• ប្រតិទិន
  • ការចុះឈ្មោះចូលរៀន
  • អំពីយើង
  • កាតាឡុក
  • ដំណើរការ​​ចុះឈ្មោះ​ចូលរៀន
  • ឱកាសការងារ
  • ទំនាក់ទំនង
  • EnglishEnglish
Top menu_kh
 
Aii Language CenterAii Language Center
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មាន
        • ព័ត៌មានថ្មីៗ

          • ព័ត៌មានថ្មីៗទាំងអស់
          • សិក្ខាសាលា
          • ព្រឹត្តិការណ៍
          • ការប្រកួតប្រជែង
          • កិច្ចតម្រង់ទិស
          • ដំណើរ​ទស្សនកិច្ចសិក្សា​
        • វីឌីអូ
        • រូបភាព
        • ទំនាក់ទំនង
  • មជ្ឈមណ្ឌលភាសា អេ អាយ អាយ
        • ទិដ្ឋភាពទូទៅ
        • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
        • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
        • ឱកាសការងារ
        • ស្វែងរកមជ្ឈមណ្ឌលភាសា​ អេ ​អាយ អាយ​

          • សេវាកម្មសម្រាប់សិស្សានុសិស្ស
          • ក្លឹបរបស់សិស្ស
          • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
          • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
          • ផ្នែកលេខាធិកាអប់រំ
          • Alumni
          • បណ្ណសរសើរ​ និងពានរង្វាន់
        • គណៈគ្រប់គ្រង

          • ក្រុមប្រឹក្សាភិបាល
          • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
          • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
          • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
        • វេទិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ
  • សាខា
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ម៉ៅសេទុង​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ទួលគោក​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចាក់អង្រែ​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចោមចៅ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ផ្សារថ្មី
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ជ្រោយចង្វារ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​សៀមរាប
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​តាកែវ
  • ស្ថាប័ន និងក្រុមហ៊ុន
  • តម្លៃសិក្សា
  • គាំទ្រ Aii
Menu back  

ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង

ថ្ងៃទី27 ខែ07 ឆ្នាំ2022Uncategorized 501 Views

ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺជាគោលនយោបាយ និងនីតិវិធីដែលបង្កើតទ្បើងដោយគណៈគ្រប់គ្រង ដើម្បីការពារទ្រព្យសម្បត្តិ និងធានាឱ្យមានប្រសិទ្ធភាពនៃប្រតិបត្តិការ។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង រួមមានច្បាប់ គោលនយោបាយ និងនីតិវិធី។ គោលបំណងរបស់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺដើម្បីប្រាកដថាអាជីវកម្មបានធ្វើប្រតិបត្តិការមានប្រសិទ្ធភាព ការពារទ្រព្យសម្បត្តិ ការពារទុកជាមុន (Preventive) និងរកឃើញ (Detective) ការគៃបន្លំ កំហុសឆ្គង កត់ត្រាព័ត៌មានគណនេយ្យត្រឹមត្រូវ និងពេញលេញ និងរៀបចំព័ត៌មានហិរញ្ញវត្ថុបានទាន់ពេល។ ភាពមានដែនកំណត់របស់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង គឺមិនអាចប្រែក្លាយអ្នកគ្រប់គ្រងមិនល្អ ទៅជាល្អបាន អាចធានាអះអាងបានតែលើគោលបំណងរបស់អាជីវកម្មថានឹងធ្វើបានសម្រេចតែប៉ុណ្ណោះ មិនអាចការពារបាននូវកំហុសឆ្គងមួយចំនួនកើតដោយកំហុសអចេតនា ហើយមិនអាចធ្វើទៅបាននៅពេលមានការឃុបឃិតគ្នា និងមិនមានការចូលរួមត្រួតពិនិត្យពីគណៈគ្រប់គ្រង បង្កើតសម្រាប់ដោះស្រាយតែប្រតិបត្តិការកើតទ្បើងជាប្រចាំថ្ងៃ និងអនុវត្តមិនទាន់មានប្រសិទ្ធភាពនៅពេលមានបញ្ហាកង្វះធនធាន។

ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង មានធាតុសំខាន់ៗចំនួន៥ រួមមាន៖ បរិយាកាសត្រួតពិនិត្យ (Control Environment) ការវាយតម្លៃហានិភ័យ (Risk Assessment) សកម្មភាពត្រួតពិនិត្យ (Control Activities) ព័ត៌មាន និងការទំនាក់ទំនង (Information and Communication) និងការត្រួតពិនិត្យ (Monitoring)។ ដោយប្រព័ន្ធត្រួតពិនិត្យមានលក្ខណៈសិក្សាលម្អិតច្រើន ហេតុនេះខ្ញុំបាទសូមលើកយកធាតុសំខាន់មួយមកសិក្សាលម្អិត។ បរិយាកាសត្រួតពិនិត្យ (Control Environment) គឺជាការកំណត់នូវដំណើរការ រចនាសម្ព័ន្ធ និងស្តង់ដានៃការអនុវត្តការងារ ជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រង និងត្រួតពិនិត្យនៅក្នុងអាជីវកម្ម។ បរិយាកាសត្រួតពិនិត្យ បង្កើតទ្បើងប្រកបដោយប្រសិទ្ធភាពនៅក្នុងកម្រិតអង្គភាពមួយនោះ ត្រូវមានកត្តាមួយចំនួនដូចខាងក្រោម៖
• បុគ្គលបានយល់ពីទំនួលខុសត្រូវរបស់ខ្លួន។
• កំណត់ និងផ្តល់សិទ្ធិអំណាច និងការទទួលខុសត្រូវនៅក្នុងការគ្រប់គ្រង។
• មានចំណេះដឹង មានស្មារតី និងតាំងចិត្តធ្វើអ្វីដែលត្រឹមត្រូវ។
• ត្រូវមានសមត្ថភាពបច្ចេកទេសពេញលេញ។
• ការគ្រប់គ្រង និងការដឹកនាំបែបវិជ្ជមាន និងធ្វើសកម្មភាពដោយមានក្រមសីលធម៌។
• ស្តង់ដាតែមួយសម្រាប់ការអនុវត្តការងារនៅក្នុងអាជីវកម្ម។
• ឱ្យតម្លៃលើ សុចរិតភាព ស្តង់ដាផ្ទាល់ខ្លួន និងវិជ្ជាជីវៈ ដោយគណៈគ្រប់គ្រង។
• លើកកម្ពស់ការត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងអាជីវកម្ម ដោយគណៈគ្រប់គ្រង។
• បង្កើត និងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពតាមរយៈការបង្កើតគោលនយោបាយ នីតិវិធី ក្រមសីលធម៌ និងស្តង់ដានៃការអនុវត្ត ជាលាយលក្ខណ៍អក្សរ។
• បុគ្គលិកមានការប្តេជ្ញាអនុវត្តតាមគោលការណ៍ នីតិវិធី ក្រមសីលធម៌ និងស្តង់ដាអាកប្បកិរិយា។
ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់មានតួនាទីជាអ្នកបង្កើតនូវបរិយាកាសត្រួតពិនិត្យ។ ជាក់ស្តែងសម្រាប់ការគ្រប់ធនធានមនុស្សនៅក្នុងអាជីវកម្មមួយប្រកបដោយប្រសិទ្ធភាពត្រូវមានគោលនយោបាយ និងនីតិវិធីមួយចំនួនដូចជា៖ ការជ្រើសរើស (Hiring) ការប្រឹក្សា (Counseling) ការតម្រង់ទិស (Orientation) ការតែងតាំង (Promotions) ការបណ្តុះបណ្តាល (Training) សំណង (Compensation) ការវាយតម្លៃ (Evaluations) សកម្មភាពវិន័យ (Disciplinary actions)។ ក្នុងករណីដែលនិយោជិតមិនគោរពតាមគោលការណ៍ និងនីតិវិធីរបស់អាជីវកម្ម ឬស្តង់ដាអាកប្បកិរិយា នោះអាជីវកម្មត្រូវតែចាត់វិធានការវិន័យសមស្រប ដើម្បីរក្សាបរិយាកាសត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។ ដូចគ្នានោះដែរនៅកម្រិតផ្នែកនីមួយៗនៃអាជីវកម្ម ដើម្បីបង្កើតបាននូវបរិយាកាសត្រួតពិនិត្យឱ្យបានល្អ នោះត្រូវមានចំណុចមួយចំនួនដូចជា៖
• ផ្តល់នីតិវិធីជាលាយលក្ខណ៍អក្សរ : ប្រាកដថាគោលការណ៍ និងនីតិវិធីនៃផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ មានសៀវភៅណែនាំបុគ្គលិក សៀវភៅណែនាំអំពីការទិញ អនុស្សរណៈបុគ្គលិក និងគោលការណ៍សម្រាប់ដោះស្រាយសកម្មភាពសំខាន់ៗមាននៅក្នុងផ្នែករបស់ខ្លួន។
