ដោយលោកស្រី គយ គឹមង៉ែត

ជាទូទៅខ្ញុំចូលចិត្តញ៉ាំអាហារប៉ុន្តែខ្ញុំមិនអាចញ៉ាំអាហារក្តៅដែលវិចខ្ចប់ក្នុងថង់ប្លាស្ទិកឡើយព្រោះខ្ញុំតែងតែលឺថាស៊ុបក្តៅក្នុងថង់ប្លាស្ទិកមានផលប៉ះពាល់អាក្រក់ដល់សុខភាពរបស់យើង។ យោងតាម ការស្រាវជ្រាវមួយចំនួនដែលខ្ញុំបានធ្វើតាមរយៈអនឡាញខាងក្រោមនេះជាផលប៉ះពាល់ មួយចំនួន សម្រាប់សុខភាពរបស់យើងពីការទទួលទានអាហារក្តៅដែលវេចខ្ចប់ក្នុងផ្លាស្ទិច៖
ក្រសួងសុខាភិបាល និងសុខុមាលភាពនៅតៃវ៉ាន់បាននិយាយថាក្នុងឆ្នាំ២០១៤ មហារីកសុដន់ ជាជំងឺ ដែលមានអ្នកជំងឺច្រើនជាងគេ។ មានអ្នកជំងឺមហារីកសុដន់ច្រើនជាងរហូតដល់១០,០០០ នាក់ក្នុងមួយឆ្នាំ ហើយនាយកមជ្ឈមណ្ឌលមហារីកសុដន់នៅមន្ទីរពេទ្យ Shin Kong Wu Ho-Su Memorial លោកZheng បាននិយាយថា ប្រជាជនតៃវ៉ាន់ជាទូទៅទទួលរងនូវជំងឺមហារីកសុដន់បន្ទាប់ពីអស់រដូវ ឬមុនអាយុ 40 ឆ្នាំ។
លោកមានប្រសាសន៍ថា ចំពោះអ្នកដែលកើតជំងឺមហារីកសុដន់មុនអាយុ ៤០ឆ្នាំ មូលហេតុចម្បងមួយអាចមកពីទម្លាប់នៃការទិញអាហារក្តៅដែលច្រកក្នុងថង់ប្លាស្ទិក ឬធុងដែលមិនស្អាតដែលជាទម្លាប់ របស់ប្រជាជនតៃវ៉ាន់ និងជនជាតិម៉ាឡេស៊ី។កំដៅពីអាហារនៅក្នុងថង់ផ្លាស្ទិចអាចបណ្តាលឱ្យមានការបញ្ចេញសារធាតុគីមីគ្រោះថ្នាក់ដែលត្រូវបានស្រូបយកដោយអាហារយើងញ៉ាំ។
អគ្គនាយកមន្ទីរពេទ្យលោកវេជ្ជបណ្ឌិត Madhusudan Babu បាននិយាយថា “ក្នុងរយៈពេលពីរឆ្នាំ ចុងក្រោយនេះចំនួនអ្នកជំងឺដែលមានជំងឺមហារីកតម្រងនោម និងបំពង់ក និងភាពគ្មានកូនបាន កើនឡើងគួរឱ្យកត់សម្គាល់នៅ KGH” ។ អ្នកជំងឺបានទទួលទាន តែ កាហ្វេ ទឹកដោះគោ បាយ និងសម្ល ក្នុងថង់ប្លាស្ទិក។
ថង់ផ្លាស្ទិចអាចបង្កបញ្ហាបរិស្ថានធ្ងន់ធ្ងរ។ លោកបន្តទៀតថា ថង់ប្លាស្ទិកដែលប្រើសម្រាប់វេចខ្ចប់អាហារមានគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាមានផ្ទុកសារធាតុ polyethylene, polyvinyl chloride, polystyrene ។
លោកបានបន្តថា៖ «ប្រសិនបើមនុស្សម្នាក់បរិភោគអាហារដែលដាក់ក្នុងថង់ប្លាស្ទិកក្នុងរយៈពេលយូរ គាត់ទំនងជាមានបញ្ហាសុខភាពធ្ងន់ធ្ងរ» ដោយបន្ថែមថាអ្នកជំងឺរាប់ពាន់នាក់ដែលទទួលរងផលប៉ះពាល់ដោយសារធាតុ Polyvinyl chloride បានមកមន្ទីរពេទ្យដើម្បីព្យាបាលជាប្រចាំ។