រៀបរៀងដោយ Jayrald Salvacion

យើងចាប់ផ្តើមខែធ្នូជាមួយនឹងការរំពឹងទុកដ៏អស្ចារ្យ ប៉ុន្តែជាញឹកញាប់ផងដែរ ការធ្វើដំណើររបស់យើងសម្រាប់បុណ្យណូអែលដ៏ល្អឥតខ្ចោះមួយនេះជារឿយៗធ្វើឱ្យយើងមានសំពាធ ការងឿងឆ្ងល់ និងភាពតានតឹង។ រដូវកាលបុណ្យណូអែលកាន់តែសម្បូរទៅដោយអ្វីៗគ្រប់យ៉ាង ប៉ុន្តែវាគឺជាភាពរីករាយមួយនៅពេលដែលយើងប្រញាប់រកកាដូរដ៏ល្អឥតខ្ចោះមួយ ហើយរៀបចំផ្ទះរបស់ពួកយើងដើម្បីស្វាគមន៍ទៅកាន់គ្រួសារ និងមិត្តភក្តិ។ មធ្យោបាយដ៏ល្អបំផុតដើម្បីជៀសវាងពីអ្នកដែលធ្វើឱ្យប៉ះពាល់អារម្មណ៍រីករាយរបស់អ្នកដទៃក្នុងថ្ងៃបុណ្យណូអែលនេះគឺអ្នកត្រូវចងចាំពីចំណុចផ្សេងៗនៃការប្រារព្ធពិធីនេះ។ បុណ្យណូអែលមិនមែនជាកិច្ចការ ឬជាបន្ទុកដែលត្រូវធ្វើនោះទេ តែវាគឺជាការប្រារព្ធនៃដំណឹងល្អ និងនៃភាពរីករាយមួយ។ ការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាដំណឹងល្អ ហើយដំណឹងល្អគឺមានន័យថាយើងត្រូវប្រារព្ធវាឡើង។ ដូច្នេះកុំបណ្តោយឱ្យភាពតានតឹងក្នុងការបំពេញការងារជាច្រើនដែលអ្នកត្រូវបំពេញ ហើយពិនិត្យមើលវាម្តងហើយម្តងទៀតជាច្រើនដងដែលរំខានអ្នកពីអ្វីដែលកំពុងកើតឡើងនៅក្នុងថ្ងៃនេះ។ បុណ្យណូអែលនៅតែជាបុណ្យណូអែល ប្រសិនបើយើងមិនដែលបើកមើលកាដូរ ជូនកាដូរគ្នា ឬតុបតែងទីកន្លែងនានា។ ក្នុងករណីទាំងពីរនេះ មិនមែនជាពិធីជប់លៀងទេដែលធ្វើឱ្យថ្ងៃល្អឥតខ្ចោះ ប៉ុន្តែគឺជាយើងដែលត្រូវធ្វើឱ្យថ្ងៃរបស់យើងរីករាយ និងល្អឥតខ្ចោះ។ តន្ត្រី ខ្យល់ត្រជាក់ និងគ្រឿងតុបតែងលំអរនៅគ្រប់ជ្រុងនៃទីក្រុងភ្នំពេញបង្ហាញពីការចាប់ផ្តើមនៃបុណ្យណូអែល។ យើងនឹងប្រារព្ធពិធីបុណ្យណូអែលនៅប៉ុន្មានសប្តាហ៍ទៀតនេះ។
រីករាយថ្ងៃបុណ្យណូអែលទាំងអស់គ្នា!