• កំណត់ការទទួលខុសត្រូវ : ទំនួលខុសត្រូវរបស់និយោជិត កំណត់សិទ្ធិ បទដ្ឋាននៃការអនុវត្តការងារ នីតិវិធីត្រួតពិនិត្យ និងរចនាសម្ព័ន្ធនៃរបាយការណ៍គួរតែច្បាស់លាស់។
• ប្រាកដថានិយោជិតដឹងច្បាស់ពីគោលការណ៍ និងនីតិវិធីរបស់អាជីវកម្ម ដែលទាក់ទងនឹងទំនួលខុសត្រូវការងាររបស់ពួកគេ។
• និយាយដោយបើកចំហអំពីក្រមសីលធម៌ : ពិភាក្សាអំពីបញ្ហាសីលធម៌ជាមួយនិយោជិត ប្រសិនបើនិយោជិតត្រូវការការណែនាំបន្ថែម មានស្តង់ដានៃក្រមសីលធម៌របស់អាជីវកម្ម ត្រូវប្រាកដថានិយោជិតគោរពតាមគោលនយោបាយទំនាស់ផលប្រយោជន៍ និងបង្ហាញពីជម្លោះផលប្រយោជន៍ដែលអាចកើតមាន។
• ជ្រើសរើស និងបណ្តុះបណ្តាលឱ្យបានត្រឹមត្រូវ : ប្រាកដថាមាន តារាងពិពណ៌នាការងារ ការបញ្ជាក់ពីការទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុងច្បាស់លាស់ បកប្រែឱ្យបានត្រឹមត្រូវតាមកម្រិតសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធដែលត្រូវការ មានការជ្រើសរើសបុគ្គលដែលមានសមត្ថភាព និងមានកម្មវិធីបណ្តុះបណ្តាលគ្រប់គ្រាន់សម្រាប់បុគ្គលិក។
• វាយតម្លៃដោយយុត្តិធម៌ និងមានស្តង់ដា : ត្រូវប្រាកដថាការវាយតម្លៃការងាររបស់បុគ្គលិកត្រូវបានធ្វើឡើងជាទៀងទាត់។ រាល់ការអនុវត្តការងារបានល្អ គួរតែមានការផ្តល់តម្លៃ និងទទួលបានការទទួលស្គាល់ជាវិជ្ជមាន។
• វិន័យជាចាំបាច់ : ប្រាកដថាវិធានការវិន័យសមស្របត្រូវធ្វើឡើងនៅពេលដែលនិយោជិតមិនគោរពតាមគោលការណ៍ និងនីតិវិធី ឬបទដ្ឋានអាកប្បកិរិយា។
អត្តបទថ្មីៗ
  • បទពិសោធន៍របស់ខ្ញុំនៅមហាកំផែងប្រទេសចិន
    ថ្ងៃទី08 ខែ09 ឆ្នាំ2023
  • ចិត្តវិទ្យាមនុស្សយើង
    ថ្ងៃទី06 ខែ09 ឆ្នាំ2023
  • ការអនុវត្តប្រដិបត្តិ​ដែលនាំអោយមានសុខភាពល្អនៅប្រទេសជប៉ុន
    ថ្ងៃទី05 ខែ09 ឆ្នាំ2023
  • Jobs and Business
    ថ្ងៃទី28 ខែ08 ឆ្នាំ2023
  • ហេតុអ្វីគ្រូបង្រៀនគួរមានទម្លាប់ក្នុងការឆ្លុះបញ្ចាំង?
    ថ្ងៃទី17 ខែ08 ឆ្នាំ2023
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
  • ទីតាំងសាខាទាំងអស់
  • កម្រង វីដេអូ
  • កម្រងរូបភាព
  • Aii សាខា​ម៉ៅសេទុង​
  • Aii សាខា​ទួលគោក​
  • Aii សាខា​ចាក់អង្រែ​
  • Aii សាខា​ចោមចៅ
  • Aii សាខា​ផ្សារថ្មី
  • Aii សាខា​ជ្រោយចង្វារ
  • Aii សាខា​សៀមរាប
  • Aii សាខាតាកែវ
  • Aii សាខាសែនសុខ
  • Aii សាខា​ច្បារអំពៅ
  • MJQ Education
  • សាលារៀន អន្តរទ្វីប អាមេរិកាំង
  • ឱកាសការងារ
  • Tesol House
  • The Intercon Rooster
  • SOGO Cambodia
  • i-Learn

តាមដានពួកយេីង៖

សូមទំនាក់ទំនងមកកាន់៖

លេខទូរសព្ទ៖ 011 388 868
អ៊ីមែល៖ info@aii.edu.kh

  • © រក្សាសិទ្ធិគ្រប់​យ៉ាងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឆ្នាំ​២០១៩
Bottom bar_kh
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មានថ្មីៗ
  • ទិដ្ឋភាពទូទៅ
  • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
  • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
  • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • ស្ថាប័ន និងក្រុមហ៊ុន
  • ការចុះឈ្មោះចូលរៀន
  • តម្លៃសិក្សា
  • គាំទ្រ Aii
  • EnglishEnglish