅថ្ងៃទី ១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ដោយលោក Louise Wallis ។