តើអ្នកធ្លាប់បាន​លឺ​ពី​”ពីធី​ចូលម្លប់​”រឺ​ទេ?ពីធីចូលម្លប់ជាភាសាខ្មែរគឺ“ចូលម្លប់”ដែលជាទំនៀមទំលាប់ប្រពៃណីដែលប្រារព្ធធ្វើឡើងសម្រាប់ក្មេងស្រីខ្មែរដែលនឹងក្លាយជាមនុស្សពេញវ័យឆាប់ៗ។ ពីធីចូលម្លប់ធ្លាប់ជាទំនៀមទំលាប់ប្រពៃណីក្នុងវប្បធម៌ខ្មែរ។ពេលអ្នកអានអត្ថបទនេះអ្នកនឹងដឹថាអ្វីជាពីធីចូលម្លប់និងរបៀបដែលយើងប្រារព្ធធ្វើវាឡើង។តាម​ពិត​ពិធីចូលម្លប់នេះ​ជា​ពិធី​​មួយដែលបានបន្តធ្វើពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ទៀត។ការអនុវត្តនេះបានចាប់ផ្តើមក្នុងសម័យអង្គរហើយនៅតែពេញនិយមពេញរជ្ជកាលព្រះបាទនរោត្តម។ទោះជាយ៉ាងនេះក្តីពិធីនេះលែងមានការពេញនិយមទៀតហើយព្រមទាំងមានការប្រែប្រួល​និងវិវឌ្ឍទៅតាមការរស់នៅបែបទំនើបផងនៃសម័យការយើង។​ពីធីចូលម្លប់ប់នឹងធ្វើឡើងនៅពេលដែលក្មេងស្រីបានក្លាយជាក្មេងជំទង់ពេញវ័យ។កាលពីមុនវាត្រូវប្រារព្ធធ្វើឡើងយ៉ាងតឹងរ៉ឹងក្នុងរយៈពេលពី៣ទៅ៦ខែអាស្រ័យទៅលើគ្រួសារនិងសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគាត់។បច្ចុប្បន្ននេះការអនុវត្តនិងការប្រារព្ធពិធី​ចូលម្លប់អាចមានរយៈពេលខ្លីជាងនេះ។មាន​ពិធី​ជា​ច្រើន​ក្នុងពេល​ចាប់​ផ្ដើម​ពី​ធី​ចូលម្លប់​ព្រមទាំង​មាន​ការ​ចូល​រួម​ពី​ព្រះសង្ឃអាចារ្យនិង​សាច់​ញាតិ​ក្នុង​ក្រុម ​គ្រួសារ។ព្រះសង្ឃ​និងអាចារ្យនឹង​សំដែង​ធម៌​ទេសនាហើយប្រោសព្រំ​ដល់​ក្មេងនារីនោះដូច្នោះដែលគាត់​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ជីវិតនាពេលអនាគត​ខាង​មុខ។ក្រោយមកទៀតក្មេងស្រីនោះនឹងត្រូវនៅដាច់ដោយឡែកនៅក្នុងបន្ទប់ដែលមានតែម្តាយនិងស្ត្រីផ្សេងៗទៀតនៅក្នុងក្រុមគ្រួសាររបស់គាត់ហើយជៀសវាងជួបជាមួយបុរសៗណាម្នាក់ឡើយ។នៅក្នុងបន្ទប់កុមារីនោះនឹងត្រូវបានបង្រៀនពីតួនាទីសំខាន់ៗក្នុងនាមជាស្ត្រី និងរៀនពីប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ។

កាលពីមុន គ្រួសារភាគច្រើនអាចអនុវត្តនិងប្រារពពី​ធីចូលម្លប់ ប៉ុន្តែវាត្រូវការចំណាយលុយ និងពេលវេលាច្រើនសម្រាប់សង្គមបច្ចុប្បន្ន។ដូច្នេះហើយមានតែគ្រួសារមួយចំនួនប៉ុណ្ណោះ ដែលអាចរក្សាបាននូវ​ពីធី​ចូលម្លប់នេះ។ជាថ្មីម្តងទៀតការអនុវត្តនិងការប្រារព្ធពិធីគឺខុសគ្នាបន្តិចបន្តួចពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។

ដោយ ពេញ ស្រីស្រីលក្ខណ៍