អ្នកនាង និន បុទុម កើតនៅក្នុងឆ្នាំ១៩៨៦ នៅខេត្តកណ្តាល។ អ្នកនាងបានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​គ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យ នៃសាកលវិទ្យាល័យ​ ន័រតុន  នៅក្នុងឆ្នាំ​២០១៣។

អ្នកនាង និន បុទុម បាន​ចាប់ផ្តើម​ការងារ​នៅ​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុង​​ឆ្នាំ២០១៥ ជាបុគ្គលិកជំនួយការមន្រ្តីផ្តល់ពត៌មាន។ ដោយយោងទៅលើសមត្ថភាពការងារការខិតខំ​ប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារក្នុងរយៈពេល ៨ឆ្នាំ ដែលអ្នកនាងបានបម្រើ​ការងារ​​​​ជូន​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន         អ្នកនាងទទួលបានការដំឡើង​តួនាទី​ជា           ​បន្ដបន្ទាប់។ បន្ទាប់មកអ្នកនាង​ត្រូវបានផ្លាស់ប្តូរតួនាទីពីជំនួយការមន្ត្រីផ្តល់ព័ត៌មាន ទៅជាមន្ត្រីផ្តល់ព័ត៌មានជាន់ខ្ពស់នៅក្នុងឆ្នាំ២០២០។ នៅក្រោយមកទៀតអ្នកនាងត្រូវបាន​ដំឡើង​​​​តួនាទីទៅជាប្រធានមន្រ្តីផ្នែកការិយាល័យផ្តល់ព័ត៌មាន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២  រហូតមកដល់បច្ចុប្បន្ន។  អ្នកនាង និន បុទុម មានតួនាទី និងមានភារកិច្ច​មើល​ការខុសត្រូវ និងសម្របសម្រួល​ដល់​ការិយាល័យផ្តល់ព័ត៌មានទាំង៨សាខា ទាំងសាខានៅភ្នំពេញ និងនៅតាមខេត្តផងដែរ។

អ្នកនាង និន បុទុម បានបំពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នអស់រយៈពេល ៨ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន  បានកោតសរសើរយ៉ាងស្មោះចំពោះអ្នកនាង ដែលអ្នកនាងមានការលះបង់ខ្ពស់ និងខិតខំ​អស់​ពី​កម្លាំងកាយចិត្តក្នុងការបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាបន ឱ្យ​ទទួល​បាន​​​ជោគជ័យ​​​រហូតដល់បច្ចុប្បន្ននេះ។