• ប្រតិទិន
  • ការចុះឈ្មោះចូលរៀន
  • អំពីយើង
  • កាតាឡុក
  • ដំណើរការ​​ចុះឈ្មោះ​ចូលរៀន
  • ឱកាសការងារ
  • ទំនាក់ទំនង
  • EnglishEnglish
Top menu_kh
 
Aii Language CenterAii Language Center
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មាន
        • ព័ត៌មានថ្មីៗ

          • ព័ត៌មានថ្មីៗទាំងអស់
          • សិក្ខាសាលា
          • ព្រឹត្តិការណ៍
          • ការប្រកួតប្រជែង
          • កិច្ចតម្រង់ទិស
          • ដំណើរ​ទស្សនកិច្ចសិក្សា​
        • វីឌីអូ
        • រូបភាព
        • ទំនាក់ទំនង
  • មជ្ឈមណ្ឌលភាសា អេ អាយ អាយ
        • ទិដ្ឋភាពទូទៅ
        • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
        • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
        • ឱកាសការងារ
        • ស្វែងរកមជ្ឈមណ្ឌលភាសា​ អេ ​អាយ អាយ​

          • សេវាកម្មសម្រាប់សិស្សានុសិស្ស
          • ក្លឹបរបស់សិស្ស
          • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
          • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
          • ផ្នែកលេខាធិកាអប់រំ
          • Alumni
          • បណ្ណសរសើរ​ និងពានរង្វាន់
        • គណៈគ្រប់គ្រង

          • ក្រុមប្រឹក្សាភិបាល
          • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
          • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
          • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
        • វេទិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ
  • សាខា
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ម៉ៅសេទុង​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ទួលគោក​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចាក់អង្រែ​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចោមចៅ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ផ្សារថ្មី
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ជ្រោយចង្វារ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​សៀមរាប
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​តាកែវ
  • ស្ថាប័ន និងក្រុមហ៊ុន
  • តម្លៃសិក្សា
  • គាំទ្រ Aii
Menu back  

បញ្ហាសុខភាពផ្លូវចិត្ត និងការយល់ដឹង

ថ្ងៃទី23 ខែ05 ឆ្នាំ2022Uncategorized 23 Views


វាពិតជាមានសារៈសំខាន់ណាស់ ដែលមនុស្សម្នាក់ៗមានជីវិតដែលមាន សុខភាព ល្អទាំងផ្លូវកាយនិង ផ្លូវចិត្ត ។ អ្នកខ្លះប្រហែលជាគិតថា សុខភាពផ្លូវកាយ មានសារៈសំខាន់ជាងផ្លូវចិត្ត ឬក៏ ផ្ទុយមកវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងសុខភាព​​ ផ្លូវកាយនិង​ផ្លូវចិត្ត គឺមានសារៈសំខាន់ស្មេីរៗគ្នា។ ក្នុងកាលៈទេសៈខ្លះ យើងប្រហែលជាមិនដឹងថា ខ្លួនឯងមានបញ្ហាសុខភាពផ្លូវចិត្តផង រហូតដល់ វាកាន់តែពិបាកទៅៗ។ មាន​សញ្ញា​គួរឲ្យ​កត់​សម្គាល់​មួយ​ចំនួន​ ដើម្បី​សង្កេត​មើល​ ស្ថានភាព​សុខភាព​ផ្លូវចិត្ត​របស់​អ្នក ​ថា ​តើ​អ្នក​មាន​បញ្ហាសុខភាព​ផ្លូវចិត្ត​ឬ​អត់។

ជាដំបូង វាបង្ហាញនៅក្នុងការផ្លាស់ប្តូររបបអាហាររបស់អ្នក។ អ្នកប្រហែលជាធ្លាប់មានរបបអាហារដូចធម្មតា ពេញមួយជីវិតរបស់អ្នក ហើយមិនដឹង ថា ហេតុអ្វីបានជាទម្លាប់នៃការញ៉ាំរបស់អ្នកផ្លាស់ប្តូរបែបនេះទេ។ ឧទាហរណ៍ អ្នកចាប់ផ្តើមបាត់បង់ចំណង់អាហារ ឬក៏ ញ៉ាំអាហារច្រើនពេក ជាងធម្មតា។ វាប្រហែលជាកើតឡើងនៅពេលដែលអ្នកមានអារម្មណ៍តានតឹង ឬ បាក់ទឹកចិត្ត។ ដូច្នេះហើយ អ្នក​នឹង​មានការ​ស្រក ឬ​ ឡើង​ទម្ងន់​ដោយ​មិនបាន​រំពឹងទុក​។ ដូច្នេះ វាគឺមកបញ្ហាសុខភាពផ្លូវចិត្តដែរ។ ប្រសិនបើអ្នកជួបប្រទះបទពិសោធន៍បែបនេះ អ្នកប្រហែលជាត្រូវស្វែងរកការជួយពីនរណាម្នាក់ ដែលអាចឲ្យអ្នកទុកចិត្តបាន​ នៅពេលដែលអ្នកស្វែងរកការជួយ។

