
អត្ថបទដោយ: អ្នកគ្រូ ញ៉េស សៅកញ្ញារី
ការមានការងារធ្វើគឺជាពរជ័យមួយ ប៉ុន្តែតើអ្នកដឹងទេថា អ្នកគ្រប់គ្រងផ្ទាល់ រឺហៅបានថា ប្រធានផ្នែក របស់អ្នកគឺជាមនុស្សដ៏សំខាន់មួយរូប ដែលជាគ្រឿងផ្សំចំបងមកលេីអាជីពការងាររបស់អ្នក?
នៅពេលអ្នកធ្វើការស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានផ្នែក
ឬការត្រួតពិនិត្យពីនរណាម្នាក់ អ្នកត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ការងារ ស្តង់ដារ គោលការណ៍ និងអ្វីៗផ្សេងទៀតរបស់ក្រុមហ៊ុន ពោលគឺការងារពី A ដល់ Z ដើម្បីធានាបាននូវស្ថេរភាពយូរអង្វែងរបស់ក្រុមហ៊ុន។ អ្នកគ្រប់គ្រងផ្ទាល់របស់អ្នក មានសារៈសំខាន់ណាស់ក្នុងការជួយអ្នកទៅរកភាពជោគជយ័ បន្ថែម ក្នុងអាជីពរបស់អ្នក។ ជារួមមក ប្រសិនបើអ្នកមាន ប្រធានផ្នែកល្អ អ្នកទំនងជាមានឪកាស
សម្រាប់កំណើនអាជីព និងការរីកចម្រើនក្នុងអាជីពការងារ ព្រោះប្រធានផ្នែករបស់អ្នក គឺជាអ្នកដែលស្គាល់ពីស្នាដៃការងាររបស់អ្នក គាំទ្រអ្នក និងជួយអ្នកឱ្យរីកចម្រើន។ ថ្វីត្បិតតែមិនមែនអ្នកគ្រប់គ្រងទាំងអស់សុទ្ធតែមានការយោគយល់បែបនេះក៏ដោយ ក៏នៅតែមានអ្នកគ្រប់គ្រងដ៏ល្អៗជាច្រើនអ្នក ផ្សេងទៀតដែលអាចជួយអ្នកឪ្យរីកចំរេីនបាន។ រឿងបែបនេះនឺងអាចកើតឡើងចំពោះអ្នក នៅពេលអ្នកជួបបរិយាកាសបែបនេះ។ អ្នកគ្រប់គ្រងដ៏អស្ចារ្យនឹងបង្រៀនអ្នកពីវិធីត្រឹមត្រូវ បង្ហាញផ្លូវ
ដើម្បីសំរេចការងារ មិនថាតិច ឬច្រើន ក្តី ហើយនឹងនៅជាមួយអ្នកក្នុងគ្រាលំបាក។
ប្រសិនបើអ្នកកំពុងអានអត្ថបទមួយនេះ ហើយបាននឹងកំពុងធ្វើការជាអ្នកគ្រប់គ្រងរួចជាស្រេចទៅហើយ អ្នកយល់ច្បាស់ពីអារម្មណ៏មួយថាវា ជូរចត់ នឹងហុចផ្លែផ្កាប៉ុណ្ណា ក្នុងការដឹកនាំក្រុមរបស់អ្នកទៅរកភាពជោគជ័យ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកស្ថិតនៅក្នុងមុខតំណែងគ្រប់គ្រង ចូរចងចាំថាយើងទាំងអស់គ្នាជាមនុស្ស ដូចគ្នា ហើយអ្នកគួរផ្តល់ជាជំនួយឱ្យអស់ពីសមត្ថភាពរបស់អ្នក សម្រាប់បុគ្គលិកក្រោមឪវាតរបស់អ្នក។ គួរឆ្លៀតពេលខ្លះដើម្បីស្គាល់បុគ្គលិកក្រោមឪវាតរបស់អ្នក ចូលទៅជិតពួកគេដោយការគោរព និងធ្វើជាឯកអគ្គរដ្ឋទូតរបស់ពួកគេ។ អ្នកត្រូវគោរពតាមការសន្យារបស់អ្នក! ពិភពលោកគឺជាកន្លែងដ៏តូចមួយ ហើយអ្នកណាដឹងថាតើមិត្តភាពដែលអ្នកបានសាង ឬកម្មផលដែលអ្នកបានបង្កើត អាចត្រលប់មករកអ្នក មិនយូរ រឺមិនឆាប់នោះ?