អត្ថបទដោយ៖ លោកគ្រូ Michael Jake Arcilla

ចាប់ពីថ្ងៃទី៥ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា លោកគ្រូ អ្នកគ្រូបង្រៀននៅជុំវិញពិភពលោក ជួបជុំគ្នាដើម្បីប្រារព្ធទិវាគ្រូបង្រៀន។ នៅក្នុងប្រទេសរបស់ខ្ញុំ វាគឺជាឱកាសដ៍ពិសេសមួយដោយសារការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀនត្រូវបានគេប្រារព្ធឡើង ហើយក្រុមហ៊ុនធំៗ ល្បីៗ វិស័យឯកជន និងគ្រឹះស្ថានសិក្សារបស់យើងបានបង្កើតកម្មវិធីជាច្រើនដើម្បីធ្វើឱ្យទិវានេះកាន់តែមានអត្ថន័យ។ ការមិនគិតថ្លៃទំនិញ និងការបញ្ចុះតម្លៃទំនិញ ជាពិសេសនៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលនានាសម្រាប់លោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់។ ទោះយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលមានជំងឺរាតត្បាតវាអាចជាបញ្ហាប្រឈមបន្តិចដោយសារតែមានការរឹតត្បិតខ្លះ។ ប៉ុន្តែតើវាមានន័យយ៉ាងណាក្នុងការបង្ហាញការអំពីដឹងគុណចំពោះលោកគ្រូ អ្នកគ្រូបង្រៀនរបស់យើង?

ដោយសារគ្រូបង្រៀនជាច្រើនមានតួនាទីខុសៗគ្នា ការកោតសរសើរដ៏សំខាន់បំផុតដែលយើងអាចផ្តល់ឱ្យពួកគាត់បាន គឺការយកចិត្តទុកដាក់ចំពោះសុខុមាលភាពទូទៅរបស់ពួកគាត់។ ទោះបីជាការជួបទល់មុខគ្នានៅតែជាបញ្ហាប្រឈមក៏ដោយ ក៏ថ្នាក់ដឹកនាំ និងសិស្សានុសិស្សមិនត្រូវមើលរំលងនូវតម្រូវការ ក្នុងការផ្តល់កិច្ចសហការ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូបង្រៀនរបស់យើងនោះទេ។ វាមិនត្រូវការកិច្ចខិតខំប្រឹងប្រែងច្រើនក្នុងការស្វាគមន៍ពីរបៀបដែលពួកគាត់កំពុងធ្វើនោះទេ សូមថ្លែងអំណរគុណហើយប្រាប់ពួកគាត់ថា នៅគ្រប់ជំហានទាំងអស់យើងនៅជាមួយពួកគាត់។ ថ្វីត្បិតតែគ្រូបង្រៀនរបស់យើងមិននិយាយវាក៏ដោយ យើងត្រូវតែយល់ថាការបង្រៀនតាមប្រព័ន្ធអនឡាញអាចហត់នឿយខ្លាំងពេលខ្លះ ហើយអ្វីដែលយើងអាចធ្វើបាននោះ គឺផ្តល់ការគាំទ្រចំពោះពួកគាត់ត្រូវការ និងយកចិត្តដាក់ចំពោះពួកគាត់។

ចំពោះគ្រូបង្រៀនដែលមានឆន្ទៈនៅជុំវិញពិភពលោកទាំងអស់ បានបណ្តុះផ្នត់គំនិតដ៏អស្ចារ្យ យើងសូមកោតសរសើរ សូមជូនពរ! ជាការពិតអ្នក គឺអ្នកជាកាតាលីករនៃការផ្លាស់ប្តូរដ៏ពិតប្រាកដមួយ។ នៅពេលដែលអ្នកបន្តសម្របខ្លួនទៅនឹងបរិបទថ្មីនេះ អ្នកត្រូវយល់អំពីវា យើងនៅជាមួយអ្នកជានិច្ច ពីព្រោះពេលវាលាដ៍អស្ចារ្យមិនទាន់មកដល់នៅឡើយនោះទេ។