
ដោយ Angel Garganta
សូមរំលឹកឡើងវិញអំពីពេលវេលាកាលនៅរៀនរបស់ខ្ញុំ។ ការនឹកឃើញឡើងវិញអំពីដំណោះស្រាយដ៏វែងនិងគួរឱ្យខ្លាចនៃលំហាត់ត្រីកោណមាត្រ ចុងក្រោយចម្លើយត្រូវបានគេឱ្យខុសដោយសារមានកំហុសនៅក្នុងតួលេខតែមួយគត់។ ការទទួលបានពិន្ទុសូន្យដោយសារតែកំហុសតូចមួយនេះ ទោះបីជាបានពិនិត្យឡើងវិញពីរ និងបីដងរួចមកហើយពិតជាគួរឱ្យខកចិត្តខ្លាំងមែនទែន។ ក៏ប៉ុន្តែខ្សែជីវិតនៅតែត្រូវបន្ត។ វាគ្រាន់តែវៀចបន្តិច ប៉ុន្តែវាមិនទាន់ចប់នោះទេ។
របៀបដែលខ្ញុំបានដឹងថា ខ្ញុំពិតជាអន់ក្នុងការរក្សាលំនឹងខ្លួនពិតជាពិបាកទទួលយកខ្លាំងណាស់។ វាគឺជាថ្ងៃដែលយើងត្រូវប្រលងរូបវិទ្យា ហើយនៅពេលសម្រាកដ៏ខ្លីរបស់យើង ខ្ញុំនឹកឃើញចង់ញ៉ាំកាហ្វេដើម្បីបង្កើនស្មារតី។ នៅតាមផ្លូវត្រលប់មកថ្នាក់វិញ ខ្ញុំបានរអិលជើងដួលភ្លាមៗ។ រឿងបន្ទាប់ដែលខ្ញុំបានដឹងគឺថា ក្រដាសប្រលងរបស់ខ្ញុំបាន «ផឹក» កាហ្វេរបស់ខ្ញុំអស់ទៅហើយ។
ខ្ញុំចងចាំពេលដែលមិត្តរួមថ្នាក់របស់ខ្ញុំបានខ្ចីក្រដាស់កំណត់ត្រាក្នុងម៉ោងមុខវិជ្ជាវិភាគគីមីពីខ្ញុំ។ នាងប្រាប់ខ្ញុំថា នឹងប្រើវាក្នុងពេលពីរថ្ងៃតែប៉ុណ្ណោះ។ ពីប៉ុន្មានថ្ងៃទៅជាប៉ុន្មានសប្តាហ៍ ពីប៉ុន្មានសប្តាហ៍ទៅជាមួយខែ។ នៅទីបំផុត នាងបានសងពួកវាមកខ្ញុំវិញ តែពេលនោះគឺជិតដល់ពេលប្រលងទៅហើយ!
