photo_2022-08-11_08-55-21
photo_2022-08-11_08-55-22
previous arrow
next arrow

អំពីបណ្ណាល័យ ម៉េងលី ជេ. គួច

ទស្សនវិស័យ
បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​ ខិតខំ​ព្យាយាម​រក​សៀវភៅ​ល្អៗ​ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ ​ក្នុង​គោល​បំណង​មួយ​គឺ​ឱ្យ​កន្លែង​ស្រាវជ្រាវ​នេះ​ប្រកប​ដោយ​ផាសុកភាព​ និងសម្បូរ​បែប​នៅ​ក្នុង​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង។​

បេសកម្ម
បណ្ណាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច​ ​គឺជា​កន្លែងមួយ​ដែល​ផ្តល់​ធនធាន​ដ៏​សម្បូរ​បែប​ និងផ្តល់​សេវាកម្ម​ជា​ច្រើន​ ​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ឯកសារ​នានា​ដែល​ទាក់ទង​ក្នុងការ​បង្រៀន​ និង​ឯកសារ​ផ្សេងៗ​ទៀត។​ ​មិនតែ​ប៉ុណ្ណោះ​ វា​ជា​កន្លែង​ស្រាវជ្រាវ​មួយ​សម្រាប់​សមាជិក​បណ្ណាល័យ​ទាំងអស់។​ ​ម្យ៉ាង​វិញ​ទៀត​ ​ដើម្បី​លើក​កម្ពស់​ការ​សិក្សា​ស្រាវជ្រាវ​ ដោយ​ផ្តល់​ទីតាំង​មួយ​ប្រកប​ដោយ​ផាសុកភាព​ ​និងសៀវភៅ​ល្អៗ​ច្រើន​ ​ដើម្បី​បញ្ជាក់​អំពី​ការ​ជម្រុញ​លើក​ទឹកចិត្ត​ដល់​អ្នក​អាន​ ដើម្បី​បង្កើន​ក្នុងការ​អាន​ ​និងការ​កម្សាន្ត​ផងដែរ។​

គោលបំណង

  • ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្រាវជ្រាវ​ព័ត៌មាន​ក្នុង​ស្រុក​ ​និងក្រៅស្រុក។​
  • យល់​ដឹង​អំពី​ការសិក្សា​ ​ការបង្រៀន​ និងការ​ស្រាវជ្រាវ​ទៅ​តាម​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។​
  • ផ្តល់​នូវ​បរិយាកាស​សិក្សា​ស្រាវជ្រាវ​ដ៏ល្អ​សម្រាប់​អ្នក​ប្រើប្រាស់។​
  • ផ្តល់​នូវ​សម្ភារ​រូបវ័ន្ត​ ​ដើម្បី​បង្កើន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ។​
  • ជាជំនួយ​ក្នុងការ​សិក្សា​ ​និង​ការ​ស្រាវជ្រាវ​អំពី​ ​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ សម្រាប់​វិទ្យាស្ថាន​ ​និងសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ដូច​ផ្តល់​ប្រភព​ព័ត៌មាន​ ​ធនធាន​ និងសេវាកម្ម។​
  • ផ្តល់​នូវ​សេវាកម្ម​ដែល​​ល្អ​ ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់។​

ច្បាប់​ ​និងវិន័យ​របស់​បណ្ណាល័យ​ ​ម៉េងលី​ ​ជេ.​ ​គួច​
គោលការណ៍​នេះ​មាន​គោលដៅ​បញ្ជ្រាប​ព័ត៌មាន​ ​ដល់​អ្នក​ប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ទាំងអស់​ ដើម្បី​សម្រួល​ដល់ការ​ប្រើប្រាស់​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ ​និងការ​អនុវត្ដ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។​

