
អត្ថបទដោយ៖ សុខា ឆៃលីន
ពេលនរណាម្នាក់មានបញ្ហា ការផ្តល់ដំបូន្មានគឺជារឿងដ៏អស្ចារ្យដែលត្រូវធ្វើ។ ខ្ញុំចាំបានថាខ្ញុំមានមិត្តច្រើននៅថ្នាក់ទី១០ និងទី១១ ពេលដែលខ្ញុំរៀននៅវិទ្យាល័យ។ ខ្ញុំបានខ្ជះខ្ជាយពេលវេលាជាច្រើនក្នុងការលេងបាល់ទាត់ និងបាល់ទះជាមួយពួកគេ។ សូម្បីតែពេលដែលខ្ញុំនៅសាលាក៏ខ្ញុំមិនដែលបានចូលរៀនដែរ។
ពិន្ទុរបស់ខ្ញុំគឺខ្សោយខ្លាំងណាស់នៅចុងឆ្នាំដូច្នេះគ្រូរបស់ខ្ញុំម្នាក់បានផ្តល់ដំបូន្មានខ្លះៗមកដល់រូបខ្ញុំ។ ការណែនាំរបស់គាត់បានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទាំងស្រុង។
ខ្ញុំចាប់ផ្តើមពិចារណាថាតើជីវិតរបស់ខ្ញុំនឹងទៅជាយ៉ាងណា ប្រសិនបើខ្ញុំរក្សាទម្លាប់មិនល្អរបស់ខ្ញុំដូចនេះ។ ខ្ញុំនឹងមានបញ្ហានៅពេលអនាគត។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំចាប់ផ្តើមផ្លាស់ប្តូរទម្លាប់របស់ខ្ញុំ។ នៅថ្នាក់ទី ១២ ខ្ញុំបានចាប់ផ្ដើមផ្ដោតលើកិច្ចការសាលារបស់ខ្ញុំពេញមួយឆ្នាំ។ បន្ទាប់ពីរយះពេលមួយឆ្នាំពេញ ខ្ញុំអាចប្រឡងជាប់ក្នុងឆ្នាំ ២០១៤។ ខ្ញុំពេញចិត្តចំពោះការផ្ដល់យោបល់ដ៏ត្រឹមត្រូវពីគ្រូរបស់ខ្ញុំ។ សព្វថ្ងៃ ខ្ញុំមានការងារល្អដោយសារ ដំបូន្មានរបស់គាត់។ ប្រសិនបើយើងមានឆន្ទៈក្នុងការទទួលយកដំបូន្មានពីអ្នកដ៏ទៃ នោះវាគឺជាសក្តានុពលមួយដើម្បីអោយជីវិតរបស់យើងល្អប្រសើរឡើង។