• ប្រតិទិន
  • ការចុះឈ្មោះចូលរៀន
  • អំពីយើង
  • កាតាឡុក
  • ដំណើរការ​​ចុះឈ្មោះ​ចូលរៀន
  • ឱកាសការងារ
  • ទំនាក់ទំនង
  • EnglishEnglish
Top menu_kh
 
Aii Language CenterAii Language Center
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មាន
        • ព័ត៌មានថ្មីៗ

          • ព័ត៌មានថ្មីៗទាំងអស់
          • សិក្ខាសាលា
          • ព្រឹត្តិការណ៍
          • ការប្រកួតប្រជែង
          • កិច្ចតម្រង់ទិស
          • ដំណើរ​ទស្សនកិច្ចសិក្សា​
        • វីឌីអូ
        • រូបភាព
        • ទំនាក់ទំនង
  • មជ្ឈមណ្ឌលភាសា អេ អាយ អាយ
        • ទិដ្ឋភាពទូទៅ
        • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
        • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
        • ឱកាសការងារ
        • ស្វែងរកមជ្ឈមណ្ឌលភាសា​ អេ ​អាយ អាយ​

          • សេវាកម្មសម្រាប់សិស្សានុសិស្ស
          • ក្លឹបរបស់សិស្ស
          • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
          • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
          • ផ្នែកលេខាធិកាអប់រំ
          • Alumni
          • បណ្ណសរសើរ​ និងពានរង្វាន់
        • គណៈគ្រប់គ្រង

          • ក្រុមប្រឹក្សាភិបាល
          • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
          • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
          • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
        • វេទិកានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ
  • សាខា
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ម៉ៅសេទុង​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ទួលគោក​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចាក់អង្រែ​
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ចោមចៅ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ផ្សារថ្មី
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​ជ្រោយចង្វារ
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​សៀមរាប
        • មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខា​តាកែវ
  • ស្ថាប័ន និងក្រុមហ៊ុន
  • តម្លៃសិក្សា
  • គាំទ្រ Aii
Menu back  

ពាក្យប្រាំបួនឃ្លាអ្នកមិនគួនិយាយនៅកន្លែងធ្វើការងារ

ថ្ងៃទី15 ខែ09 ឆ្នាំ2022Uncategorized 65 Views

មនុស្សភាគច្រើនតែងតែនិយាយអំពីបរិយាកាសកន្លែងធ្វើការរបស់ពួកគេដែលពួកគេបានធ្វើការជារៀងរាល់ថ្ងៃ។ ពេលខ្លះពួកគេបាននិយាយអំពីសុខភាពការងារ ការរស់នៅជីវិត អាជីវកម្មតារាភាពយន្ត គោលនយោបាយរបស់ក្រុមហ៊ុន និងបុគ្គលិកផ្នែកផ្សេងទៀតដែលធ្វើការនៅក្នុងក្រុមហ៊ុនតែមួយ ប៉ុន្តែភាគច្រើនពួកគេនិយាយមានទាំងចំណុចវិជ្ជមាន និង  អវិជ្ជមាន។ ដូច្នេះហើយ ខ្ញុំចង់និយាយអំពីពាក្យប្រាំចំនុចដែលយើងមិនគួរនិយាយនៅកន្លែងធ្វើការដូចជា៖ វាមិនមែនជាអាជីវកម្មរបស់ខ្ញុំ ខ្ញុំមិនដឹងទេ ខ្ញុំរវល់ណាស់ មិនដឹងធ្វើយ៉ាងម៉េច។ ការងារនេះ ហេតុអ្វីបានជាអ្នកតែងតែធ្វើខុស?, ការងារមិនដែលត្រឹមត្រូវ, ខ្ញុំមិនខ្វល់ ឬមិនអើពើ, មិនមែនជាទ្រព្យសម្បត្តិរបស់ខ្ញុំ, និយាយដើមគេ។ លើសពីនេះទៅទៀត តើនឹងមានអ្វីកើតឡើង ប្រសិនបើកន្លែងធ្វើការ បុគ្គលិកភាគច្រើនតែងតែនិយាយឃ្លាខាងលើ។