ការទទួលខុសត្រូវ

    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ត្រូវ​មាន​បណ្ណ​សម្គាល់​ខ្លួន​ ​(ID card)​ បណ្ណ​សម្គាល់ខ្លួន​អតីត​សិស្ស​ ​(Alumini card)​ ​ឬ​ ​កាត​ភ្ញៀវ​ ​(Visitor card)។​
    • អ្នក​ប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ ​ត្រូវ​ជួយ​ថែរក្សា​ទ្រព្យសម្បត្ដិ​របស់​បណ្ណាល័យ​ ដូចជា​ ​តុ​ ​ទូ​ ​កៅអី​ ​សៀវភៅ​ ​និងសម្ភារ​ជាច្រើន​ទៀត​ឱ្យ​បាន​ឋិតថេរ​គង់វង្ស។​
    • អ្នក​ប្រើប្រាស់​​សេវាកម្ម​បណ្ណាល័យ​ត្រូវ​រក្សាទុក​ ​កាសែត​ ​ឬ​ ​ទស្សនាវដ្ដី​ ​ដែល​បាន​អាន​រួច​នៅ​កន្លែង​ដើម​វិញ។ ​ដោយ​ឡែក​សៀវភៅ​ ​ឬ​ ​ឯកសារ​​ស្រាវជ្រាវ​ផ្សេងៗ​ត្រូវ​ដាក់​​ក្នុង​កន្ដ្រក​​សៀវភៅ​ ​អាន​​រួច​ដែល​នៅ​ក្បែរ​លោកអ្នក។​
    • អ្នក​ប្រើប្រាស់​​សេវាកម្ម​​បណ្ណាល័យ​​ដែល​​បាន​​ភ្ជាប់​មកជាមួយ​នូវ​ ​សំពៀត​ ​ថង់យួរ​ ​ឬ​ សម្ភារ​ផ្សេងៗ​ ​ត្រូវ​យក​មករក្សាទុក​នៅ​ទូ​សម្រាប់​ដាក់​សម្ភារ​ឱ្យបាន​ត្រឹមត្រូវ​សមរម្យ។
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​ស្ងៀមស្ងាត់ សណ្ដាប់ធ្នាប់ និង​សីលធម៌​ល្អ។
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ត្រូវ​បិទ​សម្លេង​ទូរ​សព្ទ​ ​ឬ​ ​ទូរ​សព្ទ​ដើម្បី​បង្ការ​ការ​រំខាន​ដល់​អ្នកដទៃ។
    • អ្នក​ប្រើប្រាស់​​សេវាកម្ម​បណ្ណាល័យ​ត្រូវ​ចូលរួម​សហការ និង​អនុញ្ញាតឱ្យបណ្ណារក្ស​ត្រួតពិនិត្យ​ប្រសិនបើបណ្ណារក្ស​មាន​មន្ទិល​សង្ស័យថា អ្នកប្រើប្រាស់​មានគំនិត​លួចលាក់ បន្លំ​យក​សៀវភៅ ឬ ច្រឡំ​យក​ឯកសាររបស់​បណ្ណាល័យ។​
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ត្រូវ​សួរ​បណ្ណារក្ស ប្រសិនបើ​មានការ​សង្ស័យ ឬ ចម្ងល់​មិន​យល់ដោយ​ប្រការ​ណាមួយ​ពេល​កំពុង​ប្រើប្រាស់​សេវាកម្ម។
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​មិន​អនុញ្ញាតឱ្យ​យកនំ​ចំណី ឬ ភេសជ្ជៈ​ផ្សេងៗ​ចូល​ក្នុង​បណ្ណាល័យឡើយ ប៉ុន្តែ​សម្រាប់​ភេសជ្ជៈ​មាន​គម្រប​មួល​បិទជិត​អាច​យក​ចូល​ទទួល​ទាន​បាន។​
    • មានតែសមាជិកបណ្ណាល័យ​ប៉ុណ្ណេះ​​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​សៀវភៅ​ចេញ​ពី​ បណ្ណាល័យ​។ (សូម​ពិនិត្យ​មើល​ប្រការ៣)​
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​មិន​ត្រូវ​គូសវាស​​នៅ​លើ​សៀវភៅ​ ​ជញ្ជាំង​ ​តុ​ ​ឬ​ កៅអី​​ឡើយ។​
    • អ្នក​ប្រើប្រាស់​​សេវាកម្ម​បណ្ណាល័យ​មិន​អនុញ្ញាតឱ្យប្រើប្រាស់​ភាសា​មិន​សមរម្យ នៅក្នុង​សាល​អាន​ឡើយ។
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ មិន​អនុញ្ញាតឱ្យយក​កុមារតូចៗ ឬ សត្វពាហនៈ​ចូលក្នុង​សាល​អាន ដែល​អាច​នាំឱ្យ​មានការ​រំខាន និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​បណ្ណាល័យ។
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ ​មិន​អនុញ្ញាតឱ្យជក់បារី ខាកស្ដោះ ពាក់មួក​ចូល​​សាល​អាន ឬ ថតរូប​ភាព​ក្នុង​បណ្ណាល័យ​ឡើយ។
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​មិនត្រូវ​បង្កឱ្យមាន​សម្លេង​រំខាន​ ដល់​អ្នក​ប្រើប្រាស់​​ដទៃ​ផេ្សង​​​ទៀតឡើយ។