លើសពីនេះ ខ្ញុំគិតថា ការចង់ដឹងចង់ឃើញគឺជាគន្លឹះក្នុងការស្វែងរកអ្វីដែលថ្មី។ ក្នុងម៉ោងសិក្សាវិភាគគីមីវិទ្យារបស់យើង ការចង់ដឹងចង់ឃើញគ្របដណ្តប់មកលើខ្ញុំ។ យើងកំពុងស្ថិតនៅកំលុងនៃការធ្វើពិសោធន៍មួយ នៅពេលដែលខ្ញុំស្រាប់តែសម្រេចចិត្តចាប់យកដបដាក់ធាត់គីមីមួយ។ ដោយមិនដឹងថាដបនោះក្តៅដូចភ្លើង ខ្ញុំក៏ទម្លាក់វាចោល។ នៅពេលដែលខ្ញុំដឹងខ្លួនវិញ ខ្ញុំបានឃើញភាពងងឹតក្នុងកែវភ្នែកបាញ់មកយ៉ាងត្រជាក់របស់សាស្រ្តាចារ្យរបស់ខ្ញុំ ហើយខ្ញុំត្រៀមខ្លូនរួចជាស្រេចសម្រាប់ «ខ្យលព្យុះ» ដែលនឹងកើតឡើងនៅពេលបន្តិចទៀត។
នៅមិនទាន់អស់នោះទេ។ រឿងនេះបានកើតឡើងក្នុងកំលុងពិធីជប់លៀងប្រចាំឆ្នាំរបស់និស្សិតឆ្នាំទី ៣ និងទី៤ របស់យើង។ មើលទៅគ្រប់គ្នា គឺពិតស្រស់ស្អាតមែនទែន។ មិត្តរបស់ខ្ញុំទាំងអស់បានតុបតែងមុខ និងអ៊ុតសក់រួញរួចជាស្រេច។ កម្មវិធីធំជាងគេគឺដោះដូរទៀនជាមួយនឹងផ្កាកូលាប។ ខ្ញុំពិតជារភើបខ្លាំងណាស់ ព្រោះគូរាំរបស់ខ្ញុំគឺជាបុរសដែលខ្ញុំបាក់ចិត្តលើ នៅមហាវិទ្យាល័យ។ នៅពេលយើងកំពុងរាំ យើងកំពុងតែកើនទៀនរបស់ពួកយើង។ ស្របពេលដែលខ្ញុំកំពុងតែអណ្តែតអណ្តូងអារម្មណ៍ ស្រាប់តែភ្លាមៗនោះ ខ្ញុំបានធុំក្លិនឆ្ងៀមភ្លើង។ ខ្ញុំបានសួរទៅនារីម្នាក់នៅជិតនោះថា នាងមានធុំក្លិនអ្វីប្លែកដែរឬទេ។ នៅពេលដែលខ្ញុំងាកទៅម្ខាងទៀត ទើបដឹងថា ខ្ញុំកាន់ទៀនឆ្ងាយពេក ធ្វើឱ្យភ្លើងទៀនឆាប់ឆេះសក់នារីម្នាក់។ ខ្ញុំក៏បានសុំអភ័យទោសនាងភ្លាមៗ និងដោះស្រាយរឿងនេះឱ្យបានលឿនតាមតែអាចធ្វើទៅបាន។ វាគឺពិតជារាត្រីមួយដែលមិនអាចបំភ្លេចរបស់ខ្ញុំ ក៏ដូចជារបស់នារីដែលសក់ត្រូវឆេះឡើងក្រៀមនោះផងដែរ។
វាហាក់ដូចជាគួរឱ្យអស់សំណើច ប៉ុន្តែបទពិសោធន៍ដ៏ច្របូកច្របល់ទាំងនេះបានធ្វើឱ្យខ្ញុំដឹងថាជីវិតគឺពោរពេញទៅដោយភាពវឹកវរ និងសុខដុមរមនាឥតឈប់ឈរ។ ជាញឹកញាប់ យើងប្រយុទ្ធនឹងគំនិតចងចាំ។ យើងបានទទួលមេរៀនក្នុងអំឡុងពេលឆ្នាំដ៏លំបាកនៃការសិក្សារបស់យើង ប៉ុន្តែក្នុងឱកាសដែលអ្នកដួល អ្នកមិនអាចទប់ចិត្តមិនចង់ចាំវា និងមិនសើចបាននោះទេ។ នេះជាអ្វី និងរបៀបដែលយើងធ្វើវាដល់ទីបញ្ចប់។ តែងតែមានឥន្ទធនូបន្ទាប់ពីមេឃរាំងភ្លៀង។ ដូច្នេះ ចូរយើងបន្តសិក្សា រីករាយ និងសើចពីបញ្ហានានាដែលជីវិតនាំមកឱ្យយើង។
ចុះអ្នកវិញ? តើអ្នកធ្លាប់មានបទពិសោធន៍កំពូលស៊យដែរឬទេ?