មែនជាការងាររបស់ខ្ញុំទេ៖ ជាទូទៅបុគ្គលិកនិយាយបែបនេះនៅពេលគាត់ត្រូវបានគេស្នើ ឱ្យជួយបំពេញការងារ មួយដោយមិត្ត រួមការងារណាម្នាក់។ ប្រហែលវាជាការពិតដែលការងារ ដែលគេស្នើសុំនេះអាច នឹងមិនស្ថិតក្នុង ការ ពិពណ៌នា ការងារ  ( Job Description )  របស់អ្នក ក៏ប៉ុន្តែជាមួយគ្នានេះដែរវាបានបង្ហាញពីការខ្វះការសហការស្មារតីការងារក្រុម   និងធ្ងន់បំផុតគឺ ការមិនខ្វាយខ្វល់ពីការងារជារួមរបស់ក្រុមហ៊ុន ។ ក្នុងកាលៈទេសៈបែបនេះជំនួសឱ្យការប្រើប្រាស់ពាក្យមិនសមរម្យអ្នកគួរពិភាក្សាពីអ្វីដែលអ្នកអាចជួយបានតាមការពិត ទោះបីជាអាចឱ្យអ្នកមមាញឹកជាងមុនបន្តិច  តែអ្នកអាចកសាងទំនាក់ទំនងល្អ និង បង្ហាញពី ការខិតខំប្រឹងប្រែង ដើម្បីប្រយោជន៍រួមរបស់អ្នក។

ខ្ញុំមិនដឹង៖ បើអ្នកនិយាយបែបនេះ តើអ្នកមានន័យថាអ្នកនឹងបន្ត « ការមិនដឹង » របស់អ្នករហូតឬ ?  ជាការពិតណាស់គ្មាននរណាម្នាក់ដែលចេះសព្វគ្រប់នោះទេក៏ប៉ុន្តែនៅក្នុងមជ្ឈដ្ឋានការងារ   ការនិយាយបែបនេះអាចឱ្យសង្កត់បានថា អ្នកមិនខ្វល់ចង់ដឹងចង់ ឮ មិនចង់ចេះអ្វីថ្មី ឬនិយាយឱ្យតែរួចពីមាត់ដើម្បីគេចពីការងារដែលល្អប្រសើរជាងនេះ   អ្នកគួរតែនិយាយថា « ខ្ញុំមិនច្បាស់ទេ តែចាំខ្ញុំស្រាវជ្រាវបន្ថែមសិន » ឬ  « ខ្ញុំមិនទាន់បានដឹងទេ  តែខ្ញុំនឹងព្យាយាមស្វែងយល់  ហើយចាំបានចាំខ្ញុំប្រាប់វិញ »

ខ្ញុំរវល់ណាស់៖ នៅពេលដែលអ្នកនិយាយបែបនេះមិនថាក្នុងកាលៈទេសៈណាក៏ដោយអ្នកត្រូវចងចាំថាមិត្ត រួមការងាររបស់អ្នកទាំងអស់គ្នារួមទាំងម្នាក់ដែលអ្នកកំពុងតែនិយាយជាមួយផងដែរ នោះ ក៏ សុទ្ធតែរវល់ដែរ   ។   តើអ្នកកំពុងតែបង្ហាញថាខ្លួនឧស្សាហ៍ឬ ធ្វើការ ច្រើនជាងពួកគេមែនទេ ?  តើការធ្វើបែបនេះចំណេញអ្វីដែរទៅ ?  ជាការពិតណាស់រឿងការងារម្តងម្កាល   គឺមានការងារបន្ថែមប៉ុន្តែជំនួសឱ្យពាក្យសម្តីគ្រោធគ្រាតអ្នកគួរតែនិយាយពាក្យពិតស្មោះត្រង់ ដោយ ទន់ភ្លន់ ដូចជា « សុំទោសផង ខ្ញុំត្រូវធ្វើការងារនេះបន្ទាន់ពេលខ្ញុំរួចការងារបស់ខ្ញុំរួច ចាំខ្ញុំជួយធ្វើឱ្យ »   ឬ   « សុំទោសសូមចាំខ្ញុំបញ្ចប់ការងារសិន »   នេះជាករសន្ទាប្រកបដោយក្រមសីលធម៍ ​និងវិជ្ជាជីវ ។

ការងារ​នេះខ្ញុំមិនចេះទេ៖ មិនមាននរណាម្នាក់ដែលកើតមកចេះស្រាប់នោះទេប៉ុន្តែការនិយាយ បែបនេះ   បែរជាមានអត្ថន័យ ថា   « ខ្ញុំ មិនចង់ចេះទេ »   ទៅវិញដែលបង្ហាញ ពីកង្វះស្មារតីចង់រៀនសូត្រ និង បណ្តុះបណ្តាល ខ្លួនឯងរបស់អ្នក។ និយាយជារួមមក គឺនិយាយបែបនេះគ្មានចំណេញអ្វីសោះតែម្តង គឺបានត្រឹមតែឱ្យគេកត់សម្គាល់ និងលែងទុកចិត្ត។ បើមិនចេះអ្នកត្រូវរៀនឱ្យចេះហើយ ប្រសិនជាអ្នកកំពុងរវល់ អ្នកក៏មិនគួរយកពាក្យមួយឃ្លាខាងលើនេះមកធ្វើជាការដោះសារ នោះដែរ ។