 

ការចូលជាសមាជិកបណ្ណាល័យ

អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​គ្រប់រូបមាន​សិទ្ធិ​សុំចូល​ជា​សមាជិក​បណ្ណាល័យ​ បាន​ដោយ​គ្រាន់​តែគោរព​តាមលក្ខខណ្ឌ​ដូចខាងក្រោម ៖

    • ត្រូវបំពេញ​ពាក្យ​សុំចូល​ជា​សមាជិកបណ្ណាល័យ (ពាក្យ​សុំចូល​ជា​សមាជិក​មាននៅ​គ្រប់អគារ​បណ្ណា​ល័យ ​​​​​ម៉េង​លី ជេ. គួច ហើយ​ពាក្យ​សុំចូល​ជា​សមាជិក​នេះ​គឺ​ចែកជូន​ដោយ​ឥតគិតថ្លៃ)។
    • ពាក្យ​សុំចូល​ជា​សមាជិក​បណ្ណាល័យ តម្រូវឱ្យមាន​ការចុះហត្ថលេខា​អនុញ្ញាត​ពី​មាតាបិតា ឬ អ្នក​អាណាព្យាបាល ប៉ុន្ដែ​ចំពោះ​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌលភាសា អេ អាយ អាយ​ ដែល​មាន​​អាយុ​ចាប់ពី ១៦ (ដប់​ប្រាំមួយ) និងអាយុ ១៦ឆ្នាំ​ឡើង​មាន​សិទ្ធិ​ចុះហត្ថលេខា​ដោយ​ខ្លួនឯងបាន។

 