ទីពីរ ប្រសិនបើអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត អ្នកក៏អាចជួបប្រទះនឹង ការផ្លាស់ប្តូរទម្លាប់នៃការគេងរបស់អ្នក។ ឧទាហរណ៍ អ្នកធ្លាប់គេងទៀងទាត់ និងគ្រប់គ្រាន់ ប៉ុន្តែបន្ទាប់ក្រោយមក អ្នកបែរជាគេងមិនគ្រប់គ្រាន់ ឬ គេងច្រើនពេក ជាងធម្មតា។ មនុស្សមួយចំនួនខ្លះទៀត បន្តគិតអំពីបញ្ហាដែលពួកគេកំពុងជួបប្រទះ ដូចនេះហេីយ គាត់មានការពិបាកក្នុងការឲ្យគាត់គេងលក់ នៅពេលក្រោយ បន្ទាប់នោះ។ អ្នកខ្លះទៀត មានអារម្មណ៍ហត់នឿយពេលគិតច្រើន ដូច្នេះហើយ គាត់សម្រេចចិត្តគេងយូរជាងធម្មតា។ វា​ជា​រោគ​សញ្ញា​មួយ​ទៀត​ ដែល​អ្នកមានបញ្ហាផ្លូវចិត្ត​​។

ចំនុចចុងក្រោយគឺ នៅពេលដែលបញ្ហាផ្លូវចិត្តរបស់អ្នកកាន់តែធ្ងន់ធ្ងរ វាកាន់តែគួរឱ្យកត់សម្គាល់ខ្លាំងឡេីង។ អ្នកធ្លាប់តែសប្បាយរីករាយ និង មានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែបន្ទាប់ក្រោយមក បន្តិចម្តងៗអ្នកបែរជា ចង់នៅតែម្នាក់ឯងទៅវិញ​ នៅទីកន្លែងស្ងាត់ ហើយចង់គេច និយាយទំនាក់ទំនង ជាមួយមនុស្សម្នា។ ការគម្លាត​​ខ្លួន​ឯង ហើយ​មិន​ចែក​រំលែក​ដល់​អ្នក​ណា​ម្នាក់​ អំពី​អ្វី​ដែល​អ្នក​កំពុង​ជួបប្រទះ​នោះ​ គឺ​ជា​កម្រិត​គ្រោះថ្នាក់ហេីយ។ នៅពេលដែលអ្នកមានអារម្មណ៍ទាំងអស់នោះ អ្នកត្រូវតែចែករំលែកវា ជាមួយនរណាម្នាក់ដែលអ្នកអាចនឹងពឹងពាក់បាន។

សង្ខេបរួមចំណុចទាំងអស់ខាងលើ យើងទាំងអស់គ្នាគួរតែស្វែងយល់ ដឹងអំពីស្ថានភាពនៃបញ្ហាផ្លូវចិត្តទាំងអស់នោះ ពីព្រោះ ផលវិបាករបស់វា អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ជាច្រើន នៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ។ អ្នកខ្លះ អាចកត់សម្គាល់ និងយកឈ្នះលើ បញ្ហាទាំងអស់នោះបានយ៉ាងងាយស្រួល និងដោយមានសុវត្ថិភាព ប៉ុន្តែអ្នកផ្សេងទៀត ប្រហែលជាមិនដឹងថា បញ្ហាសុខភាពផ្លូវចិត្ត អាចមានផលប៉ះពាល់អ្វីនោះទេ រហូតដល់វាកើតឡើងចំពោះខ្លួនឯង។

ដោយ ពេញ ស្រីលក្ខណ៏

អត្តបទថ្មីៗ
  • Aii បន្តការងារសប្បុរសធម៏ នៅតំបន់ច្បារអំពៅ
    ថ្ងៃទី02 ខែ10 ឆ្នាំ2023
  • ការអប់រំតាមបែបចិត្តសាស្រ្ត
    ថ្ងៃទី27 ខែ09 ឆ្នាំ2023
  • បទពិសោធន៍របស់ខ្ញុំនៅមហាកំផែងប្រទេសចិន
    ថ្ងៃទី08 ខែ09 ឆ្នាំ2023
  • ចិត្តវិទ្យាមនុស្សយើង
    ថ្ងៃទី06 ខែ09 ឆ្នាំ2023
  • ការអនុវត្តប្រដិបត្តិ​ដែលនាំអោយមានសុខភាពល្អនៅប្រទេសជប៉ុន
    ថ្ងៃទី05 ខែ09 ឆ្នាំ2023
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
  • ទីតាំងសាខាទាំងអស់
  • កម្រង វីដេអូ
  • កម្រងរូបភាព
  • Aii សាខា​ម៉ៅសេទុង​
  • Aii សាខា​ទួលគោក​
  • Aii សាខា​ចាក់អង្រែ​
  • Aii សាខា​ចោមចៅ
  • Aii សាខា​ផ្សារថ្មី
  • Aii សាខា​ជ្រោយចង្វារ
  • Aii សាខា​សៀមរាប
  • Aii សាខាតាកែវ
  • Aii សាខាសែនសុខ
  • Aii សាខា​ច្បារអំពៅ
  • MJQ Education
  • សាលារៀន អន្តរទ្វីប អាមេរិកាំង
  • ឱកាសការងារ
  • Tesol House
  • The Intercon Rooster
  • SOGO Cambodia
  • i-Learn

តាមដានពួកយេីង៖

សូមទំនាក់ទំនងមកកាន់៖

លេខទូរសព្ទ៖ 011 388 868
អ៊ីមែល៖ info@aii.edu.kh

  • © រក្សាសិទ្ធិគ្រប់​យ៉ាងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឆ្នាំ​២០១៩
Bottom bar_kh
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មានថ្មីៗ
  • ទិដ្ឋភាពទូទៅ
  • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
  • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
  • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • ស្ថាប័ន និងក្រុមហ៊ុន
  • ការចុះឈ្មោះចូលរៀន
  • តម្លៃសិក្សា
  • គាំទ្រ Aii
  • EnglishEnglish