មេចបានជាធ្វើខុសរហូតចឹង?៖ តាមឧត្ដមគតិកន្លែងធ្វើការជួយឱ្យមានសមភាពការ សហការនិង ការងារ ជា ក្រុម ។ ជំនួសឱ្យការធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថាមានកំហុស  (ទោះបីជា ពួកគេ មាន) សូមប្រើវិធីដែលមានការ វិនិច្ឆ័យត្រឹមត្រូវ និងល្អប្រសើរជាង នេះ ភាពទន់ភ្លន់ភាគច្រើនមានប្រសិទ្ធភាពជាងក្នុងការកែប្រែកំហុសដោយយើងអាច និយាយជំនួសវិញ ដោយ  « ធ្វើបានល្អហើយតែ សូមប្រយ័ត្នផង» ឬ   « អរគុណ សម្រាប់ការខិតខំប្រឹងប្រែង   ប៉ុន្តែ សូម ពិនិ្យបន្តិចជៀសវៀងមានកំហុស»។   ត្រឹមតែប៉ុននេះ ក៏អាចឱ្យគេកត់ចំណាំនូវកំហុសខណៈ មិន ឱ្យ បាក់ទឹកចិត្ត ខ្លាំងពេកចំពោះកំហុសរបស់គេផងដែរ   ហើយ ថែមទាំងជួយរក្សាទំនាក់ទំនង ល្អក្នុងការងារផងដែរ   ។|

ធ្វើការងារមិនដែលចេះត្រូវ៖ អ្នកត្រូវតែបែងចែក ឱ្យច្បាស់រវាងការរិះគន់ដើម្បី ស្ថាបនានិង   « ការរិះគន់ដើម្បីឱ្យគេមិនសប្បាយចិត្ត »។   ពេលខ្លះកំហុសអាចនឹងមានការប៉ះពាល់ខ្លាំង ប៉ុន្តែការយកកំហុសមួយ ឬ ពីរមកវាយតម្លៃ លើសមត្ថភាពរបស់បុគ្គលិក ឬ មិត្តរួមការងារមិនមែនជារឿងល្អនោះឡើយ ។ ជំនួសមកវិញ អ្នកអាចប្រើប្រាស់អនុសាសន៍ ប្រកបដោយហេតុផលដែលមានអត្ថន័យនៅកណ្តាលដែលសម្ដៅឱ្យគេបានយល់កំហុស  និង កែតម្រូវ ។ បើមិនដូច្នេះទេនៅ ថ្ងៃណាមួយ ដែលអ្នកមានកំហុសនោះគេអាច នឹងធ្វើដាក់អ្នកដូចគ្នា   ៕

ខ្ញុំមិនខ្វល់ មិនអើពើរ៖
ប្រសិនបើក្រុមហ៊ុនមួយដែលមានបុគ្គលិកដែលមានឧត្តមគតិ និងគិត ឬធ្វើបែបនេះ ជារឿងមួយដែលគ្រោះថ្នាក់បំផុតសម្រាប់ក្រុមហ៊ុន ឬស្ថាប័ន្នទាំងមូល  ព្រោះក្រុមហ៊ុនមួយអាចដំណើរការបាន និងរីកចម្រើនគឺត្រូវការការជួយជ្រុំជ្រែង និងចូលរួមសហការណ៏ពីបុគ្គលិកគ្រប់ផ្នែកទាំងអស់ ទាំងការចូលរួមចែករម្លែក  ផ្សព្វផ្សាយ និងសន្សំសម្ចៃទៅលើការប្រើប្រាស់់សម្ភារផ្សេងៗ  ហើយត្រូវចេះជួយមើលបញ្ហាដែលកើតមានឡើយ និងជួយដោះស្រាយ និងសម្រាបសម្រួលតាមដែលអាចធ្វើទៅបាន។

មិនមែនជាទ្រព្យសម្បត្តិរបស់ខ្ញុំ៖​
ជាទូទៅបុគ្គលិកភាគច្រើន ពួកគាត់គិតថា ទ្រព្យសម្បិត្តរបស់ក្រុមហ៊ុន គឺមិនមែនជាទ្រព្យសម្បិត្តរបស់ពួកគាត់ឡើយ នេះជាការឧត្តមគតិអវិជ្ជមាន ឬគិតខុស និងយល់ខុសដែលមិនអាចទទួលយកបាន។បុគ្គលិកគ្រប់រូបត្រូវចាត់ទុកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនក៏ដូចជា ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទាំងការថែរក្សាក៏ដូចជាការប្រើប្រាស់ និងការទទួលខុសត្រូវផងដែរ ក្រុមហ៊ុនអាចរីកចំរើនបានអាស្រ័យទៅលើការចូលរួមថែរក្សាសំអាត និងការពារពីបុគ្គលិកគ្រាប់ផ្នែក។