គោលការណ៍ ខ្ចីសៀវភៅ ឬ ឯកសារ

    • សមាជិក​បណ្ណាល័យ​មាន​សិទ្ធិ​ខ្ចី​សៀវភៅ​ ឬ ឯកសារបាន​លុះត្រា​តែមាន​បណ្ណ​សម្គាល់​ខ្លួន។
    • សមាជិក​បណ្ណាល័យ​អាច​​ខ្ចី​​សៀវភៅ​​ម្ដង​​បាន​​ចំនួន​ ​២(ពីរ)​ ​ក្បាល​ ​ដែល​មាន​​រយៈ​ពេល​​ខ្ចី​ ​១(មួយ)​ ​សប្ដាហ៍​ ​(រាប់​បញ្ចូល​ទាំង​ថ្ងៃ​ឈប់​សម្រាក​ ​និង​​ថ្ងៃ​​បុណ្យជាតិ)។​ ​ចំពោះ​​សមាជិក​​ដែល​​រៀន​​ទាំង២(ពីរ)​ ​​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្ដរទ្វីប​ អាមេរិកាំង​ អាចខ្ចី​​សៀវភៅ​បាន​​ម្ដងចំនួន​ ​៤(បួន)​​​ ​ក្បាល​​ ​​តែ​ត្រូវ​ប្រើបណ្ណ​សម្គាល់​​ខ្លួន​២(ពីរ)ផ្សេង​គ្នា។​
    • សមាជិក​បណ្ណាល័យ​​ដែល​មាន​​តួនាទី​ជា​គ្រូបង្រៀន ឬ បុគ្គលិក​មានបំណង​ខ្ចី​សៀវភៅ ឬ ឯកសារ​យកទៅ​ស្រាវជ្រាវសម្រាប់​ការបង្រៀន ឬ ការស្រាវជ្រាវ​ដែលជា​ប្រយោជន៍​សម្រាប់​វិទ្យាស្ថាន ឬ សាលារៀន មាន​សិទ្ធិ​ខ្ចី សៀវភៅ​ ឬ ឯកសារម្ដង​បាន​ចំនួន ៥(ប្រាំ) ក្បាល និង​មាន​រយៈពេល​ខ្ចី ៣(បី) សប្ដាហ៍។
    • សមាជិក​​បណ្ណាល័យ​​ដែល​​ខ្ចី​​សៀវភៅ​​ ​ឬ​ ​ឯកសារ​រួចហើយ​ ​ប៉ុន្ដែ​​មិនទាន់​​សង​​សៀវភៅ​​ ​ឬ ឯកសារ ចាស់​វិញ​គឺ​មិនអាច​ខ្ចី​សៀវភៅ ឬ ឯកសារថ្មី​បានទេ ​លុះត្រាតែ​យក​សៀវភៅ​​ ឬ ឯកសារទៅ​ប្រគល់ ជូន​បណ្ណារក្ស​សិនរួចហើយ​បំពេញបែបបទ​ខ្ចី​បន្ដ​ដើម្បី​ជៀសវាងនូវ​កា​រ​ផាក​ពិន័យ។
    • សមាជិក​បណ្ណាល័យ​ដែល​រៀន​នៅ សាលារៀន អន្ដរទ្វីប អាមេរិកាំង ចាប់ពី​ថ្នាក់ក្រោម​មត្ដេយ្យ​ដល់ ថ្នាក់​ទី៦មិន​អនុញ្ញាតឱ្យខ្ចី​សៀវភៅ​ប្រភេទ​ប្រលោមលោក​បែប​មនោសញ្ចេតនា​ទេ។
    • សមាជិក​បណ្ណាល័យ​ដែល​ធ្វើឱ្យ​បាត់ រហែក ឬ គូសវាស​ក្នុង​សៀវភៅ​បណ្ដាលឱ្យបាត់បង់​សោភ័ណភាពជាដើម​ត្រូវ​ទទួលខុសត្រូវ​តាម​គោលការណ៍​របស់​បណ្ណាល័យ។ (សូម​មើល​ប្រការ៥)។
    • សមាជិក​បណ្ណាល័យ​ដែល​ខ្ចី​សៀវភៅ​ ឬ ឯកសារ​លើស​ថ្ងៃ​កំណត់​សង​ចាប់ពី ២(ពីរ) សប្ដាហ៍​ឡើងទៅ​នឹងត្រូវ​ទទួលការផាកពិន័យ​មិនឱ្យ​ខ្ចី​សៀវភៅ​រយៈពេល ១(មួយ) ខែ។
    • រាល់​ការខ្ចី​សៀវភៅ​ទាំងអស់​នឹងត្រូវ​បិទ ១០(ដប់) ថ្ងៃ មុន​ថ្ងៃ​បញ្ចប់​វគ្គ​សិក្សា ឬឆ្នាំ​សិក្សា​​នៃ​មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្ដរទ្វីប អាមេរិកាំង។
    • ឯកសារសំខាន់ៗដូចជា សៀ​វ​ភៅ​កម្រ សៀវភៅ​មានតម្លៃ​ថ្លៃ សៀវភៅ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង វចនានុក្រម សព្វវចនាធិប្បាយ មិន​អនុញ្ញាតឱ្យ​ខ្ចី​ចេញទៅ​ក្រៅ​ទេ​ដោយ​រក្សា​ទុកជា​ឯកសារ និង​បិទ​ពាក្យសម្គាល់ថា​ “ឯកសារ”។
    • សៀវភៅ​ដែល​មាន​តម្លៃ​ថ្លៃ​ហើយ​ចម្លង​ជាច្រើន​ក្បាល​ សមាជិក​អាច​ខ្ចី​ដោយ​គ្រាន់​តែ​កក់​ប្រាក់​ចាប់​ពី២០ដុល្លា​ឡើងទៅ​ ​នៅពេល​ដែល​សមាជិក​សង​សៀវភៅ​ យើង​នឹង​ប្រគល់​ប្រាក់កក់​ជូនវិញ។​

 

ច្បាប់ផាកពិន័យ

    • សមាជិក​បណ្ណាល័យ​ដែល​ខ្ចី​សៀវភៅ​លើស​ថ្ងៃ​កំណត់​សង ១(មួយ)ថ្ងៃ នឹងត្រូវពិន័យ​ជា​ប្រាក់ ៥០០៛​ (ប្រាំរយ​រៀល) ក្នុង​សៀវភៅ​មួយ​ក្បាល។
    • សមាជិក​បណ្ណាល័យដែល​ខ្ចី​សៀវភៅ​លើស​ថ្ងៃ​កំណត់​សង ២(ពីរ) សប្ដាហ៍ នឹងត្រូវពិន័យ​ជា​ប្រាក់​តាម​ចំនួន​ថ្ងៃ​ដែលបាន​លើស និង​មិន​អនុញ្ញាតឱ្យខ្ចី​សៀវភៅ​រយៈពេល ១(មួយ) ខែ។
    • សមាជិក​បណ្ណាល័យ​ដែល​ធ្វើឱ្យ​រហែក​សៀវភៅ សរសេរ ឬ គូសវាស​លើ​សៀវភៅ​នឹងត្រូវ​ពិន័យ​ជាប្រាក់៥០% (ហាសិប​ភាគរយ) នៃ​តម្លៃ​សៀវភៅ​ជាក់ស្ដែង។ ករណី​សៀវភៅ​មាន​សភាព​ខូចខាត​ខ្លាំង រហែក បាត់​ទំព័រ ឬ បាត់​តែម្ដង​សមាជិក​បណ្ណាល័យ​មាន​ជម្រើស ២(ពីរ) យ៉ាង ក្នុង​ការសង គឺ​សង​ជា​សៀវភៅ ឬ សង​ជា​ប្រាក់។ ការសង​ជា​ប្រាក់​ត្រូវ​បូក​បន្ថែម ២០%(ម្ភៃ​ភាគរយ) ពីលើ​តម្លៃ​សៀវភៅ​ជាក់ស្ដែង។
    • សមាជិក​បណ្ណាល័យ​នឹង​ទទួលបាន​ការលើកលែង​ការផាកពិន័យ ប្រសិនបើ​បានផ្ដល់​ព័ត៌មាន​អំពី​ការបាត់សៀវភៅ​ដល់​បណ្ណារក្ស​មុន​ថ្ងៃ​ផុតកំណត់ ឬ សមាជិក​បណ្ណាល័យ​មាន​បញ្ហាធ្ងន់ធ្ងរ​ដូចជា ឈឺ ជួប​គ្រោះថ្នាក់​ចៃដន្យ ឬ សាច់ញាតិ​ទទួលមរណៈភាព​ជាដើម។

បញ្ជាក់:

    • សមាជិក​បណ្ណាល័យ​ដែល​កំពុង​សិក្សា​នូវ​កម្រិត Pre-Kid ដល់ Kid4 នៃ​មជ្ឈមណ្ឌល​ ភាសា​ អេ អាយ អាយ ។
    • សមាជិក​បណ្ណាល័យ​ដែល​កំពុង​សិក្សា​នូវ​កម្រិតក្រោម​មត្ដេយ្យ ដល់ ថ្នាក់​ទី២ នៃ​សាលារៀន​ អន្ដរទ្វីប អាមេរិកាំង។

អាសានប្បញ្ញាតិ

    • គោលការណ៍​នេះ​ត្រូវបាន​រៀបចំឡើង និង​ទទួល​ការឯកភាព​ដោយ​​គណៈ​គ្រប់គ្រង ​នៃ​​មជ្ឈមណ្ឌល​​​ភាសា​ អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​​ជា​​ប្រយោជន៍​ សម្រាប់អ្នក​ប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​ទាំងអស់​អនុវត្ដ​តាម។
    • អ្នកប្រើប្រាស់​សេវាកម្ម​បណ្ណាល័យ​​ដែល​ប្រ​ព្រឹ​ត្ដ​ផ្ទុយ​នឹង​ប្រការ​ណាមួយ នៃ​គោលការណ៏នេះ​ត្រូវ ទទួលខុសត្រូវ​ចំពោះមុខ​គណៈ​គ្រប់គ្រង​ស្ថាប័ន។
    • គណៈ​គ្រប់គ្រង​ ​បណ្ណាល័យ ម៉េងលី ជេ. គួច សូម​រក្សា​សិទ្ធិ​កែប្រែ​ក្នុងករណី​ចាំបាច់។
    • គណៈគ្រប់គ្រងនៃមជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងសូម​រក្សា​សិទ្ធិ​កែប្រែ​ក្នុងករណី​ចាំបាច់។