និយាយដើមគ្នា៖ ការធ្វើការមិនចុះសម្រុងគ្នា មិននិយាយរកគ្នា តមមាត់តមករ ឬគ្មានទំនាក់ទំនងល្អគឺដោយសាតែការនិយាយដើមគ្នាពីនេះពីនោះដោយចៃដន្យ ឬប្រយោលអំពីការងារ ឬរឿងផ្ទាល់ខ្លួន ពីបុគ្គលិកម្នាក់ទៅ បុគ្គលិកម្នាក់ទៀត ពីផ្នែកមួយទៅផ្នែកមួយទៀត ឬនិយាយដើមប្រធានផ្នែក នាយក ឬចាងហ្វាង។ប្រសិនបើមានរឿងនិយាយអំពីការងារ ឬរឿងផ្តាល់ខ្លួនត្រូវនិយាយជាផ្ទាល់ ឬបើមិនចង់និយាយដោយផ្ទាល់ត្រូវរកអ្នកទីបីមកជួយសម្របសម្រួល និងដោះស្រាយបញ្ហារ ជៀសវាង ការនិយាយដើមគ្នា និងមើលមុខគ្នាមិនត្រង់នៅកន្លែងធ្វើការ។

អត្តបទថ្មីៗ
  • បទពិសោធន៍របស់ខ្ញុំនៅមហាកំផែងប្រទេសចិន
    ថ្ងៃទី08 ខែ09 ឆ្នាំ2023
  • ចិត្តវិទ្យាមនុស្សយើង
    ថ្ងៃទី06 ខែ09 ឆ្នាំ2023
  • ការអនុវត្តប្រដិបត្តិ​ដែលនាំអោយមានសុខភាពល្អនៅប្រទេសជប៉ុន
    ថ្ងៃទី05 ខែ09 ឆ្នាំ2023
  • Jobs and Business
    ថ្ងៃទី28 ខែ08 ឆ្នាំ2023
  • ហេតុអ្វីគ្រូបង្រៀនគួរមានទម្លាប់ក្នុងការឆ្លុះបញ្ចាំង?
    ថ្ងៃទី17 ខែ08 ឆ្នាំ2023
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • ការិយាល័យ​ប្រធាន​មជ្ឈមណ្ឌល​​ភាសា​ ​អេ​ ​អាយ​ ​អាយ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • បណ្ណាល័យ​ ម៉េងលី​ ​ជេ.​ ​គួច​
  • ទីតាំងសាខាទាំងអស់
  • កម្រង វីដេអូ
  • កម្រងរូបភាព
  • Aii សាខា​ម៉ៅសេទុង​
  • Aii សាខា​ទួលគោក​
  • Aii សាខា​ចាក់អង្រែ​
  • Aii សាខា​ចោមចៅ
  • Aii សាខា​ផ្សារថ្មី
  • Aii សាខា​ជ្រោយចង្វារ
  • Aii សាខា​សៀមរាប
  • Aii សាខាតាកែវ
  • Aii សាខាសែនសុខ
  • Aii សាខា​ច្បារអំពៅ
  • MJQ Education
  • សាលារៀន អន្តរទ្វីប អាមេរិកាំង
  • ឱកាសការងារ
  • Tesol House
  • The Intercon Rooster
  • SOGO Cambodia
  • i-Learn

តាមដានពួកយេីង៖

សូមទំនាក់ទំនងមកកាន់៖

លេខទូរសព្ទ៖ 011 388 868
អ៊ីមែល៖ info@aii.edu.kh

  • © រក្សាសិទ្ធិគ្រប់​យ៉ាងដោយមជ្ឈមណ្ឌលភាសា អេ អាយ អាយ ឆ្នាំ​២០១៩
Bottom bar_kh
Aii Language Center
  • ចុះឈ្មោះអនឡាញ
  • ព័ត៌មានថ្មីៗ
  • ទិដ្ឋភាពទូទៅ
  • ប្រវត្តិរបស់​មជ្ឈមណ្ឌល​ភាសា អេ​ អាយ​ អាយ​
  • សារពីប្រធាន​មជ្ឈមណ្ឌលភាសា​ ​អេ​ ​អាយ​ ​អាយ​
  • មូលហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​មជ្ឈមណ្ឌល​ភាសា​ ​អេ​ ​អាយ​ ​អាយ?​
  • ស្ថាបនិក​ ប្រធាន​​ក្រុម​​ប្រឹក្សា​ភិបាល​ និង​អគ្គនាយក​ប្រតិបត្តិ​
  • គណៈកម្មការ​ ​កម្មវិធី​សិក្សា​
  • ស្ថាប័ន និងក្រុមហ៊ុន
  • ការចុះឈ្មោះចូលរៀន
  • តម្លៃសិក្សា
  • គាំទ្រ Aii
  • EnglishEnglish